គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។
ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ?
អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR ឬត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន៖
• អ្នកដែលធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងវ៉ាក់សាំងនេះពីមុនមក
• ស្រ្តីមានផ្ទៃពោះ ឬជៀសវាងមានផ្ទៃពោះយ៉ាងហោចណាស់ចំនួន១ខែ ក្រោយចាក់វ៉ាក់សាំង
• មានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬកំពុងព្យាបាលជំងឺ
• ងាយឡើងជាំ ឬហូរឈាម
• ទើបតែបញ្ចូលឈាម
• មានជំងឺរបេង។























