ក្រោយចាក់វ៉ាក់សាំងរួចមានផលរំខានពីតិចទៅច្រើន ដែលផលរំខាននោះមាន ឈឺនៅកន្លែងចាក់ថ្នាំ ហើម ឈឺ ធ្វើឲ្យក្មេងយំរករឿងខុសធម្មតា ឬក៏អាចក្តៅខ្លួន ឯផលរំខានធ្ងន់ធ្ងរ ធ្វើឲ្យហើមបំពង់ខ្យល់ ពិបាកដង្ហើម ប្រកាច់ជាដើម។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ។
ចំពោះករណីកន្លែងចាក់វ៉ាក់សាំងបង្កទៅជាអាប់សែនោះ លោកស្រីវេជ្ជបណ្ឌិតថា អាប់សែ ជាការបង្ករោគ រលាកស្បែក ដែលបញ្ហានេះអាចបណ្តាលមកពីការចាក់មិនបានត្រឹមត្រូវ ចាក់ដោយមិនបានជូតសម្អាតស្បែកក្មេង ចាក់រួចយករបស់មិនស្អាតមកបិទនៅមុខរបួស ឬក៏ក្មេងអាលែកហ៊្សីទៅនឹងសារធាតុក្នុងវ៉ាក់សាំង។
“កាលណាកន្លែងចាក់វ៉ាក់សាំងហើម ឱកាសមេរោគវាបង្ក ព្រោះអីនៅនឹងស្បែកយើងសុទ្ធតែមេរោគទាំងអស់ អ៊ីចឹងស្បែកបិទជិតចឹងការពារខ្លួនយើង តែបើរបស់ហ្នឹងហើប របស់ហ្នឹងហើម មេរោគនៅជិតហ្នឹងមានឱកាសបង្កទៅរលាក មានន័យថា កង្វះអនាម័យហើយ ដែលធ្វើឲ្យមានអាប់សែ”។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចំពោះវិធីថែកន្លែងចាក់វ៉ាក់សាំងកុំឲ្យក្លាយជាដំបៅខ្ទុះ ឬអាប់សែ អ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាព ទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាលបានណែនាំនូវប៉ុន្មានវិធីខាងក្រោមនេះ។
១- កុំឆាប់បកបង់បិទកន្លែងចាក់ថ្នាំ ព្រោះអាចបណ្ដាលឲ្យហូរឈាមបាន ហើយក៏មិនគួរទុកយូរពេកដែរ យ៉ាងយូរកន្លះម៉ោងក្រោយចាក់។
២- កុំយកដៃទៅស្ទាបអង្អែលកន្លែងចាក់ថ្នាំ ព្រោះធ្វើឲ្យមុខរបួសកាន់តែហើម និងបង្កទៅជាឆ្លងមេរោគដោយសារដៃមិនស្អាត។
៣- ហាមយកប្រេងកូឡាទៅលាបកន្លែងចាក់ថ្នាំ ព្រោះវាមានសារធាតុក្ដៅនាំឲ្យមុខរបួសទៅជាហើម។
៤- ថ្ម បាយ ឬពងទាក្ដៅ ហាមយកទៅស្អំកន្លែងចាក់ថ្នាំ។
៥- អាចយកកៅអៀកបញ្ចុះកម្ដៅបិទកន្លែងចាក់ថ្នាំបាន ដើម្បីកុំឲ្យមុខរបួសឡើងហើម ឬក្មេងយកដៃទៅប៉ះចុះឡើង។
៦- បើកន្លែងចាក់ថ្នាំមានលេចចេញដូចពងបែក កុំច្របាច់ កុំជោះ ឬធ្វើអ្វីឲ្យបែកពងនោះឲ្យសោះ ព្រោះអាចឆ្លងមេរោគ។
៧- ប្រសិនបើមានឆ្លងមេរោគក្លាយជាដំបៅហើយ ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ដើម្បីព្យាបាលជាបន្ទាន់។
[embed-health-tool-vaccination-tool]