បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី បញ្ហាប្រព័ន្ធរំលាយអាហារ ក្រែង​មាន​បញ្ហា​មិន​ប្រក្រតី បង្ក​ផលលំបាក​ដល់​កូន

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ

តើញ៉ាំច្រើនជ្រុលប៉ះពាល់សុខភាពក្រពះពោះវៀនកូនយ៉ាងណា?

ការញុំាច្រើនជ្រុលមិនត្រឹមតែធ្វើឱ្យកុមារធាត់លើសគីឡូទេ តែអាចបណ្តាល​ឱ្យកុមារ​មានបញ្ហា​ប្រព័ន្ធ​រំលាយអាហារទៀតផង។ តើការញុំាច្រើន​ជ្រុលប៉ះពាល់ដល់​សុខភាពក្រពះពោះវៀន​របស់កុមារ​យ៉ាង​ណា? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា​ចិនសែន​សុខបានឱ្យដឹងថា កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖ ១. រីកក្រពះ ពេលកុមារ​ញ៉ាំ​ច្រើន​ជ្រុល ​​ក្រពះ​របស់អាអូននឹងរីក​ធំជាង​ទំហំ​ធម្មតា​​ដើម្បី​សម្រប​តាម​បរិមាណ​អាហារ​​។ ពេលក្រពះរីកធំ សរីរាង្គ​ផ្សេង​ទៀតៗដែលនៅជិតៗនឹងត្រូវក្រពះ​រុញច្រានចេញពីទីតាំង​ ដែលអាច​ធ្វើ​ឱ្យ​អាអូន​មិនស្រួលក្នុងពោះ។ ២. ហើមពោះ ពេលអាអូនញុំាអាហារច្រើនពេក ក្រពះនឹងបញ្ចេញខ្យល់ច្រើនដែលធ្វើ​ឱ្យ​អាអូនហើមពោះ និង​តឹងពោះ​ពិបាកទ្រាំ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ក្រហាយទ្រូង ដើម្បីបំបែកអាហារ ក្រពះផលិតអាស៊ីដ hydrochloric ។ នៅពេលកុមារញ៉ាំច្រើនជ្រុល ក្រពះ​អាអូន​នឹងពោរពេញទៅដោយអាហារដែលធ្វើឱ្យអាស៊ីដ​ក្រពះច្រាល់ចូលទៅក្នុងបំពង់អាហារ និងបណ្តាល​ឱ្យអាអូនក្រហាយទ្រូង។ ជាពិសេស ប្រសិនបើអាអូនញុំាអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា ភីហ្សា ឈីស​ ឬបឺហ្គឺជាដើម។ [embed-health-tool-bmi] ៤. បន្ថយល្បឿនរំលាយអាហារ ការញុំាំច្រើនជ្រុល ជាពិសេសអាហារដែលមិនល្អចំពោះសុខភាពដូចជា អាហារ​ហ្វាសហ្វូត​អាច​បង្កើន​បន្ទុក​ដល់ប្រព័ន្ធរំលាយអាហារ ព្រោះបរិមាណ​អង់ស៊ីមសម្រាប់រំលាយអាហារមានកំណត់។ ដូច្នេះ​ប្រសិនបើបរិមាណអាហារដែលកូនញុំាច្រើន ក្រពះពោះវៀន​នឹងត្រូវការពេល​យូរ​ដើម្បី​រំលាយ​អាហារ។ យូរៗទៅនឹងបណ្តាលឱ្យដំណើរការរំលាយអាហារប្រែទៅជាយឺតដែលមាន​ន័យថា អាហារដែលអាអូនញ៉ាំនឹងស្ថិតនៅក្នុងក្រពះពោះវៀនយូរ ហើយអាចបំប្លែង​ទៅជាជាតិខ្លាញ់ដែល​ធ្វើ​ឱ្យ​ធាត់។ ការញុំាច្រើនជ្រុលធ្វើឱ្យក្រពះពោះវៀនកូនមានបញ្ហា ដូច្នេះដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ និងផ្លែឈើ​ដែល​សម្បូរ​ជាតិ​សរសៃឱ្យបានច្រើន ព្រោះជាតិសរសៃអាចជួយឱ្យអាអូនឆ្អែតបានយូរ និងអាច​កាត់​បន្ថយ​ការញុំា​ញឹក​ញាប់ ឬច្រើន។ អត្ថបទគួរអាន៖ ឲ្យកូនបៅទឹកដោះគោម្សៅរាល់ថ្ងៃ ដឹងថាទឹកដោះគោមានប៉ុន្មានប្រភេទទេ? ឆុងទឹកដោះគោម្សៅជាមួយទឹកបបរ ល្អសម្រាប់អាអូនបៅ? ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

បើកូនមានទម្លាប់ញ៉ាំច្រើនជ្រុល គួរបញ្ឈប់ទម្លាប់អាក្រក់នេះម៉េច?

បញ្ហា​រើស​ចំណី​អាហារ យើង​សង្កេត​ឃើញ​ហើយ​កូន​ក្មេង​ភាគ​ច្រើន​ជួប​បញ្ហា​នេះ ចំណែក​ក្មេង​ខ្លះ​ទៀត ចំណី​អី​ក៏​មិន​រើស​ដែរ ដាក់​បានៗ។ ចំពោះ​​​ក្មេង​ញ៉ាំ​អាហារ​អី​ក៏​បាន ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង យើង​ឃើញ​មាត់​មិន​ទំនេរ​ទេ តែ​អា​អូន​ញ៉ាំ​រហូត​អ៊ីចឹង​អាច​ប្រឈម​នឹង​បញ្ហា​ញ៉ាំ​ច្រើន​​ហួស​កំណត់ មិន​ល្អ​ឡើយ។ ការ​ញ៉ាំ​ច្រើន​ហួស​កំណត់​អាច​ធ្វើ​ឲ្យ​អូន​តូច​លើស​ទម្ងន់​ស្តង់ដារ ហើយ​កាលណា​ក្មេង​លើស​ទម្ងន់​កាន់​តែ​ច្រើន អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា ជំងឺ​បេះដូង ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម កូលេស្ដេរ៉ូល​ខ្ពស់ ជំងឺ​ហឺត ការ​គេង​បាត់​ដង្ហើម និង​ប្រឈម​កើត​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួនផង​ដែរ។ បើ​កូន​មាន​បញ្ហា​ញ៉ាំ​ច្រើន​លើស​កំណត់ ម៉ាក់​ប៉ា​គួរ​ដោះ​ស្រាយ​បែប​ណា? ម៉ាក់​ប៉ា​គួរ​ជំរុញ​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ល្អៗ ដោយ​ក្លាយ​ជា​គំរូ​ដ៏​ល្អសម្រាប់​កូន​ទៅ​លើ​ការ​ញ៉ាំ​អាហារ និង​ការ​ហាត់​ប្រាណ។ បន្ថែម​ពី​លើ​នេះ យើង​អាចមាន​វិធីមួយចំនួន​​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​កូន​ញ៉ាំ​អាហារ​លើស​​កំណត់​ក៏​បាន​ដោយ៖ -កុំ​រំលង​អាហារ​ពេល៖ ព្យាយាម​កំណត់​ម៉ោង​អាហារ​ពេល និង​អាហារ​សម្រន់​​ឲ្យ​ទៀង​ទាត់​ជា​ប្រចាំ ព្រោះ​មិន​ថា​ចាស់ ឬ​ក្មេង​ទេ ឲ្យ​តែ​ពេល​ឃ្លាន​រមែង​ញ៉ាំ​អាហារ​លើស​កំណត់។ -រៀន​ញ៉ាំ​អាហារ​ល្អៗ៖ លើក​ទឹក​ចិត្ត​ឲ្យ​កូន​តាម​ដាន​អាហារ​ដែល​ពួក​គេ​ញ៉ាំ​រាល់​ថ្ងៃ និង​សម្គាល់​អារម្មណ៍​ពេល​ដែល​ញ៉ាំ​ឆ្អែត។ -សម្គាល់​មូលហេតុ​ធ្វើ​ឲ្យ​កូន​ញ៉ាំ​លើស៖ ជួយ​កូន​ចៀស​ឆ្ងាយ ឬ​គ្រប់​គ្រង​មូលហេតុ​ធ្វើ​ឲ្យ​អា​អូន​ញ៉ាំ​លើស​កំណត់ ព្រោះ​ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​កូន​ញ៉ាំ​លើស​ទម្ងន់​បាន​ដែរ យក​ល្អ​ជួយកូន​កាត់​បន្ថយ​ស្ត្រេស​តាម​រយៈ​ការ​លេង ឬស្ដាប់​តន្ត្រី​ជាដើម។ -បង្កើន​សកម្មភាព​ជា​គ្រួសារ៖ ការ​រត់​ប្រលែង​គ្នា​លេង ឬ​នាំ​កូន​ហាត់​ប្រាណ​​ក៏​អាច​ជួយ​កូន​រក្សា​ទម្ងន់​បាន​ល្អ និង​ជួយ​ឲ្យ​សុខភាព​ទូទៅ​កូន​ល្អ​ផង​ដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កត្តាមិនគួរមើលរំលង បង្កអតុល្យភាពបាក់តេរីល្អ អាក្រក់ក្នុងពោះវៀន​កូនៗ ក្រពះ​ពោះវៀន​កូន​សុខភាព​ល្អ មាន​នាទី​ជា​រនាំង​ប្រឆាំង​នឹង​បាក់តេរី​អាក្រក់ ពង្រឹង​ការ​រំលាយ​អាហារ និង​ជួយ​គាំ​ទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អូន​ៗ។ នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ជម្រក​ ៧០% នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​មាន​បាក់តេរី​រាប់​រយ​លាន​ទាំង​ល្អ និង​អាក្រក់។ [embed-health-tool-bmr] កត្តា​អ្វី​ខ្លះបង្ក​អតុល្យភាព​បាក់តេរី​ល្អ និង​អាក្រក់​ក្នុង​ពោះវៀន​កូន​​? ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា […]


