backup og meta

ចង់ឲ្យខួរក្បាលកូនល្អតាំងពីក្នុងផ្ទៃ ម៉ាក់ៗកុំភ្លេចធ្វើសកម្មភាពទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    ចង់ឲ្យខួរក្បាលកូនល្អតាំងពីក្នុងផ្ទៃ ម៉ាក់ៗកុំភ្លេចធ្វើសកម្មភាពទាំងនេះ

    ពេល​ជិត​ក្លាយ​ជា​ម៉ាក់​ប៉ា​គេ ភាគ​ច្រើន​គ្នា​យើង​តែង​តែ​រក​វិធីសាស្ត្រ​ថែ​ទាំ​សុខភាព​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​ល្អ ពិសេស​នោះ​គឺ​ចង់​ឲ្យ​កូន​កើត​មក​រឹងមាំ និង​ប្រាជ្ញា​វៀង​វៃ។ បើ​ចង់​ឲ្យ​មាន​ខួរ​ក្បាល​ល្អ​តាំង​ពី​ក្នុង​ផ្ទៃ​មក ស្ត្រី​ពពោះ​អាច​អនុវត្ត​សកម្មភាព​ងាយៗ​មួយ​ចំនួន​ មិន​ចំណាយ​ពេល​យូរ ឬ​អាច​ធ្វើ​ពេល​ម៉ាក់ៗ​ទំនេរ​ក៏​បាន។

    ១. ហាត់​ប្រាណ

    ការ​រក្សា​រាង​សមរម្យ និង​មាន​សកម្មភាព​រាងកាយ​ច្រើន​អំឡុង​ពេល​ពពោះ ជួយ​ឲ្យ​គភ៌​អភិវឌ្ឍ​ខួរក្បាល​បានល្អ។ ការ​ហាត់​ប្រាណ​បញ្ចេញ​សារធាតុ Endorphins ដែល​ជា​សារធាតុ​គីមី​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ចូល​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល។ លំហាត់​ប្រាណ​ក៏​បណ្ដាល​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន Cortisol ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ខួរក្បាល​គភ៌ អាច​ជួយ​ឲ្យ​កូន​ឆ្លាត​តាំង​ពី​ក្នុង​ផ្ទៃ​មក។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២. និយាយ​លេង ឬ​អាន​ឲ្យ​កូន​ស្ដាប់

    កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក ដូច្នេះ​នៅ​ខែ​ទី ៥ នៃ​ការ​មាន​ផ្ទៃពោះ កូន​យើង​អាច​ឮ​សំឡេង និង​អាច​ឆ្លើយ​តប​ទៅ​នឹង​ចលនា​កើត​ឡើង​នៅ​ខាង​ក្រៅ​បាន​ទៀត​ផង។ នេះ​មាន​ន័យ​ថា ការ​និយាយ ច្រៀង ឬ​អាន​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ អាច​ជួយ​ឲ្យ​ខួរក្បាល​របស់​ពួក​គេ​អភិវឌ្ឍ​បាន​លឿន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​អាយុ​ប៉ុន​នេះ អា​អូន​អាច​បែង​ចែក​រវាង​សំឡេង និង​សម្គាល់​សំឡេង​របស់​ម្ដាយ​បាន​ច្បាស់។

    ៣. កាត់​បន្ថយ​ស្ត្រេស រក្សា​ចិត្ត​ឲ្យ​សប្បាយ

    ជា​ធម្មតា ស្រី​ៗ​ងាយ​ប៉ះពាល់​ផ្លូវ​ចិត្ត​ណាស់ បើ​និយាយ​ពាក្យ​សម្ដី​ខុស​ឆ្គង​បន្តិច តែ​ពេល​ពពោះ ផ្លូវ​ចិត្ត​ស្រី​ៗ​កាន់​តែ​ងាយ​រង​ផល​ប៉ះពាល់​​ទ្វេ​ដង។ នេះ​ដោយ​សារ​តែ​អ័រម៉ូន រាង​កាយ​ប្រែប្រួលណា​មួយ​ជួប​អាការៈ​ចាញ់​កូន​ទៀត អ៊ីចឹង​ហើយ​ងាយ​នឹង​​ឆាប់​ខឹង​មួរម៉ៅ អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​កូន​ផ្ទៃ។ ​ទោះ​យ៉ាង​ណា​យើង​អាច​កែ​ប្រែ​ស្ថានការណ៍​ទាំង​នោះ​បាន ដោយ​ម៉ាក់ៗ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ឬ​ក៏​អាច​ឲ្យ​ស្វាមី​ជូន​ដើរ​លេង​ពេល​ទំនេរ ដើម្បី​បង្កើន​ភាព​ផ្អែម​ល្ហែម​ក្នុង​គ្រួសារ ក៏​ដូច​ជា​ជួយ​ឲ្យ​កូន​ឆ្លាត​តាំង​ពី​ក្នុង​ផ្ទៃ​ជាដើម។

    កូន​ឆ្លាត​តាំង​ពី​ក្នុង​ផ្ទៃ

    ៤. ញ៉ាំ​អាហារ​សម្រន់​មាន​វីតាមីន និង​រ៉ែ

    ​ពេល​ពពោះ អាហារ​ដែល​ម៉ាក់ៗ​​ញ៉ាំពិត​ជា​សំខាន់​ណាស់​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន ហើយ​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ស្ត្រី​ពពោះ​មិន​មែន​មាន​តែ ៣ ពេល/ថ្ងៃ​ទេ ត្រូវ​មាន​អាហារ​សម្រន់​ចន្លោះ​ពេល​បាយ​មួយៗ​ទៀត។ ដូច​នេះ​ហើយ បើ​ចង់​ឲ្យ​កូន​ឆ្លាត​តាំង​ពី​ក្នុង​ផ្ទៃ​មក ពេល​ទំនេរ ម៉ាក់ៗ​អាច​ញ៉ាំ​អាហារ​សម្រន់​ល្អ​ៗ​ដែល​សម្បូរ​ជាតិ​ដែក ជាតិ​កាល់ស្យូម ស័ង្កសី អាស៊ីដ​ហ្វូលិក និងវីតាមីន​ផ្សេងៗ​ដូចជា គ្រាប់​ធញ្ញជាតិ ផ្លែឈើ ឬ​យ៉ាអួរ​។

    ៥. ម៉ាស្សា​ក្បាល​ពោះ

    ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ទារក​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​អារម្មណ៍​នៃ​ការ​ប៉ះ​ពី​ខាង​ក្រៅ​បាន ហើយ​ការ​ម៉ាស្សា ឬ​អង្អែល​ក្បាល​ថ្នមៗ អាច​ជួយ​ជំរុញ​ខួរក្បាល​ទារក និង​ធ្វើ​ឲ្យ​ទារក​ឆ្លើយ​តប​ទៅ​នឹង​រំញោច​ជាមួយ​នឹង​សកម្មភាព​កើន​ឡើង។

    ចំណុចសំខាន់

    បើចង់ឲ្យកូនឆ្លាតតាំងពីក្នុងផ្ទៃមក ស្ត្រីពពោះអាចអនុវត្តសកម្មភាពស្រួលធ្វើ មិនចំណាយពេលយូរ ឬអាចធ្វើពេលម៉ាក់ៗទំនេរក៏បានដូចជា៖
    ១. ហាត់ប្រាណ
    ២. និយាយលេង ឬអានឲ្យកូនស្ដាប់
    ៣. កាត់បន្ថយស្ត្រេស រក្សាចិត្តឲ្យសប្បាយ
    ៤. ញ៉ាំអាហារសម្រន់មានវីតាមីន និងរ៉ែ
    ៥. ម៉ាស្សាក្បាលពោះ ៕

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម