backup og meta

រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង

រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង

បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង (Leaky Gut) គឺ​ជា​ការ​រលាក​នៃ​ជញ្ជាំង​ពោះវៀន ដែល​បណ្ដាល​ឲ្យ​ជាតិ​ពុល និង​​ភាគ​ល្អិត​អាហារ​មាន​ទំហំ​ធំជាង​ធម្មតា​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ការណ៍នេះ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​ឆ្លើយ​តប​តាម​វិធី​ផ្សេងៗ​គ្នា​ ដែល​អាច​នាំ​ឲ្យ​មាន​​​ផល​វិបាក​ច្រើនយ៉ាង​។

បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង មិន​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ទេ ប៉ុន្តែ​ពោះវៀន​ដែល​ជ្រាប​ពិត​ជា​រួម​ចំណែក​ដល់​ស្ថានភាព​ជា​ច្រើន​ដូច​ជា ជំងឺ Autoimmune, បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត, ADD, ADHD, ជំងឺ​អូទីស្សឹម អាលែកហ្ស៊ី​អាហារ បញ្ហា​ស្បែក និង​ជំងឺ​ហឺត។

​រោគ​សញ្ញា​​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង

ម៉ាក់​ប៉ា​អាច​ដឹង​បាន​ថា​កូន​កើត​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ប្រសិន​បើ​កូន​ចេញ​រោគ​សញ្ញា​ប៉ុន្មាន​ដូច​ខាង​ក្រោម​នេះ៖

  • ហើមពោះ
  • ពិបាករំលាយអាហារ
  • លាមកប្រែប្រួល (រាក ឬទល់លាមក)
  • អាលែកហ្សីអាហារ
  • ជំងឺហឺត
  • ជំងឺត្រអក
  • ការឆ្លងមេរោគប្រហោង​ឆ្អឹង​ច្រមុះរ៉ាំរ៉ៃ
  • អស់កម្លាំង
  • ពិបាក​ផ្ដោត​អារម្មណ៍
  • ថប់​បារម្ភ និង មាន​បញ្ហា​អាកប្បកិរិយា។

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្រ្តីពពោះ

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

មូល​ហេតុ​នៃ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង

  • ការ​ប្រើ​ថ្នាំ​ផ្សះ របប​អាហារ​មាន​ជាតិ​ស្ករ​ចម្រាញ់​ខ្ពស់
  • ញ៉ាំ​អាហារ​មាន​សារធាតុ​រក្សា​ទុក និង​សារធាតុ​គីមី ញ៉ាំ​អាហារ​មាន​ជាតិ​ស្អិត (Gluten) ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក
  • ការ​ឆ្លង​មេរោគ​ជាមួយ​ប៉ារ៉ាស៊ីត ភាព​តាន​តឹង​រ៉ាំរ៉ៃ ការ​សម្រាល​កូន​ដោយ​វះកាត់ មិន​ត្រូវ​បាន​បំបៅ​ដោះ​ម្ដាយ។

យើង​អាច​ដោះ​ស្រាយ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​តាម​របៀប​ណា?

ម៉ាក់​ប៉ា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ឡើង​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​បាន​ដោយ​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ជាមួយ​ក្បួន​ខាង​ក្រោម​៖

អង់ហ្ស៊ីម​រំលាយ៖ អង់​ហ្ស៊ីម​រំលាយ​អាហារ (Digestive enzymes) ជា​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ជា​ចម្បង​នៅ​ក្នុង​ពោះ​វៀន​តូច និង​លំពែង ក៏​ដូច​ជា​នៅ​ក្នុង​ទឹក​មាត់​ដែល​ជួយ​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​​អាច​ស្រូប​យក និង​ប្រើ​ប្រាស់​ដោយ​រាងកាយ។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​អាហារបំប៉ន​អង់ហ្ស៊ីម​រំលាយ​អាហារ​ឲ្យ​កូន​ញ៉ាំ ដើម្បី​ទប់​ស្កាត់​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង។

Probiotics៖ Probiotics ជា​បាក់តេរីល្អផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏​ជួយ​រក្សា​តុល្យភាព​បាក់តេរី​ល្អៗ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​បាន​ច្រើន ហើយ Probiotics ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពស៊ាំរបស់ក្មេង។ ក្រៅ​ពី​Probiotics ម៉ាក់​ប៉ា​ក៏​អាច​បន្ថែម​ជា Prebiotics ដែល​ជា​ចំណី​របស់​បាក់តេរី​ល្អ​មាន​ក្នុង​ក្រពះ​ពោះវៀន ឬ​ក៏​អាច​ផ្ដល់​ជា​អាហារ ភេសជ្ជៈ ឬ​ទឹក​ដោះ​គោ​មាន​ផ្ទុក SYNBIOTICS (រូបមន្ត​សំយោគ​រវាង Probiotcs និង​Prebiotics)។

ក្រៅ​ពី​នេះ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ផ្លាស់​ប្ដូរ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន​ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ធម្មជាតិ គ្មាន​ជាតិ​គីមី ទាំង​សាច់ ​បន្លែ និង​ផ្លែឈើ និង​ជ្រើស​រើស​អាហារ​ណា​ដែល​គ្មាន​ជាតិ​ស្អិត (Gluten)​ជាដើម។

បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង

គួរអាន៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

DOES YOUR CHILD HAVE LEAKY GUT? https://mullenhealth.com.au/does-your-child-have-leaky-gut/#:~:text=It%20may%20not%20seem%20too,Digestive%20distress

UNDERSTANDING LEAKY GUT SYNDROME https://www.brainbalancecenters.com/blog/understanding-leaky-gut-syndrome

កំណែ​ប្រែបច្ចុប្បន្ន

08/02/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សរសៃ Fiber ជាអ្វី? មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ?

ម៉ាក់ៗដឹងទេ ក្រពះពោះវៀនកូនអស្ចារ្យជាងអ្វីដែលអ្នកគិត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម