ពីមុនយើងធ្លាប់តែឮមនុស្សចាស់កើតទឹកនោមផ្អែម តែបច្ចុប្បន្នកូនក្មេងក៏អាចកើតទឹកនោមផ្អែមដែរ ហើយគេបែងចែកប្រភេទទឹកនោមផ្អែមជា ៣ប្រភេទ គឺប្រភេទទី ១ ប្រភេទទី ២ និងទឹកនោមផ្អែមពេលពពោះ។
ចំពោះមូលហេតុដែលជំរុញឲ្យក្មេងៗទៅជាកើតជំងឺទឹកនោមផ្អែម លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ឲ្យដឹងថា កត្តាចម្បង គឺរបបអាហារប្រចាំថ្ងៃរបស់កុមារ ដែលម៉ាក់ប៉ាមួយចំនួនគិតថាមិនអី ឬមួយចំនួនទៀតមិនបានខ្វាយខ្វល់អំពីបញ្ហានេះ ដោយសម្អាងថា ជំងឺរ៉ាំរ៉ៃមួយនេះកើតមានតែលើមនុស្សអាយុច្រើនតែប៉ុណ្ណោះ។
[embed-health-tool-baby-poop-tool]
តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម?
ក្មេងធាត់ៗប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែម ដែលមានបញ្ហាដល់បេះដូង តម្រងនោម និងភ្នែកជាដើម ដូច្នេះហើយយើងត្រូវតែយកចិត្តទុកដាក់ចំពោះរបបអាហារកូនដែលសម្បូរជាតិស្ករ ជាតិខ្លាញ់ ញ៉ាំទៅធ្វើឲ្យធាត់ខ្លាំង មានបញ្ហាសុខភាព នេះបើតាមការបញ្ជាក់របស់លោកនាយកមន្ទីរពេទ្យកុមារជាតិ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
– ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗចូលចិត្តណាស់ ប៉ុន្តែអាហារប្រភេទនេះមិនល្អចំពោះក្មេងនោះទេ វាសម្បូរជាតិខ្លាញ់ ហើយប្រៃ យកល្អយូរឲ្យកូនញ៉ាំម្តងបានហើយ។
– ទឹកដោះគោ៖ ទឹកដោះសិប្បនិម្មិតប្រភេទខ្លះមានជាតិស្ករច្រើន ដូចនេះមានតែទឹកដោះម្តាយទេដែលមានសុវត្ថិភាពបំផុត។
– ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង សុទ្ធតែសម្បូរជាតិស្ករ និងដាក់ថ្នាំរក្សាទុកបានយូរ កុំឲ្យក្មេងញ៉ាំអីល្អជាង។
អត្ថបទគួរអាន៖
- បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?
- អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចញ៉ាំអាហារហឹរបានឬអត់?
- ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ
- ម៉េចក៏ទឹកដោះម៉ាក់ៗប្ដូរពណ៌ តើគួរបារម្ភកម្រិតណា?
- អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?
- ត្រូវដឹង បើបំបៅដោះកូន ម៉ាក់ៗត្រូវតមអីខ្លះ?
មិនថាចាស់ ឬក្មេងទេ ឲ្យតែបណ្តោយឲ្យកើតជំងឺទឹកនោមផ្អែម គឺត្រូវព្យាបាលមួយជីវិត។ ក្មេងដែលកើតជំងឺទឹកនោមផ្អែមដោយសារខ្លួនប្រាណមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីន មិនអាចទាញស្ករទៅប្រើក្នុងកោសិកាបាន ដូច្នេះការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវចាក់អាំងស៊ុយ រួមទាំង តមចំណី និងហាត់ប្រាណ។
ចំណុចសំខាន់
- ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗចូលចិត្តណាស់ ប៉ុន្តែអាហារប្រភេទនេះមិនល្អចំពោះក្មេងនោះទេ វាសម្បូរជាតិខ្លាញ់ ហើយប្រៃ យកល្អយូរឲ្យកូនញ៉ាំម្តងបានហើយ។
- ទឹកដោះគោ៖ ទឹកដោះសិប្បនិម្មិតប្រភេទខ្លះមានជាតិស្ករច្រើន ដូចនេះមានតែទឹកដោះម្តាយទេដែលមានសុវត្ថិភាពបំផុត។
- ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង សុទ្ធតែសម្បូរជាតិស្ករ និងដាក់ថ្នាំរក្សាទុកបានយូរ កុំឲ្យក្មេងញ៉ាំអីល្អជាង។