backup og meta

ទម្លាប់កូនមានវិន័យតាំងពីតូច មាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយច្រើន

ទម្លាប់កូនមានវិន័យតាំងពីតូច មាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយច្រើន

គ្មាន​ក្មេង​ណា​ដែល​ចូលចិត្ត​ឲ្យ​ឪពុក​ម្ដាយ​តឹងរ៉ឹង​ដាក់​ខ្លួន​ទេ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គេ​ទម្លាប់​រស់​នៅ ដោយ​ហាត់ពត់លត់ដំ តាំង​ពី​ក្មេង ទៅ​តាម​គន្លង ដែល​យើងដៅ។ បើ​ម៉ាក់ប៉ា​មាន​វិន័យ និង​លក្ខខណ្ឌ​ជាមួយ​កូនៗ ហើយ​ជា​ការ​ល្អ ប៉ុន្តែ​បើ​មិន​ទាន់​មាន​វិញ គួរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​កំណត់ របៀប​បង្ហាត់បង្រៀន​កូន​ដោយ​វិធី​ណា​ទើប​ជា​ការ​ល្អ។ “Hello គ្រូពេទ្យ” សូម​លើក​យក​ចំណុចវិជ្ជមាន​មួយ​ចំនួន តាមរយៈ​ការ​ដាក់​កំហិត ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដែល​យើង​គួរ​ពិចារណា​ដូច​ខាងក្រោម។

១- រៀនពូកែ

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ភាគ​ច្រើន​ក្មេង​ដែល​រៀន​ពូកែ និង​បន្ត​ការ​សិក្សា​បាន​ខ្ពស់​ ជា​ក្មេង​ដែល​មាន​ម៉ាក់ប៉ាមាន​វិន័យ​ខ្ជាប់ខ្ជួន​ក្នុង​ការ​អប់រំ​ពួកគេ។ ទម្លាប់ និង​ការ​ព្រម​ទទួល​យក​វិន័យ​មក​គោរព​តាំង​ពី​ក្មេង ជា​ចំណែក​ធំ​មួយ ធ្វើ​ឲ្យ​គេ​ខំ​ប្រឹង​រៀន​ រហូត​ជា​សិស្ស​ពូកែ ឬ​កាន់​តែ​ពូកែ។

ខួរក្បាលក្មេងឆ្លាត១

២- ទំនុកចិត្តលើខ្លួនឯង

ការ​តម្រែតម្រង់​កូនចៅ ឲ្យ​រស់​នៅ​ក្រោម​ទំនួល​ខុសត្រូវ និង​មាន​ហេតុផល រាល់​ការ​សម្រេច​ចិត្ត ឬ​បំពេញ​ការងារ​អ្វី​មួយ កូនៗ​តែងតែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួន​ឯង​ខ្ពស់ (ប៉ុន្តែ​មិន​អំនួត)។ រាល់​ការ​ខិតខំ​ប្រឹងប្រែង ចេះ​វាយតម្លៃ​លើ​ស្ថាន​ភាព មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ជា​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​គេ​ជោគជ័យ​លើ​កិច្ចការ មិន​ថា​តូចធំ​ទៅ​ថ្ងៃ​ក្រោយ។ ទោះជា​កូន មាន​ទម្លាប់ រៀន​ផ្ដល់​ក្ដី​សង្ឃឹម និង​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក៏ដោយ យើង​ជាម៉ាក់ប៉ា​ត្រូវ​តែ​នៅ​ក្បែរ ចាំ​ប្រឹក្សា ឲ្យ​យោបល់ ឬ​លើក​ទឹក​ចិត្ត​កូន ទើប​គេ​មិន​ងាយ​ចុះ​ចាញ់​ភាព​លំបាក​ទាំង​ឡាយ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣- ចេះគ្រប់គ្រងខ្លួនឯង

ក្មេង​អាច​គ្រប់​គ្រង​អត្តចរិត និង​ទង្វើ​របស់​ខ្លួន​បាន​ដោយ​សារ​ពួក​គេ​ធំ​ឡើង​ជាមួយ​វិន័យ និង​ព្រំ​ដែន​ច្បាស់​លាស់។ បែប​នេះ​គេ​នឹង​មិន​ងាយ​ត្រូវ​បាន​មិត្ត​ភក្ត្រ​អូស​ទាញ ឬ​ប្រព្រឹត្ត​រឿង​មិន​ល្អ​ណាមួយ​ឡើយ។ ការ​បង្រៀន​កូន​ពី​វិន័យ​ទាំង​ពី​វ័យ​ក្មេង ពេល​ធំ​ឡើង​គេ​នឹង​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​ឯក​ឯង។

៤- ឯករាជ្យ និងទំនួលខុសត្រូវ

ការ​ដែល​មាន​ឯករាជ្យ​លើ​ខ្លួន​ឯង​ អាច​ល្អ​ជាង​ក្មេង​ដទៃ ព្រោះ​រាល់​ពេល​ធ្វើ​អី ស្រែក​រក​ជំនួយ​គ្រប់​ពេល។ គេ​ចេះ​គិត​មុន​គូរ ចេះ​យោគយល់​គ្នា​ជាមួយ​ក្មេង​ដទៃ​ពេល​មាន​ជម្លោះ។ មួយ​វិញ​ទៀត​ពេល​ដែល​ធំ​ដឹង​ក្តី គេ​នឹង​អាច​រស់​ដោយ​ខ្លួន​ឯង ចេះ​រក​ថវិកា​ផ្គត់​ផ្គង់​ខ្លួន​ឯង​និង​សន្សំ​ទៅ​ថ្ងៃ​អនាគត។ ពេល​នោះ​កូន​យើង​នឹង​ដឹង​ពី​ផល​លំបាក មិន​ខ្ជះខ្ជាយ​ ហើយ​យល់​ដឹង​ពី​បញ្ហា ឬ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ ដោយ​វៃឆ្លាត​ក៏​អាច​ថា​បាន។

តើ​វិន័យ​បែប​ណា ដែល​ម៉ាក់ប៉ា​ដទៃ​ដាក់​ឲ្យ​កូន? ប្រសិទ្ធភាព​យ៉ាង​ម៉េច​ដែរ?

អត្ថបទគួរអាន៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The advantages of strict parents.

http://living.thebump.com/advantages-strict-parents-8670.html.

The advantages of strict parents.

http://oureverydaylife.com/advantages-strict-parents-15075.html.

Strict Or Non-Strict Parenting? Why Kids Need A Bit Of Both To Thrive

https://www.handinhandparenting.org/2022/03/strict-or-non-strict-parenting/

កំណែ​ប្រែបច្ចុប្បន្ន

17/03/2023

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

DHA ក្នុងទឹកដោះគោម្សៅ ពិតជាអាចជួយដល់ការអភិវឌ្ឍខួរក្បាលកូនបាន?

ពី ០-៣ខួប តើខួរក្បាលកូនវិវត្តដល់កម្រិតណា? ប៉ាម៉ាក់គួរពង្រឹងបន្ថែមយ៉ាងម៉េច?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 17, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម