backup og meta

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ?

រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖

ក្អកស្ងួត

• ក្តៅខ្លួនស្ទីញៗ

• ឈឺក្បាលតិចតួច

• ហៀរសម្បោរ ឬតឹងច្រមុះ

• ឈឺក

• ពិបាកដកដង្ហើម។

ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។

វ៉ាក់សាំងRSV

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។

[embed-health-tool-vaccination-tool]

ចំណុចសំខាន់

ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ
• ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ
• លាងសម្អាតដៃឱ្យបានញឹកញាប់
• ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន
• ឱ្យកូននៅក្នុងផ្ទះ ប្រសិនបើអាអូនឈឺ ជៀសវាងចម្លងវីរុសRSV និងជំងឺដទៃទៀត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.childrens.com/health-wellness/should-my-baby-get-the-rsv-shot

https://www.mayoclinichealthsystem.org/hometown-health/featured-topic/what-parents-should-know-about-rsv

https://www.spencerhospital.org/blog/prevention-screenings/the-benefits-of-rsv-vaccination/

កំណែ​ប្រែបច្ចុប្បន្ន

15/09/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ Sopheng In

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

វីរុស RSV កំពុងផ្អើលខ្លាំងនៅថៃនោះ ខ្មែរក៏កើតមានដូចគ្នាដែរគ្រាន់តែមិនផ្ទុះ!


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ នូ សោភ័ណ្ឌ បានធ្វើបច្ចុប្បន្នភាព 15/09/2025

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម