backup og meta

តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឱ្យកូនដុះធ្មេញច្រពើស

តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឱ្យកូនដុះធ្មេញច្រពើស

ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅ ចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញ​ច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញ​ច្រពើសបាន​ដោយវិធីណា?

ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់​បាន​ឱ្យ​ដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមក​មាន​ឆ្អឹង​ថ្គាម​តូច តែធ្មេញមានទំហំធំៗ  ដែល​ប្រៀប​ដូច​ជា​បន្ទប់តូចមួយហើយ​មានមនុស្សច្រើនដែរ​។ ដូច្នេះធ្មេញ​​ត្រូវ​តែ​ដុះ​ប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញ​ខ្លះដុះទៅក្នុងប្រជ្រៀតគ្នា​ទៅវិញ​ទៅមក។

១. វិធីការពារកូនកុំឱ្យដុះធ្មេញច្រពើស

ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុក​ដាក់ចាប់តាំងពី​អំឡុង​ពេល​កូន​ដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ា​ត្រូវនាំកូន​មក​ជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែល​ត្រូវដក​ចេញ​ហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញ​បានទាន់ពេល ដើម្បីទុកកន្លែងឱ្យ​ធ្មេញ​ថ្មីដុះ​ចេញមកឱ្យត្រង់ជួរ។

[embed-health-tool-vaccination-tool]

២. ផលវិបាកនៃការមានធ្មេញច្រពើស

ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖

  • ពិបាកសម្អាតធ្មេញ៖ អាចបណ្តាលឱ្យកុមារងាយកើតរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) និងរលាក​អញ្ចាញ​ធ្មេញ
  • ងាំធ្មេញទំពារ៖ កាលណាងាំធ្មេញអត់ត្រូវគ្នា កុមារមានការពិបាកក្នុងការទំពារ​ដែលធ្វើឱ្យទំពារ​អាហារ​មិនម៉ដ្ឋ ហើយបណ្តាលឱ្យមានបញ្ហាក្រពះ។ នៅពេលធ្មេញខុសងាំ វៀចជួរ ទម្រង់មុខ​កុមារក៏អាច​មាន​បញ្ហាដែរដោយអាចវៀចមុខ វៀចចង្កា និងមានបញ្ហាសន្លាក់ថ្គាមនៅថ្ងៃអនាគត (ហាមាត់​ឮសូរខ្លឹកៗ) ។
ទន្តបណ្ឌិត ហ្គេក មិនីឡែន
ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. វិធីកែខៃធ្មេញច្រពើស

វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ ដំណាក់កាល៖

  • ក្នុងវ័យដូរធ្មេញ៖ ជាទូទៅកុមារដូរធ្មេញ (ដុះធ្មេញស្រុក) នៅវ័យចាប់ពី​ ៦ ទៅ ១២ ឬ១៣​ ឆ្នាំ។ ក្នុងអំឡុងពេលនេះ បើម៉ាក់ប៉ានាំកូនទៅជួបគ្រូពេទ្យជំនាញទាន់ពេល ហើយគ្រូពេទ្យពិនិត្យទៅថា អូនតូចត្រូវពត់ធ្មេញ។ គ្រូពេទ្យនឹងឱ្យកូនពាក់ឧបករណ៍ពុតធ្មេញ​សម្រាប់កុមារក្នុងវ័យដូរធ្មេញ​ដើម្បីកែទម្រង់ឆ្អឹងថ្គាម និងធ្មេញទៅតាមលក្ខខណ្ឌដែលកុមារច្រពើស។
  • ក្នុងវ័យដុះធ្មេញស្រុកអស់ហើយ៖ គ្រូពេទ្យអាចធ្វើការពត់ធ្មេញកូនដោយ​ប្រើឧបករណ៍​ពត់ធ្មេញ​ប្រភេទជាដែក ឬជ័រទៅតាមស្ថានភាពជាក់ស្តែងដើម្បីទាញធ្មេញកុមារឱ្យរត់ត្រង់ជួរមកវិញ។

ដើម្បីការពារកូនកុំឱ្យដុះធ្មេញច្រពើស ម៉ាក់ប៉ាត្រូវតាមដានធ្មេញកូនចាប់តាំងពីកូនចាប់ផ្តើមដូរធ្មេញ ថាធ្មេញកូនផ្លាស់ប្តូរទៅតាមដំណាក់ដែរឬទេ? បើឃើញមានបញ្ហាមិនប្រក្រតីណាមួយ ម៉ាក់ប៉ាគួរនាំ​កូន​ទៅជួប​គ្រូពេទ្យជំនាញដើម្បីដោះស្រាយទាន់ពេល។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារកុមារមានឆ្អឹងថ្គាមតូច តែធ្មេញមាន​ទំហំធំៗ​ដែលតម្រូវ​ឱ្យ​ធ្មេញ​ត្រូវតែដុះប្រជ្រៀតគ្នាទើបអាចដុះមកបាន។
– ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស បើម៉ាក់ប៉ា​ឃើញកូនមានពន្លកធ្មេញថ្មីដុះមក តែ​ធ្មេញ​ទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ាត្រូវនាំកូនទៅ​ជួបគ្រូពេ្យ ដើម្បីឱ្យគ្រូពេទ្យដកក្នុងបំណងទុកកន្លែង​ឱ្យធ្មេញថ្មីដុះ​មកត្រង់ជួរ។
– កុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖
  • ពិបាកសម្អាតធ្មេញ
  • ទំពារអាហារអត់ម៉ដ្ឋ
  • វៀចមុខ និងមានបញ្ហាសន្លាក់ថ្គាម
– កូនមានធ្មេញច្រពើសអាចកែខែដោយពាក់ឧបករណ៍ពុតធ្មេញដើម្បីទាញធ្មេញកុមារឱ្យរត់ត្រង់ជួរមកវិញ..

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Effective Steps to Prevent Crooked Teeth in Kids
https://www.realnatural.org/6-effective-steps-to-prevent-crooked-teeth-in-kids/

5 Facts To Preventing Crooked Teeth In Children
https://www.tindaledental.com.au/5-facts-preventing-crooked-teeth-children/

Crooked teeth
https://crookedteeth.org.uk/

Crooked Teeth: Causes and Solutions
https://intjdc.org/crooked-teeth/

កំណែ​ប្រែបច្ចុប្បន្ន

07/07/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

៥ សំណួរ​សំខាន់ៗ ទាក់ទងនឹងព័ត៌មានពីការពត់ធ្មេញ

ទន្តពេទ្យណែនាំតិចនិកដកធ្មេញទឹកដោះឱ្យកូន ដោយសុវត្ថិភាព


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី

សុខភាពមាត់ធ្មេញ · មន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម