ក្រសួងសុខាភិបាកម្ពុជា បានដាក់ឱ្យដំណើការជាផ្លូវការនូវការប្រើប្រាស់ថ្នាំ Cabotegravir (Cabotegravir) ដែលអាចចាក់បានយូរអង្វែង ដើម្បីការពារមេរោគអេដស៍។ ក្រសួងបានអនុម័តលើការផ្តល់ការចាក់ថ្នាំបង្ការមុនពេលប៉ះពាល់មេរោគអេដស៍ (PrEP) ដែលចាប់ផ្តើមពីត្រីមាសទី១ ឆ្នាំ ២០២៥ សម្រាប់ប្រជាជនដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ រួមទាំងស្ត្រីរកស៊ីផ្លូវភេទ បុរសស្រលាញ់ភេទដូចគ្នា អ្នកប្តូរភេទ និងអ្នកដែលប្រើប្រាស់គ្រឿងញៀន។
ការចាក់ថ្នាំ cabotegravir នេះដែរ ផ្តល់នូវការការពារដ៏មានប្រសិទ្ធភាពរហូតដល់ ២ ខែក្នុងមួយដូស។ បើតាមទិន្នន័យស្រាវជ្រាវបានបង្ហាញថា ថ្នាំចាក់ប្រភេទនេះអាចការពារបានពី ៩២% ទៅជាង ៩៥% នៃការឆ្លងមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាព។ ក្រសួងសុខាភិបាលសង្ឃឹមថា វិធានការដ៏មានសារៈសំខាន់នេះ នឹងកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីនៅក្នុងប្រទេសកម្ពុជាយើងកាន់តែមានប្រសិទ្ធភាព និងអាចគ្រប់គ្រងការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍បន្ថែមទៀត។
[embed-health-tool-bmi]
គួរកត់សម្គាល់ថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលអនុម័តលើទីផ្សារនៃការចាក់ថ្នាំ PrEP។ កន្លងមក កម្ពុជាបានអនុម័តលក់ថ្នាំ PrEP ដែលតម្រូវឱ្យលេបប្រចាំថ្ងៃ។ យ៉ាងណាមិញ ការចាក់ថ្នាំ PrEP អាចផ្តល់ការការពាររហូតដល់ ២ ខែជាមួយនឹងការចាក់តែមួយដូសប៉ុណ្ណោះ ដែលអាចផ្តល់នូវភាពងាយស្រួល និងមានប្រសិទ្ធភាពកាន់តែខ្ពស់សម្រាប់ប្រជាជនដែលមានហានិភ័យខ្ពស់៕
ចំណុចសំខាន់
ការចាក់ថ្នាំ cabotegravir នេះដែរ ផ្តល់នូវការការពារដ៏មានប្រសិទ្ធភាពរហូតដល់ ២ ខែក្នុងមួយដូស។ បើតាមទិន្នន័យស្រាវជ្រាវបានបង្ហាញថា ថ្នាំចាក់ប្រភេទនេះអាចការពារបានពី ៩២% ទៅជាង ៩៥% នៃការឆ្លងមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាព។
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- មានរោគសញ្ញាទាំង ១០ នេះ កុំអែរអង់ឆាប់ទៅរកគ្រូពេទ្យភ្លាម!