បញ្ហាប្រព័ន្ធរំលាយអាហារ

តិចនិកទាំងនេះ ជួយឲ្យក្រពះពោះវៀនកូនល្អ ប្រព័ន្ធភាពស៊ាំរឹងមាំ

នៅក្នុងក្រពះពោះវៀនយើងមានប្រហែល ៧០% នៃប្រព័ន្ធភាពស៊ាំ ដែលរង់ចាំការពារសុខភាពពីវីរុសខាងក្រៅ សំខាន់ពិសេសៗសម្រាប់ក្មេងៗតែម្ដង។ ក្មេងៗឧស្សាហ៍កើតមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជារាករូស ទល់លាមក ឬហើមពោះណាស់ ហើយកាលណាក្រពះពោះវៀនកើតបញ្ហារហូត អាអូនអាចនឹងងាកឈឺៗក៏ថាបាន។ ធ្វើម៉េចទើបជួយក្រពះពោះវៀនកូនដំណើរការល្អផង ប្រព័ន្ធភាពស៊ាំរឹងមាំទៀតនោះ? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ក្បួនសាមញ្ញជួយក្រពះពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំ ១. ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យើងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យកូនបាត់បង់ជាតិទឹក និងមានបញ្ហាដល់ក្រពះពោះវៀន។ ក្រៅពីទឹកស្អាត ម៉ាក់ប៉ាក៏អាចឲ្យកូនញ៉ាំទឹកផ្លែឈើស្រស់បន្ថែមក៏បាន តែត្រូវចៀសវាងទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុង ព្រោះភេសជ្ជៈទាំងនេះមានរសជាតិផ្អែមខ្លាំង។ លើសពីនេះ ទឹកដោះគោមានរូបមន្តថ្មី MFGM ក៏ជួយដល់សុខភាពក្រពះពោះវៀនរបស់កូនបានល្អ ហើយម៉ាក់ប៉ាអាចជ្រើសរើសផ្ដល់ឲ្យកូនញ៉ាំជាប្រចាំរឹតតែប្រសើរ។ ២. ផ្ដល់របបអាហារសម្បូរកាកសរសៃ ដើម្បីឲ្យប្រព័ន្ធរំលាយអាហារកូនដំណើរការបានល្អ ម៉ាក់ប៉ាគួរផ្ដល់អាហារណាដែលសម្បូរជាតិកាកសរសៃ ព្រោះវាជួយសម្រួលដល់ដំណើរការក្រពះពោះវៀន។ នៅក្នុងរបបអាហារប្រចាំកូនត្រូវតែមានបន្លែ ផ្លែឈើ សាច់ ស៊ុត គ្រប់មុខ ព្រោះបន្លែ និងផ្លែឈើនីមួយៗមានផ្ទុកសារធាតុចិញ្ចឹមរាងកាយត្រូវការចាំបាច់ទាំងអស់។ ៣. នាំកូនធ្វើសកម្មភាពរាងកាយច្រើន បន្ថែមពីលើរបបអាហារ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅឲ្យដឹងថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរស័ព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យអាអូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេដូចជា លេងទាត់បាល់ បាល់បោះ ឬហាត់ប្រាណពត់ខ្លួនជាដើម។ ក្រៅពីតិចនិកសំខាន់ៗរៀបរាប់ខាងលើនេះ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងមួយទៀត បើចង់ឲ្យសុខភាពក្រពះពោះវៀនកូនល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំនោះគឺ អាហារប្រភេទ Fast […]


បញ្ហាប្រព័ន្ធរំលាយអាហារ

បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន

ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងសុខភាពទូទៅបានក្លាយជាការផ្ដោតសំខាន់របស់អ្នកស្រាវជ្រាវមួយរយៈហើយ ក្នុងនោះក៏ផ្ដោតសំខាន់លើសុខភាពមាត់ធ្មេញ និងសុខភាពក្រពះពោះវៀនដែរ។ ហេតុអ្វី មាត់ធ្មេញនៅលើផ្ទៃមុខនេះសោះ បានជាទៅពាក់ព័ន្ធនឹងផ្លូវរំលាយអាហារវិញ? ការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងមាត់មានសក្ដានុពលធ្វើឲ្យមានបញ្ហាសុខភាពក្រពះពោះវៀន ឬបើមានហើយ កាន់តែធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ។ តាមពិតទៅ ការសម្អាត ឬពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ ស្ដាប់ទៅហាក់ដូចជាមិនសំខាន់ចំពោះបាក់តេរីល្អៗមានក្នុងប្រព័ន្ធរំលាយអាហារទេ ប៉ុន្តែការសិក្សានៃសាកលវិទ្យាល័យ Cornell នៃប្រទេសស៊ុយអែត បានរកឃើញថា បាក់តេរីក្នុងមាត់ច្រើនអាចចូលដល់ក្រពះពោះវៀន បង្កជាជំងឺរលាកពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗទៀត។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន បញ្ហាក្រពះពោះវៀនអស់នេះ អាចកើតឡើងចំពោះអ្នកដែលមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលមានបាក់តេរីមិនល្អក្នុងមាត់ច្រើន ជាហេតុអាចបង្កជាជំងឺច្រើនយ៉ាង។ តែកុំបារម្ភ! ខាងក្រោមនេះជារឿងមួយចំនួនដែលយើងអាចជួយកូនធ្វើបានដើម្បីការពារសុខភាពមាត់ និងពោះវៀន។ ១. កាត់បន្ថយជាតិស្ករ៖ វាជាការល្អបំផុតក្នុងការកំណត់ការញ៉ាំជាតិស្ករ និងកាបូអ៊ីដ្រាតផ្សេងទៀត ព្រោះវាអាចកាត់បន្ថយភាពចម្រុះនៃបាក់តេរីនៅក្នុងមាត់អាអូន មិនសូវមានបាក់តេរីអាក្រក់។ ២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ៖ យើងគួរតែផ្ដល់អាហារសម្បូរជាតិកាកសរសៃឲ្យកូនញ៉ាំ ពិសេសគឺពពួក Probiotic, Prebiotic, ឬ SYNBIOTICS ដែលជួយទ្រទ្រង់ដល់បាក់តេរីល្អក្នុងពោះវៀន ពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូន។ បើថាកូនមិនសូវញ៉ាំបន្លែទេ យើងអាចបន្ថែម​ជាទឹកដោះគោម្សៅ​មានរូបមន្ត SYNBIOTICS ឲ្យកូនញ៉ាំក៏​បាន​ ព្រោះក្មេងៗចូលចិត្តទឹកដោះគោស្រាប់។ ៣. បង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់៖ ក្រោយដុសធ្មេញរួច យើងអាចបង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់ដើម្បីសម្លាប់បាក់តេរីមិនល្អចេញ ក៏ប៉ុន្តែយើងត្រូវដឹងថា ទឹកខ្ពុរមាត់អាចសម្លាប់បានទាំងបាក់តេរីល្អ និងអាក្រក់ ដូច្នេះមុននឹងឲ្យកូនប្រើ គួរតែពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។ ចំណុចសំខាន់ ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ

ថ្ងៃ​មុន​កូន​ឈឺ​ពោះ ថ្ងៃ​នេះ​អា​អូន​ផ្ដាសាយ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​បើ​កូន​ងាក​ឈឺៗ មាន​ន័យ​សុខភាព​កូន​ខ្សោយ​ណាស់ ទ្រាំ​ទ្រ​នឹង​វីរុស​បង្ក​ជំងឺ​តូច​តាច​មិន​បាន​ផង ចុះ​ទម្រាំ​ជំងឺ​កាចៗ។ ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មិន​រឹង​មាំ​ដូច​មនុស្ស​ធំ​ទេ បើ​ម៉ាក់​ប៉ាថែទាំង​មិន​បាន​ល្អ នឹង​ត្រូវ​នាំ​កូន​ជួប​ពេទ្យញឹកមិន​ខាន។ ​វិធី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​មិន​ពិបាក​ទេ គ្រាន់​តែ​បន្ថែម​អាហារ​ប៉ុន្មាន​នេះ​ឲ្យ​កូន​ញ៉ាំ​រាល់​ថ្ងៃ អា​អូន​លែង​សូវ​ឈឺ​ហើយ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ អាហារ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មាន​អ្វី​ខ្លះ​ទៅ? ១. យ៉ាអួរ សារធាតុ​ប្រូបាយអូទិក (Probiotics) មាន​នៅ​ក្នុង​យ៉ាអួរ​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​បាន​ល្អ ព្រោះ​វា​បង្កើន​បាក់តេរី​ល្អ​មាន​ក្នុង​ក្រពះ​ពោះវៀន ហើយ​ក្រពះ​ពោះ​វៀន​គឺ​ជា​ជម្រក​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រហែល ៧០% នៃ​រាងកាយ។ ពេល​ផ្ដល់​យ៉ាអួរ​ឲ្យ​កូន យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា យ៉ាអួរ​នោះ​មិន​បន្ថែម​ជាតិ​ស្ករ ឬ​ជ្រើស​រើស​ប្រភេទ​យ៉ាអួរ​សុទ្ធ​ទើប​ល្អ​ដល់​សុខភាព​កូន។ ២. ស៊ុត ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​រាងកាយ​ខ្វះ​វីតាមីន D យើង​ងាយ​នឹង​កើត​ជំងឺ ហើយ​ស៊ុត​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​តែ​មួយ​គត់​ដែល​មាន​វីតាមីន D ដែល​កើត​ឡើង​ពី​ធម្មជាតិ ហើយ​ស៊ុត​ក៏​រួម​បញ្ចូល​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង និង​មនុស្ស​ធំ​ដូច​ជា វីតាមីន B និង​សេលេញ៉ូម (Selenium)។ ៣. SYNBIOTICS ការស្រាវជ្រាវជាច្រើនបង្ហាញថាសុខភាពប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ប្រហែល ៧០-៨០%នៃកោសិកាភាពស៊ាំរបស់រាងកាយស្ថិតនៅក្នុងបំពង់រំលាយអាហារ។ SYNBIOTICS អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដោយបង្កើនបរិមាណបាក់តេរីល្អនៅក្នុងពោះវៀន និងកាត់បន្ថយការរលាកក្នុងពេលដំណាលគ្នា។ SYNBIOTICS ជា​ការ​សំយោគ​រវាង Probiotic និង Prebiotic យើង​អាច​រក​បាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន ឬ​អាច​រួម​ផ្សំ​អាហារ​មាន​probiotics និង Prebiotics ដូចជា ចេក ទំពាំង​បាយ​ជូរ​បៃ​តង […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស​ គួរឲ្យបារម្ភកម្រិត​ណា?

បើ​យើង​គិត​ទៅ​បញ្ហា​កើត​ឡើង​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ក្មេង​ដូច​ជា​រាករូស ឬ​ទល់​លាមក​នេះ គ្នា​យើង​ជា​ម៉ាក់​ប៉ា​គេ​ច្បាស់​ជា​ជួប​ញឹក​ញាប់​បន្តិច​ហើយ។ ទន្ទឹម​នឹង​នេះ ម៉ាក់ៗ​​មួយ​ចំនួន​កើត​ជា​ក្ដី​បារម្ភ​ពេល​ឃើញ​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស តែ​អ្នក​ជំនាញ​ថា​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជា​ពី​បញ្ហា​រាករូស​ភា្លមៗ កូន​របស់​យើង​នឹង​នៅ​មាន​អាការៈ​អស់​កម្លាំង​ល្ហិតល្ហៃ និង​បាត់​បង់​ចំណង់​អាហារ​ច្រើន​ថ្ងៃ ជា​ហេតុ​ត្រូវ​ការ​ចំណាយ​ពេល​បន្តិច​ទម្រាំ​តែ​សុខភាព​កូន​ត្រលប់​មក​ដូច​ដើម​វិញ។ លោក​ស្រីវេជ្ជបណ្ឌិត​​ថា​អាការៈ​នេះ​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពេក​នោះទេ​។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ហេតុអ្វី​បាន​ជា​រាករូស​ធ្វើ​ឲ្យ​អស់​កម្លាំង​? មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស គឺ​បញ្ហា​ខ្វះ​ជាតិ​ទឹក។ អំឡុង​ពេល​រាករូស សារធាតុ​រាវ និង​អេឡិចត្រូលីត​សំខាន់​ៗ ត្រូវ​បាន​ហូរ​ចេញ​ពី​ប្រព័ន្ធ​រាងកាយ ដែល​បណ្ដាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក សូម្បី​តែ​ការ​ខ្សោះ​ជាតិ​ទឹក​តិច​តួច ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ងងុយ​គេង និង​អស់​កម្លាំង​ដែរ ដោយ​សារ​តែ​បេះដូង​ធ្វើ​ការ​ខ្លាំងជាង​​ធម្មតា។ កត្តា​មួយ​ទៀត​ដែល​អាច​នាំ​ឲ្យ​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស គឺ​មក​ពី​ខ្វះ​សារធាតុ​ចិញ្ចឹម។ មនុស្ស​ជា​ច្រើន​បាត់​បង់​ចំណង់​អាហារ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ហើយ​ការ​រាករូស ២-៣​ថ្ងៃ ក៏​អាច​បណ្ដាល​ឲ្យ​អារម្មណ៍​ហត់​នឿយ​កើត​ឡើង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ពេល​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​សម្រាក​ឲ្យ​គ្រប់​គ្រាន់​តាម​ដែល​រាងកាយ​ត្រូវ​ការ ឲ្យ​កូន​ញ៉ាំ​ទឹក និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ពេញ​ៗ​ពោះ ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​ជាដើម។ លើស​ពី​នេះ យើង​ក៏​ត្រូវ​បន្ថែម​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​កាក​សរសៃ​ឲ្យ​បាន​ច្រើន​កាន់​តែ​ល្អ ដើម្បី​ឲ្យ​ក្រពះ​ពោះ​វៀន​កូន​ដំណើរ​ការ​បាន​ល្អ ទើបមិន​សូវ​ជួប​បញ្ហា​រាករូស ឬ​ទល់​លាមក។ ចំណុចសំខាន់ កូន​របស់​យើង​នឹង​នៅ​មាន​អាការៈ​អស់​កម្លាំង​ល្ហិតល្ហៃ និង​បាត់​បង់​ចំណង់​អាហារ​ច្រើន​ថ្ងៃ ជា​ហេតុ​ត្រូវ​ការ​ចំណាយ​ពេល​បន្តិច​ទម្រាំ​តែ​សុខភាព​អា​អូន​ត្រលប់​មក​ដូច​ដើម​វិញ។ មូលហេតុបណ្ដាលឲ្យកូនអស់កម្លាំងមាន ខ្សោះជាតិទឹក និង​ខ្វះសារធាតុចិញ្ចឹម។ គួរអាន៖ នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក ការពិតអំពី […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ពេលកូនរាករូសម្ដងៗ ម៉ាក់ប៉ាគួរចៀសវាងប្រការទាំងនេះ បើមិនចង់នាំទុក្ខដល់កូន

រាករូស​ជា​បញ្ហា​មួយ​ក្មេងៗ​ភាគ​ច្រើន​តែង​តែ​កើតមាន​ ពិបាក​គេច​បាន​ណាស់​ព្រោះ​ក្មេង​មាន​ក្រពះ​ពោះ​វៀន​ខ្ចី។ ណា​មួយ​ទៀត ក្មេងៗ​ញ៉ាំ​អី​មិន​សូវ​ចេះ​គិត​ទេ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ប៉ា​គួរ​ដឹង​ពី​អ្វី​មិន​គួរ​ធ្វើ​អំឡុង​ពេល​កូន​រាករូស ដើម្បី​កុំ​ឲ្យ​កាន់​តែ​នាំ​ទុក្ខ​ដល់​កូន។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ពេល​កូន​រាករូស យើង​មិន​គួរ​ធ្វើ​អ្វី​ខ្លះ? ក្មេង​ៗគួរជៀសវាងអាហារមួយចំនួននៅពេលដែលពួកគេរាក​រួម​មាន​អាហារចៀន អាហារ​ខ្លាញ់ អាហារ​កែច្នៃ ឬ​អាហារ ​Fast Food នំដូណាត់ និង​ប្រហិត​ជាដើម។ ក្រៅ​ពី​នេះ ម៉ាក់​ប៉ា​គួរ​ចៀសវាង​ពី​សកម្មភាព​ប៉ុន្មាន​ខាង​ក្រោម​នេះ​ដូច​ជា៖ ចៀសវាង​ផ្ដល់​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ឬ​កាបូអ៊ីដ្រាត​ឲ្យ​កូន​ញ៉ាំ (មិន​ល្អ​ពេល​រាក) កុំ​ធ្វើ​ទឹក​អូរ៉ាលីត្រ  ដោយ​ខ្លួន​ឯង លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​កុមារ ប្រើ​ថ្នាំ​ទប់​រាក​រូស​ដោយ​គ្មាន​វេជ្ជបញ្ជា ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន​ពី​ប្រការ​មិន​គួរ​ធ្វើ​ប៉ុន្មាន​ខាង​លើ​នេះ ដើម្បី​កុំ​ឲ្យ​អាការៈ​កូន​កាន់​តែ​អាក្រក់។ ម៉្យាង​វិញ​ទៀត ពេល​កូន​រាករូស​ម្ដងៗ យើង​ក៏​ត្រូវ​ចាំ​សង្កេត​មើល​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ដែល​កើត​ឡើង​ពេល​បាត់​បង់​ជាតិ​ទឹក​ច្រើន​ពេក​ដែល​មាន​រោគ​សញ្ញា​ដូចជា មិន​សូវ​នោម​ញឹក យំ​អត់​ចេញ​ទឹក​ភ្នែក ក្ដៅ​ខ្លួន​ខ្លាំង មាត់​ស្ងួត ស្រក​ទម្ងន់ ស្រេក​ទឹក​ខ្លាំង សឹមៗ និង​ភ្នែក​រូង។ ដូច​គ្នា​នេះ ក្នុង​ករណី​កូន​រាករូស​រហូត​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក​កើត​ឡើង ម៉ាក់​ប៉ា​គួរ​​បំពេញ​ជាតិ​ទឹក​ឲ្យ​កូន​ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ទឹក ឬ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ចៀស​វាង​ពី​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ដូច​ជា កាហ្វេ តែ ឬ​សូដា ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក។ យ៉ាង​ណា​ក៏​ដោយ មុន​នឹង​ឲ្យ​កូន​ប្រើ​ថ្នាំ​បំបាត់​រាក ឬ​ថ្នាំ​អ្វី​ផ្សេង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​បើ​កូន​មិន​ធូរ​ស្រាល យក​ល្អ​គួរ​តែ​នាំ​កូន​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​តាម​បច្ចេកទេស​ពេទ្យ​ឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ចំណុចសំខាន់ ប្រការគប្បីចៀសវាងពេលកូនរាករូសដូចជា៖ ចៀសវាងផ្ដល់ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬកាបូអ៊ីដ្រាតឲ្យកូនញ៉ាំ (មិនល្អពេលរាក) កុំធ្វើទឹកអូរ៉ាលីត្រ ដោយខ្លួនឯង លុះត្រាតែមានការណែនាំដោយគ្រូពេទ្យកុមារ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ ៣ នេះដែរ

មកដល់ពេលនេះ គ្នាយើងប្រហែលជាបានឮពី prebiotics probiotics និងSYNBIOTICS ច្រើនហើយ បើបានតាមដាន " Hello គ្រូពេទ្យ " រាល់ថ្ងៃនោះ។ SYNBIOTICS ជាប្រភេទអាហារដែលសំយោគឡើងរវាង Prebiotics និង Probiotics ជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ។ ចុះក្រៅពីប្រព័ន្ធរំលាយអាហារ SYNBIOTICS ជួយដល់អ្វីខ្លះទៀត? SYNBIOTICS មិនត្រឹមតែអាចជួយបង្កើនការរំលាយអាហារ និងជួយក្នុងការព្យាបាលជំងឺទូទៅមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយរក្សាបេះដូងយើងឲ្យមានសុខភាពល្អ ជំរុញដល់ការសម្រកទម្ងន់ បំបាត់ការរលាក និងគុណ​ប្រយោជន៍មួយ​ចំនួន​ទៀត​។ ១. ពង្រឹងប្រព័ន្ធភាពស៊ាំ ការស្រាវជ្រាវជាច្រើនបង្ហាញថាសុខភាពប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋ ប្រហែល ៧០-៨០%នៃកោសិកាភាពស៊ាំរបស់រាងកាយស្ថិតនៅក្នុងបំពង់រំលាយអាហារ។ SYNBIOTICS អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដោយបង្កើនបរិមាណបាក់តេរីល្អនៅក្នុងពោះវៀន និងកាត់បន្ថយការរលាកក្នុងពេលដំណាលគ្នា។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២. ជំនួយដល់សុខភាពបេះដូង SYNBIOTICS អាចជួយរក្សាបេះដូងឲ្យមានសុខភាពល្អ និងរឹងមាំបានដោយកាត់បន្ថយកត្តាហានិភ័យជំងឺបេះដូងមួយចំនួន។ ការសិក្សាក្នុងឆ្នាំ ២០១៧ មួយបង្ហាញថា ការបន្ថែមអាហារ ឬថ្នាំបំប៉នផ្ទុក SYNBIOTICS ក្នុងរយៈ ១២សប្ដាហ៍ជួយដល់ដំណើរការអាំងស៊ុយលីន (Insulin Metabolism) និងកម្រិតកូឡេស្ដេរ៉ូល HDL ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។ មិនត្រឹមតែប៉ុណ្ណោះទេ ការសិក្សាខ្លះក៏ឲ្យដឹងថា Probiotics […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ

ចំពោះកូនក្មេង អាការៈឈឺចុកពោះជាបញ្ហាមួយអាអូនឧស្សាហ៍ជួប ដោយសារក្មេងៗញ៉ាំអីមិនសូវចេះគិតទេ ឲ្យតែឃើញទំនងដឹងតែដាក់ចូលក្នុងមាត់ទំពាហើយ។ យ៉ាងណាមិញ ម៉ាក់ប៉ាក៏ត្រូវចាប់អារម្មណ៍ដែរ ក្នុងករណីដែលអាអូនងាកៗត្អូញចុកពោះ ឬឧស្សាហ៍រាករូស នេះអាចថាកូនកំពុងកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Inflammatory Bowel Disease) បណ្ដាលឲ្យរលាក (ឡើងក្រហម និងហើម) ហើយវាជាស្ថានសុខភាពរ៉ាំរ៉ៃមួយ ដែលអាចមានរយៈពេលយូរ ឬកើតបាត់ៗឥតឈប់ឈរ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃនេះ រួមមានជំងឺក្រូន (Crohn’ disease) និងជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺនេះធ្វើឲ្យរលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃបណ្ដាលមកពីមូលហេតុស្មុគស្មាញពាក់ព័ន្ធជាមួយបញ្ហាហ្សែន ឬបញ្ហាប្រព័ន្ធការពាររាងកាយ ទៅវាយប្រហារសរីរាង្គតូចៗក្នុងពោះវៀន នឹងអាចដោយសារមូលហេតុបរិយាកាសជុំវិញមួយចំនួនផ្សេងទៀត។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន អ្វីទៅជារោគសញ្ញានៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ? រោគសញ្ញាទូទៅបំផុតនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃគឺឈឺពោះ និងរាករូស ប៉ុន្តែរោគសញ្ញាផ្សេងទៀតរួមមាន៖ ● ឈាមពេលបត់ជើងធំ ● ក្ដៅខ្លួន ● គ្មានកម្លាំងកំហែង ● ស្រកទម្ងន់។ ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃពិបាកក្នុងស្រូបយកកាឡូរី និងអាហារូបត្ថម្ភដែលរាងកាយត្រូវការណាស់ ជាហេតុអាចបណ្ដាលឲ្យមានការលូតលាស់យឺតយ៉ាវ ឬចាប់ផ្ដើមពេញវ័យយឺតជាងធម្មតា។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃក៏អាចបង្កឲ្យមានបញ្ហាផ្សេងៗទៀតដូចជា កន្ទួលរមាស់ បញ្ហាភ្នែក ឈឺសន្លាក់ រលាកសន្លាក់ និងបញ្ហាថ្លើមជាដើម។ ជាទូទៅ គ្រូពេទ្យព្យាបាលជំងឺរលាកពោះវៀនរ៉ាំរ៉ៃជាមួយនឹងឱសថមួយចំនួន ដើម្បីកាត់បន្ថយការរលាក និងជួយការពារឆ្លងមេរោគ។ ជួនកាល ក្មេងៗត្រូវការវះកាត់ ប្រសិនបើអាការៈមិនធូរស្រាលក្រោយប្រើថ្នាំព្យាបាល ឬដោយសារហេតុផលដូចជា៖ ● រន្ធនៅក្នុងពោះវៀន ● […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង

បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង (Leaky Gut) គឺ​ជា​ការ​រលាក​នៃ​ជញ្ជាំង​ពោះវៀន ដែល​បណ្ដាល​ឲ្យ​ជាតិ​ពុល និង​​ភាគ​ល្អិត​អាហារ​មាន​ទំហំ​ធំជាង​ធម្មតា​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ការណ៍នេះ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​ឆ្លើយ​តប​តាម​វិធី​ផ្សេងៗ​គ្នា​ ដែល​អាច​នាំ​ឲ្យ​មាន​​​ផល​វិបាក​ច្រើនយ៉ាង​។ បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង មិន​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ទេ ប៉ុន្តែ​ពោះវៀន​ដែល​ជ្រាប​ពិត​ជា​រួម​ចំណែក​ដល់​ស្ថានភាព​ជា​ច្រើន​ដូច​ជា ជំងឺ Autoimmune, បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត, ADD, ADHD, ជំងឺ​អូទីស្សឹម អាលែកហ្ស៊ី​អាហារ បញ្ហា​ស្បែក និង​ជំងឺ​ហឺត។ ​រោគ​សញ្ញា​​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ម៉ាក់​ប៉ា​អាច​ដឹង​បាន​ថា​កូន​កើត​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ប្រសិន​បើ​កូន​ចេញ​រោគ​សញ្ញា​ប៉ុន្មាន​ដូច​ខាង​ក្រោម​នេះ៖ ហើមពោះ ពិបាករំលាយអាហារ លាមកប្រែប្រួល (រាក ឬទល់លាមក) អាលែកហ្សីអាហារ ជំងឺហឺត ជំងឺត្រអក ការឆ្លងមេរោគប្រហោង​ឆ្អឹង​ច្រមុះរ៉ាំរ៉ៃ អស់កម្លាំង ពិបាក​ផ្ដោត​អារម្មណ៍ ថប់​បារម្ភ និង មាន​បញ្ហា​អាកប្បកិរិយា។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ មូល​ហេតុ​នៃ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ការ​ប្រើ​ថ្នាំ​ផ្សះ របប​អាហារ​មាន​ជាតិ​ស្ករ​ចម្រាញ់​ខ្ពស់ ញ៉ាំ​អាហារ​មាន​សារធាតុ​រក្សា​ទុក និង​សារធាតុ​គីមី ញ៉ាំ​អាហារ​មាន​ជាតិ​ស្អិត (Gluten) ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ការ​ឆ្លង​មេរោគ​ជាមួយ​ប៉ារ៉ាស៊ីត ភាព​តាន​តឹង​រ៉ាំរ៉ៃ ការ​សម្រាល​កូន​ដោយ​វះកាត់ មិន​ត្រូវ​បាន​បំបៅ​ដោះ​ម្ដាយ។ យើង​អាច​ដោះ​ស្រាយ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​តាម​របៀប​ណា? ម៉ាក់​ប៉ា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ឡើង​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​បាន​ដោយ​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ជាមួយ​ក្បួន​ខាង​ក្រោម​៖ អង់ហ្ស៊ីម​រំលាយ៖ អង់​ហ្ស៊ីម​រំលាយ​អាហារ (Digestive enzymes) ជា​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ជា​ចម្បង​នៅ​ក្នុង​ពោះ​វៀន​តូច និង​លំពែង ក៏​ដូច​ជា​នៅ​ក្នុង​ទឹក​មាត់​ដែល​ជួយ​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​​អាច​ស្រូប​យក និង​ប្រើ​ប្រាស់​ដោយ​រាងកាយ។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​អាហារបំប៉ន​អង់ហ្ស៊ីម​រំលាយ​អាហារ​ឲ្យ​កូន​ញ៉ាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