ការគេងបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ជាពិសេសចំពោះកុមារតែម្តង ដោយអាចជួយបង្កើនសមត្ថភាពរៀនសូត្រ ជួយពង្រឹងការចងចាំ និងជំរុញសុខុមាលភាពឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាមិញ ការសិក្សាមួយចំនួនបានបង្ហាញថា យ៉ាងហោចណាស់កុមារចំនួន២៥%ប្រឈមនឹងបញ្ហាដំណេក ដូចជាពិបាកគេង ឬភ្ញាក់ពីគេងលឿនជាងធម្មតាជាដើម។ ដូច្នេះហើយ ដើម្បីជួយដោះស្រាយបញ្ហាគេងរបស់កូន ប៉ាម៉ាក់គួរអនុវត្តន៍វិធីសាស្ត្រងាយៗដូចខាងក្រោម។
កុមារត្រូវការគេងប៉ុន្មានម៉ោង ដើម្បីជួយឲ្យមុខងាររាងកាយប្រសើរឡើង?
ចំនួនម៉ោងគេងដែលស័ក្តិសមសម្រាប់ក្មេង មានភាពខុសៗគ្នាអាស្រ័យទៅតាមអាយុ។ ចំពោះទារកដែលមានអាយុក្រោមមួយឆ្នាំ គឺត្រូវការគេងយ៉ាងហោចណាស់១២ ទៅ១៦ម៉ោង។ ចំណែកក្មេងចាប់ពី១ឆ្នាំ ទៅ២ឆ្នាំ ត្រូវការគេងពី១១ ទៅ១៤ម៉ោង ខណៈពេលដែលក្មេងអាយុពី៣ ទៅ៥ឆ្នាំ ត្រូវការគេងពី១០ ទៅ១៣ម៉ោង ហើយក្មេងដែលមានអាយុពី៦ ទៅ១២ឆ្នាំ ត្រូវការគេងប្រហែលពី៩ម៉ោង ទៅ១២ម៉ោង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
មូលហេតុនៃការគេងមិនលក់
បញ្ហាគេងមិនលក់ចំពោះកុមារ អាចបណ្តាលមកពីលក្ខខណ្ឌផ្សេងៗគ្នាជាច្រើន ដែលរួមមានការថប់បារម្ភ ការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន បរិយាកាសបន្ទប់គេង ការមើលទូរស័ព្ទ ឬទូរទស្សន៍ច្រើន ប្រើប្រាស់ថ្នាំ ឬមានបញ្ហាផ្លូវចិត្ត។