គ្នាយើងប្រហែលជាបានឃើញហើយថាសព្វថ្ងៃនេះមានកុមារមួយចំនួនលើសទម្ងន់ តែក៏មានកុមារមួយចំនួនទៀតបែរជាមិនគ្រប់គីឡូទៅវិញ។ បើមានកូនមិនគ្រប់គីឡូតើប៉ាម៉ាក់គួរធ្វើម៉េចវិញ? ខាងក្រោមនេះជាគន្លឹះសម្រាប់ប៉ាម៉ាក់ដែលមានការបារម្ភអំពីកូនដែលស្គមស្គាំងមិនងាយឡើងគីឡូនឹងគេ។
១- យល់ដឹងពីមូលហេតុ
នេះជាមូលហេតុខ្លះៗដែលអាចធ្វើឱ្យកូនយើងពិបាកនឹងឡើងទម្ងន់៖
– បញ្ហាអ័រម៉ូន ឬប្រព័ន្ធរំលាយអាហារ
– ការប្រើប្រាស់ថ្នាំ
– ការធ្វើសកម្មភាពច្រើនពេកដែលបណ្តាលឱ្យមានការប្រើប្រាស់កាឡូរីច្រើន
– អាលែកហ្ស៊ីជាមួយម្ហូបអាហារ
– សម្ពាធផ្លូវចិត្តពីសំណាក់មិត្តភក្តិ
យកល្អប៉ាម៉ាក់ទាំងឡាយគួរតែសុំយោបល់ពីពេទ្យកុមារដើម្បីជួយដល់កូនយើង។ កុំខ្មាសអៀនក្នុងការលើកជាសំណួរ ឬចម្ងល់ដើម្បីបានការយល់ដឹងអំពីមូលហេតុដែលធ្វើឱ្យកូនយើងមិនឡើងគីឡូ។ បញ្ហាទាំងនេះអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំ ឬ ប្រតិកម្មជាមួយម្ហូបអាហារ ពេទ្យជំនាញផ្នែកកុមារអាចចេញវេជ្ជបញ្ហា និងការព្យាបាលបានត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ:
- នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ?
- ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ
- ទារកទើបកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ?
២- ការផ្លាស់ប្តូរទម្លាប់នៃការហូបចុក
ប៉ាម៉ាក់ទាំងឡាយគួរតែព្យាយាមបញ្ចុកចំណីអាហារដល់កូនដែលស្គមស្គាំងញឹកញ៉ាប់ជាងធម្មតា។ ក្មេងខ្លះមានក្រពះតូច ហើយត្រូវប្រើពេលសមរម្យមុននឹងញំុាអាហារផ្សេងទៀត។ ព្យាយាមឱ្យកូនញំុាពី ៥ ទៅ ៦ ដងក្នុងមួយថ្ងៃ ហើយឱ្យញំុាអាហារសម្រន់មុននឹងដល់ពេលញំុាអាហារថ្ងៃត្រង់ ឬល្ងាច។ ម៉ាក់ប៉ាក៏គួរតែយកចិត្តទុកដាក់ឱ្យបានច្រើនចំពោះពេលវេលាញំុាអាហាររបស់កូនៗ ដោយចាត់ចែងឲ្យបានទៀងទាត់ចំពោះអាហារគ្រប់ពេលជារៀងរាល់ថ្ងៃ និងបង្រៀនកូនឱ្យចេះឱ្យតំលៃលើអាហារសុខភាពដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ស្រណុកសុខស្រួលពេលបរិភោគអាហារ។
ជំនួសឲ្យការបង្ខំកូនៗឱ្យបោះបង់ទម្លាប់នៃការញំុាអាហារមិនល្អ ប៉ាម៉ាក់ទាំងឡាយគួរព្យាយាមធ្វើជាគំរូដ៏ល្អសម្រាប់កូនៗដែរ។ កូនក្មេងតែងតែយកតម្រាប់តាមឪពុកម្តាយជានិច្ច។ សាកល្បងជាមួយផ្លែឈើស្រស់ ឬអាហារណាដែលមានជីវជាតិខ្ពស់ជំនួសឱ្យ fast foods។ គ្រាប់ធញ្ញជាតិ និងផ្លែឈើ ក៏ជាអ្វីដែលអ្នកជំនាញបានណែនាំឲ្យផ្ដល់ឲ្យកូនញ៉ាំដែរ។
៣- ជ្រើសរើសអាហារសម្បូរកាឡូរី និងជីវជាតិ
នំ Cookies អាហារសម្រន់ និងអាហារបន្ទាប់បន្សំគឺសម្បូរតែកាឡូរីប៉ុណ្ណោះ។ អាហារទាំងនេះ មិនបានផ្តល់វីតាមីន ឬជីវជាតិបំប៉នដែលមានសុខភាពអ្វីដល់រាងការក្មេងឡើយ។ សាកល្បងប្រើផលិតផលដែលផ្សំឡើងពីធាតុផ្សំទាំងនេះទៅមើល៖
– បឺរដែលធ្វើពីទឹកដោះគោ
– ទឹកដោះគោ និងក្រីម
– ស៊ុត
– ចេក
– ផ្លែប៊ឺរ
– សាច់
– ដំឡូងបារាំង
– ផ្លែឈើត្រូពិច
ជ្រើសរើសអាហារសម្រន់ដោយភាពវ័យឆ្លាតអាចជួយឱ្យក្មេងដែលស្គមមានអារម្មណ៍ឆាប់ឃ្លាន។ ក្មេងត្រូវការអាហារសម្រន់ដែលមានបរិមាណល្មមធ្វើឱ្យពួកគេមានសុខភាពល្អដូចជា គ្រាប់ធញ្ញជាតិ និងផ្លែឈើគ្រៀម ឬគ្រាប់ cereals ។
៤- បន្ថែមកាឡូរីក្នុងចំណីអាហារ
ឈីស និងទឹកដោះគោជាជម្រើសដ៏ត្រឹមត្រូវបំផុតចំពោះការបង្កើនកម្រិតកាឡូរី និងជីវជាតិចិញ្ចឹម។ ប៉ាម៉ាក់គ្រប់រូបគួរចាប់ផ្ដើមធ្វើម្ហូបដែលផ្សំឡើងពីរបស់ទាំងនេះ និងឲ្យកូនផឹកដោយផ្ទាល់ដើម្បីផ្លាស់ប្តូររស់ជាតិសំរាប់កូនៗ។ យើងគួរចាប់ផ្តើមធ្វើជាសន្សឹមៗដើម្បីកុំឱ្យកូនៗរបស់យើងមានអារម្មណ៍មិនល្អ ពិបាកទទួលយកការផ្លាស់ប្តូររសជាតិនេះភ្លាម ទើបអាចនាំមកនូវប្រសិទ្ធភាពខ្ពស់បាន។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?
- ទារកស្រកគីឡូក្រោយកើត គួរឲ្យបារម្ភអត់ ហើយពេលណាឡើងវិញ?
- ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ
- ម៉េចបានទារកបៅ ញ៉ាំច្រើនប៉ុនណា នៅមិនឡើងគីឡូទៀត?
- ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?
ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឫការព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]