ជាមួយនឹងកម្តៅក្តៅខ្លាំងអំឡុងរដូវក្តៅនេះ កុមារអាចនឹងចូលចិត្តញ៉ាំអាហារនៅខាងក្រៅ ដែលជារបស់ត្រជាក់ៗ និងអាចចូលចិត្តបើកម៉ាស៊ីនត្រជាក់ជាប់ជាប្រចាំ ឬរត់លេងនៅខាងក្រៅ។ ចំណុចទាំងអស់នេះហើយ អាចនាំឲ្យក្មេងប្រឈមនឹងបញ្ហាសុខភាពជាច្រើន ដែលប៉ាម៉ាក់ចាំបាច់ត្រូវប្រុងប្រយ័ត្ន និងតាមដានឲ្យបានដិតដល់។
តើបញ្ហាសុខភាពអ្វីខ្លះដែលឧស្សាហ៍កើតលើកុមារនៅរដូវក្តៅ?
១. គ្រោះថ្នាក់ដោយសារកម្តៅ
ប្រសិនបើក្មេងរងនូវអាកាសធាតុក្តៅខ្លាំងរយៈពេលយូរនោះ អាអូនអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារកម្តៅ។ បញ្ហានេះ កើតឡើងនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ជាង៤០សង្សាសេ។ ក្នុងករណីដែលកូនគ្រោះថ្នាក់ដោយសារកម្តៅ នោះរាងកាយក្មេងក្តៅខ្លាំងនៅពេលប៉ះ ឬមានអាការៈគ្រុនក្តៅខ្លាំង ឬស្ងួតអណ្តាត ហើយកុមារអាចនឹងសន្លប់មិនដឹងខ្លួនផងដែរ។
២. រលាកស្បែកដោយកម្តៅថ្ងៃ
ការរត់លេងនៅខាងក្រៅរយៈពេលយូរ អាចនាំឲ្យស្បែកប៉ះពាល់ដោយផ្ទាល់ទៅនឹងកម្តៅថ្ងៃ។ ជាលទ្ធផល ស្បែកនឹងឡើងពណ៌ក្រហម និងប្រែពណ៌ដោយសារកម្តៅថ្ងៃ។
៣. ការលូតលាស់នៃបាក់តេរី
បាក់តេរីលូតលាស់យ៉ាងឆាប់រហ័ស អំឡុងពេលសីតុណ្ហភាពក្តៅ និងសើមក្នុងរដូវក្តៅ ជាហេតុនាំឲ្យអាហារឆាប់ខូច និងបញ្ចេញជាតិពុល ដែលបង្កជាការពុលអាហារ។ ដោយសារតែការរីកលូតលាស់នៃបាក់តេរី កុមារងាយប្រឈមនឹងជំងឺផ្សេងៗដូចជា ជំងឺរលាកក្រពះពោះវៀន ជំងឺរលាកថ្លើមប្រភេទA ឬជំងឺគ្រុនពោះវៀន ។ ក្មេងដែលកើតជំងឺប្រភេទនេះ ច្រើនតែមានអាការៈចុកពោះ រាករូស ឬគ្រុនក្តៅ។
[embed-health-tool-child-growth-chart]
៤. កង្វះជាតិទឹក
នៅពេលដែលកូនរត់លេងនៅខាងក្រៅ ភាគច្រើនគឺមិនសម្រាកញ៉ាំទឹកទាល់តែសោះ។ ដូច្នេះហើយ ទើបក្មេងអាចនឹងប្រឈមនឹងបញ្ហាខ្សោះជាតិទឹកពីក្នុងរាងកាយ។
៥. សត្វល្អិតទិច ឬខាំ
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់ក៏អាចសង្កេតឃើញស្នាមមូស ឬសត្វល្អិតខាំនៅលើស្បែករបស់កូនដូចគ្នា អំឡុងរដូវក្តៅនេះ។
គន្លឹះជួយឲ្យកូនមិនធ្លាក់ខ្លួនឈឺនៅរដូវក្តៅ
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីបញ្ចៀសបញ្ហាខ្សោះជាតិទឹក
- ឲ្យកូនពាក់ស្លៀកសំលៀកបំពាក់ជិតៗដែលធ្វើពីកប្បាស
- ជៀសវាងឲ្យកូនញ៉ាំអាហារដែលមិនបានចម្អិនត្រឹមត្រូវ
- ឲ្យកូនលាងសម្អាតដៃឲ្យបានញឹកញាប់
- ឲ្យកូនញ៉ាំតែទឹកឆ្អិនល្អ
- ជៀសវាងឲ្យកូនលេងនៅកន្លែងដែលមានដើមឈើច្រើន ដែលជាជង្រុកនៃសត្វល្អិតជាច្រើនប្រភេទ
- លាបក្រែមការពារសត្វល្អិត មុនពេលដែលនាំកូនទៅលេងនៅខាងក្រៅ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?