backup og meta

កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?

កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?

បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ​ថា ទារក​ដែល​ទើប​នឹង​កើត​អាច​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក​ខ្លាំង​ណាស់ ប្រសិនបើ​គ្រូពេទ្យ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​ដោយ​ប្រើ​សេរ៉ូម​ប្រៃ ពេល​ចេញ​ពី​ពោះ​ម៉ាក់​ៗ​​ភ្លាម។

ទារកឈឺ១

លោក​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ថា៖ “ជា​ធម្មតា​ពេល​ទារក​កើត​មក​ភ្លាម​ពេទ្យ​តែងតែ​បន្តក់​ថ្នាំ ដែល​ជា​សេរ៉ូម​ប្រៃ​រួច ទើប​អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់ តែ​បើ​មិន​បាន​បន្តក់ ហើយ​កើត​តាម​ផ្លូវ​ក្រោម​ទៀត​នោះ​ភ្នែក​នឹង​រលាក ធ្វើឲ្យ​កញ្ចក់​ភ្នែក​ក្រហម ហើយ​ចេញ​ខ្ទុះ​ឡើង​ស​ពេញ​ភ្នែក​ទាំង​សងខាង ឬ​ខ្លះ​ទៀត​អាច​មក​ពី​ម្ដាយ​យក​ទឹក​ដោះ ទឹក​នោម ឬ​ទឹក​ដូង​ទៅ​ដាក់​ភ្នែក​កូន”។ សម្រាប់​ម៉ាក់​ៗ​​​សម្រាល​កូន​តាម​ធម្មជាតិ ងាយ​នឹង​ឆ្លង​បាក់តេរី​ទៅ​ភ្នែក​កូន​បំផុត ដូចនេះ​បើ​ឃើញ​កូន​មាន​អាការៈ​នោះ គួរតែ​សួរនាំ​គ្រូពេទ្យ​ជា​បន្ទាន់ ហើយ​​ពេល​​គ្រូពេទ្យ​ពិនិត្យ​រួចរាល់ ទើប​ដាក់​សេរ៉ូម​ប្រៃ និង​មាន​ថ្នាំ​បន្តក់តាម​ដំណាក់កាល​​អាការៈ​ជំងឺ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោក​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ម៉ាក់​ៗ​មួយ​ចំនួន​តែងតែ​ហៅ​ជំងឺ​បែប​នោះ​ថា រលាក​ភ្នែក ភ្នែក​ក្រហម ហើយ​ណែនាំ​ម៉ាក់​ប៉ា​ឲ្យ​ចៀស​ឆ្ងាយ​ពី​ទង្វើ​ទាំង​ប៉ុន្មាន​នោះ ព្រោះ​ពិតជា​ប៉ះពាល់ និង​អាច​បណ្ដាល​ឲ្យ​ភ្នែក​ប៊េបី​មាន​បញ្ហា​ធំ​បាន បើ​នៅ​តែ​ប្រព្រឹត្ត ឬ​មិន​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

ជាចុងក្រោយ​វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​​ណែនាំ​ម៉ាក់​ៗ​ទាំងអស់​ថា គួរតែ​មាន​សេរ៉ូមប្រៃ​នៅ​ផ្ទះ ដើម្បី​ទុក​ព្យាបាលជំងឺភ្នែក ឬច្រមុះ​​កម្រិត​ស្រាល​ៗ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ជា​ធម្មតា​ពេល​ទារក​កើត​មក​ភ្លាម​ពេទ្យ​តែងតែ​បន្តក់​ថ្នាំ ដែល​ជា​សេរ៉ូម​ប្រៃ​រួច ទើប​អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់ តែ​បើ​មិន​បាន​បន្តក់ ហើយ​កើត​តាម​ផ្លូវ​ក្រោម​ទៀត​នោះ​ភ្នែក​នឹង​រលាក ធ្វើឲ្យ​កញ្ចក់​ភ្នែក​ក្រហម ហើយ​ចេញ​ខ្ទុះ​ឡើង​ស​ពេញ​ភ្នែក​ទាំង​សងខាង ឬ​ខ្លះ​ទៀត​អាច​មក​ពី​ម្ដាយ​យក​ទឹក​ដោះ ទឹក​នោម ឬ​ទឹក​ដូង​ទៅ​ដាក់​ភ្នែក​កូន។ សម្រាប់​ម៉ាក់​ៗ​​​សម្រាល​កូន​តាម​ធម្មជាតិ ងាយ​នឹង​ឆ្លង​បាក់តេរី​ទៅ​ភ្នែក​កូន​បំផុត ដូចនេះ​បើ​ឃើញ​កូន​មាន​អាការៈ​នោះ គួរតែ​សួរនាំ​គ្រូពេទ្យ​ជា​បន្ទាន់ ហើយ​​ពេល​​គ្រូពេទ្យ​ពិនិត្យ​រួចរាល់ ទើប​ដាក់​សេរ៉ូម​ប្រៃ និង​មាន​ថ្នាំ​បន្តក់តាម​ដំណាក់កាល​​អាការៈ​ជំងឺ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Should active CMV retinitis in non-immunocompromised newborn babies be treated?

https://www.ncbi.nlm.nih.gov/pmc/articles/PMC1771008/

Active retinitis in an infant with postnatally acquired cytomegalovirus infection

https://www.nature.com/articles/jp2011142

Bilateral cytomegalovirus retinitis in a healthy infant

https://www.ncbi.nlm.nih.gov/pmc/articles/PMC5362388/

Retinopathy of Prematurity (ROP)

https://kidshealth.org/en/parents/rop.html

Presumed neonatal cytomegalovirus retinitis treated with intravenous ganciclovir

https://journals.lww.com/ijo/Fulltext/2020/68090/Presumed_neonatal_cytomegalovirus_retinitis.53.aspx

កំណែ​ប្រែបច្ចុប្បន្ន

20/05/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ព្រឹកៗឡើង​យកទារកទើបកើតហាលថ្ងៃ មានប្រយោជន៍ច្រើនណាស់

ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅ​ពេល​ណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម