ទល់លាមក គឺជាបញ្ហាមួយកើតឡើងញឹកញាប់លើកុមារ។ ប៉ាម៉ាក់ត្រូវដឹងថាពេលណាកូនៗទល់លាមក ដើម្បីដោះស្រាយឲ្យបានត្រឹមត្រូវ។
១– រោគសញ្ញានៃបញ្ហាទល់លាមក
– កូនមិនសូវបន្ទោបង់ (អាចជុះតិចជាងបីដងក្នុងមួយសប្ដាហ៍)
– លាមករបស់ក្មេងមានសភាពរឹង និងស្ងួត ធ្វើឲ្យលាមកមិនងាយចេញមកក្រៅ ឬឈឺចាប់ពេលបន្ទោបង់ ឬទំហំលាមកធំពេករហូតអាចស្ទះបន្គន់។
– ក្មេងៗឈឺចាប់ ឬយំពេលបន្ទោបង់ម្ដងៗ
– ឈឺឆ្អល់ក្នុងពោះ និងហើមពោះ
– អាចចុកពោះ
– ពេលខ្លះអាចមានឈាមនៅជាប់លើលាមក
សញ្ញានៃបញ្ហាទល់លាមកដែលប៉ាម៉ាក់តែងយល់ច្រឡំនោះគឺ រាក។ ការរាកក្នុងបញ្ហាមួយនេះ គឺកើតឡើងដោយសារដុំលាមករឹងនៅស្ទះជាប់ក្នុងទ្វារលាមក ហើយលាមករាវៗហូរមកតាមក្រោយចេញតាមចន្លោះលាមករឹងទាំងនោះ។
ការឈឺចាប់រាល់ពេលបន្ទោបង់ អាចធ្វើឲ្យក្មេងព្យាយាមគេចមិនចង់បន្ទោបង់។ ដូចនេះប៉ាម៉ាក់គួរសង្កេតមើលអាកប្បកិរិយារបស់កូន ពេលបន្ទោបង់ សង្កេតមើលអំពីការខ្ជឹបរន្ធគូទ កូនមានខ្វែងជើងចូលគ្នាឬអត់ ឬពេលប្រឹងបត់ជើងកូនមានប្រែប្រួលទឹកមុខដែរឬអត់។
អត្ថបទពាក់ព័ន្ធ៖
- របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ
- របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
- បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម
- រឿងប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមានរបួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា
- ម៉េចបានពេលក្មេងក្ដៅខ្លួន សុលចូលទៅ ឆាប់ត្រជាក់ជាងលេបថ្នាំ?
២– មូលហេតុធ្វើឲ្យទល់លាមក
ក្មេងៗខ្លះព្យាយាមទប់លាមក ដោយសារពួកគេមិនចង់ចូលជុះតាមបន្គន់សារធារណៈ មិនចូលចិត្ដពេលរៀនបត់ជើងក្នុងបន្គន់ ឬមិនចង់ឈប់លេងដើម្បីទៅជុះ ឬមានពេលខ្លះដោយសារតែកូនខ្លាចឈឺពេលជុះម្ដងៗជាដើម។ បើក្មេងជុះទៅឈឺ លើកក្រោយៗទៀតកូនច្បាស់ជាមិនចង់ជុះទៀតទេ។
បញ្ហាទល់លាមកអាចកើតឡើងដោយសារតែរបបអាហារ មិនសូវមានបន្លែ និងផ្លែឈើ ដែលមានផ្ទុកជាតិសរសៃ fiber ច្រើន ឬមិនមានទឹកគ្រប់គ្រាន់ក្នុងអាហារ។ ក្មេងៗងាយនឹងជួបបញ្ហាទល់លាមកពេលប្ដូររបបអាហារ យើងអាចសង្កេតឃើញដោយខ្លួនឯងបាន គឺនៅពេលកូនចាប់ផ្ដើមប្ដូរពីញ៉ាំអាហាររាវៗទៅជាអាហាររឹងៗ។
ក្មេងខ្លះអាចទល់លាមកដោយសារតែផលរំខានរបស់ថ្នាំ។ ការទល់លាមកអាចកើតឡើងដោយសារតែផលរំខានរបស់ថ្នាំមួយចំនួនដូចជា ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ដ ឬថ្នាំមួយចំនួនផ្សេងទៀត។ ចំណែកប្រវត្ដិក្រុមគ្រួសារធ្លាប់កើតបញ្ហាទល់លាមក ក៏អាចនាំឲ្យកូនទល់លាមកដែរ។
៣- ការព្យាបាល
ញ៉ាំអាហារសម្បូរជាតិសរសៃ fiber
ប៉ាម៉ាក់ត្រូវឲ្យកូនញ៉ាំអាហារមានបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ដែលសម្បូរជាតិសរសៃ fiber។ ពពួកដំណាប់គ្រាប់ផ្លែឈើ និងពោតលីង គឺជាក្រុមអាហារដែលសំបូរ fiber ប៉ុន្តែសម្រាប់ពោតលីង យើងមិនត្រូវប្រើស្ករ និងអំបិលច្រើនពេកទេ។ អាហារដែលមានផ្ទុក Probiotics មានដូចជាយ៉ាអួរ គឺអាចទៅជួយពង្រឹងប្រព័ន្ធរំលាយអាហាររបស់ក្មេងបាន។
ក្រៅពីញ៉ាំអាហារមានជាតិសរសៃ Fiber ក្មេងៗក៏ត្រូវញ៉ាំទឹកឲ្យច្រើនដែរ។ បើញ៉ាំតែអាហារមានសរសៃ Fiber ប៉ុន្តែញ៉ាំទឹកមិនបានគ្រប់គ្រាន់ ដើម្បីទៅជួយរុញអាហារទាំងនោះពីក្នុងពោះវៀន នោះនឹងធ្វើឲ្យក្មេងអាចទល់លាមកកាន់តែខ្លាំង។ ដូចនេះយើងត្រូវណែនាំឲ្យកូនញ៉ាំទឹកឲ្យបានញឹកញាប់ ហើយក៏ត្រូវញ៉ាំទឹកដោះគោខ្លះៗដែរ ប៉ុន្តែមិនត្រូវឲ្យគេញ៉ាំគ្រឿងផ្អែមៗច្រើនពេកទេ។
ឲ្យកូនៗចូលបន្ទប់ឲ្យបានញឹកញាប់
[embed-health-tool-vaccination-tool]