ជាទូទៅធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើបាក់ ហើយធ្មេញស្រុក (ធ្មេញថ្មី) នឹងដុះមកវិញនៅពេលកុមារមានអាយុចាប់ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។ តើធ្មេញទឹកដោះណានឹងរង្គើបាក់មុនគេ ហើយបន្ទាប់មកធ្មេញទឹកដោះណាខ្លះ?
ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់បានបកស្រាយថា ជាទូទៅធ្មេញទឹកដោះនឹងរង្គើបាក់នៅផ្នែកខាងមុខជួរខាងក្រោមមុន បន្ទាប់មកនឹងរង្គើបាក់នៅផ្នែកខាងមុខជួរខាងលើ។ ធ្មេញទឹកដោះទាំងអស់មានចំនួន២០ គឺ ខាងលើ១០ និង ខាងក្រោម១០ ហើយធ្មេញទាំងនេះនឹងរង្គើបាក់តាមដំណាក់កាល និងអាយុកាលរបស់ធ្មេញនីមួយៗ។
- ធ្មេញចបកាប់ធំ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៦ ទៅ ៧ ឆ្នាំ
ធ្មេញទឹកដោះដែលស្ថិតនៅជាប់ធ្មេញចប់កាប់ធំ នឹងរង្គើបាក់នៅចន្លោះអាយុពី ៧ ទៅ ៨ ឆ្នាំ
- ធ្មេញថ្គាមធំទីមួយដែលស្ថិតនៅជាប់ធ្មេញចង្កូម៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៩ ទៅ ១១ ឆ្នាំ
- ធ្មេញថ្គាមធំចុងក្រោយ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ១០ ទៅ ១២ ឆ្នាំ
- ធ្មេញចង្កូម៖ ដូរក្រោយគេគឺនៅចន្លោះអាយុពី ១០ ទៅ ១២ ឬ ១៣ឆ្នាំ
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១. ហេតុអ្វីកុមារមួយចំនួនឆាប់ដូរធ្មេញទឹកដោះជាងកុមារផ្សេងទៀត?
កុមារមួយចំនួនអាចឆាប់ដូរធ្មេញទឹកដោះអាចដោយសារមកពីកត្តាហ្សែន កត្តាសុខភាព ការទទួលបានជីវជាតិ ឬវីតាមីនគ្រប់គ្រាន់ដែលជួយឱ្យធ្មេញកុមារឆាប់ដុះធ្មេញថ្មី។
២. បន្ទាប់ពីដកធ្មេញទឹកដោះហើយ យូរប៉ុន្មានទើបធ្មេញដុះពន្លកធ្មេញស្រុក?
បន្ទាប់ពីដកធ្មេញទឹកដោះហើយ ធ្មេញស្រុកអាចដុះធ្មេញថ្មីឆាប់ ឬលឿនអាស្រ័យលើភាពរង្គើនៃធ្មេញទឹកដោះ។ បើធ្មេញទឹកដោះរង្គើខ្លាំង ពន្លកធ្មេញស្រុកនឹងឆាប់ដុះចេញមកវិញដែលជាទូទៅក្នុងអំឡុងពេល ១ ខែ ឬយូរបំផុត ៦ ខែ។
[embed-health-tool-due-date]
៣. បើកូនដល់អាយុដូរធ្មេញ តែធ្មេញទឹកដោះអត់រង្គើបាក់ ម៉ាក់ប៉ាគួរធ្វើម៉េច?
បើដល់អាយុដែលកូនត្រូវបាក់ធ្មេញទឹកដោះអស់ដែលជាទូទៅនៅពេលកូនអាយុ ១២ ទៅ ១៣ ឆ្នាំ តែធ្មេញទឹកដោះកូនអត់រង្គើបាក់ទៀត ម៉ាក់ប៉ាគួរនាំកូនទៅជួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យ ឬថតX-ray មើល ថាកូនមានបាត់ធ្មេញ កប់ធ្មេញ ឬមានបញ្ហាអីផ្សេងទៀតអត់។
ទន្តបណ្ឌិតរូបនេះបានបន្ថែមថា អាណាព្យាបាលគួរស្វែងយល់អំពីដំណាក់កាលផ្លាស់ប្តូរធ្មេញរបស់កុមារ របៀបថែទាំសុខភាពមាត់ធ្មេញកុមារ គួរបង្រៀនកូនពីរបៀបថែទាំមាត់ធ្មេញ និងប្រាប់កូនៗពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ។ នៅពេលកូនមានបញ្ហាមាត់ធ្មេញ ម៉ាក់ប៉ាគួរឆាប់នាំកូនទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការព្យាបាលឱ្យទាន់ពេល និងគួរនាំកូនទៅពិនិត្យសុខភាពមាត់ធ្មេញរាងរាល់ ៦ ខែម្តង។
ដំណាក់កាលដូរធ្មេញទឹកដោះសំខាន់ណាស់ បើម៉ាក់ប៉ាមិនបានប្រយ័ត្ន ធ្មេញស្រុកកូនអាចដុះទៅជាច្រពើស ឬមិនត្រង់ជួរដែលធ្វើឱ្យខូចសម្រស់ ប៉ះពាល់សុខភាពមាត់ធ្មេញ និងត្រូវពត់ធ្មេញឱ្យត្រង់ជាដើម។
អត្ថបទគួរអាន៖
- អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?
- ប៉ាម៉ាក់! នេះជាវិធីសាស្ត្រថែទាំធ្មេញកូនៗទៅតាមវ័យ
- តិចនិកសម្អាតអណ្ដាតកូន ជួយថែទាំអនាម័យមាត់ធ្មេញ
- នៅពេលអាអូនចាប់ផ្ដើមដុះធ្មេញ ប៉ាម៉ាក់គួរធ្វើម៉េចខ្លះ?
- សុខភាពមាត់ធ្មេញកុមារសំខាន់ណាស់ ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន
- ឲ្យកូនបៀមក្បាលដោះសឹងរាល់ថ្ងៃ ធំឡើងខូចធ្មេញអត់?