backup og meta

វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​អាច​បង្ក​ជា​រោគសញ្ញា​ស្រាល​ បើ​ប្រៀបធៀប​នឹង​វ៉ារ្យង់​កូវីដ​-១៩​ប្រភេទ​មុន​ៗ​។ ចំពោះ​មនុស្ស​ទូទៅ អូមីក្រុង​មិន​បង្ក​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ ជា​ពិសេស​ ប្រសិនបើ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស។ ខណៈ​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​វ៉ារ្យ៉ង់​ថ្មី​ទៅ​លើ​កុមារ អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ លោក​ស្រី​Asha Bowen​បាន​ឲ្យ​ដឹង​ថា​ កូវីដ​-១៩​​បន្ត​មាន​កម្រិត​ស្រាល​ចំពោះ​កុមារ​ភាគ​ច្រើន​ ដែល​​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជា ហៀរ​សំបោរ គ្រុន​ក្ដៅ ឬ​មិន​ស្រួល​ខ្លួន​រយៈពេល​តែ​​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ជាក់​ស្ដែង កុមារ​អាច​ជា​សះស្បើយ​យ៉ាង​ឆាប់​រហ័ស ហើយ​កុមារ​ភាគ​ច្រើន​មិន​ត្រូវការ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ​។

ហេតុ​អ្វី​បាន​ជា​អូមីក្រុង​ ក្មេង​ក្លាយ​ជា​ក្រុម​ងាយ​រងគ្រោះ?

មិន​ទាន់​មាន​ការ​បកស្រាយ​ឬ​ភស្តុតាង​លម្អិត​បែប​វិទ្យាសាស្ត្រ​ច្បាស់ៗ​ថា​ម៉េច​បាន​អូមីក្រុង វីរុស​បម្លែង​ថ្មី​នេះ ប៉ះពាល់​ក្មេង​ច្រើន​ជាង​មនុស្ស​ធំ។

“ប្រព័ន្ធភាពស៊ាំ​ក្មេង​មាន​កម្រិត​ការពារ​រាងកាយ​ទាប​ជាង​មនុស្ស​ធំ អ៊ីចឹងហើយ​បាន​ពួក​គេ​ងាយ​រងគ្រោះ ឬ​ងាយ​ឆ្លង”។ នេះ​ជា​ការ​បកស្រាយ​ខ្លី​ពី​សាស្ត្រាចារ្យ​ឯកទេស​សុខភាព​ក្មេង លោក Terence Stephenson។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

ទិន្នន័យ​បឋម

កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​វីរុស​កូវីដ-១៩ ប្រភេទ​ដែលតា​រាតត្បាត​នៅ​ទីក្រុង​NSW ប្រទេស​អូស្រ្តាលី កុមារ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ទាំង​អស់​។ ចំណែក​ឯ​កុមារ​ដែល​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំណាយ​ពេល​ជា​មធ្យម​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​​ក្នុង​ការ​ព្យាបាល​។

ទិន្នន័យ​បឋម​ផ្សេង​ទៀត​ ដែល​ចេញ​ផ្សាយ​ដោយ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​នៅ​ដើម​ខែ​នេះ បាន​បង្ហាញ​ថា​ ​ចាប់​ពី​ការ​មក​ដល់​នៃ​អូមីក្រុង ហានិភ័យ​នៃ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ធ្លាក់​ចុះ​ដល់​១ភាគ​៣​នៃ​ចំនួន​​ឆ្លង​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ-១៩​ ប្រភេទ​ដែល​តា​។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សង្កេត​ឃើញ​​ពី​ការ​ថយ​ចុះ​ស្រដៀង​គ្នា​នៃ​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី​៥​ទៅ​១១​ឆ្នាំ និង​ពី​១២​ទៅ​១៧​ឆ្នាំ​​ផង​ដែរ​។

​​​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​

ទិន្នន័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​​បង្ហាញ​ថា មាន​ការ​កើន​ឡើង​​ទ្វេ​ដង​នៃ​ការ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ក្រោយ​៥​ឆ្នាំ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​មក​ម្ល៉េះ។ កុមារ​ទាំង​នេះ​មិន​ទាន់​អាច​​​​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​នៅ​ឡើយ​ទេ ហេតុ​នេះ​ហើយ​ វា​ទាមទារ​ឲ្យ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​៥​ឆ្នាំ និង​មនុស្ស​ពេញ​វ័យ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​ជួយ​ការពារ​កុមារ​តូច​ៗ​ឲ្យ​ចៀស​ផុត​ពី​​វីរុស​​មួយ​នេះ​។ ប៉ុន្តែ​ ពុំ​មាន​ភស្តុតាង​ណា​មួយ​​បង្ហាញ​ពី​រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ចំពោះ​កុមារ​ក្រោម​​៥​ឆ្នាំ​ឡើយ​។

កូវីដអូមីក្រុង៤

អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​

ទោះ​បី​ជា​កូវីដ​-១៩​មាន​រោគសញ្ញា​ស្រាល​លើ​ក្មេង​ភាគ​ច្រើន​ក៏​ពិត​មែន​ ចំពោះ​កុមារ​ដែល​​គ្រប់​អាយុ​ចាក់​​វ៉ាក់សាំង​ទទួល​បាន​អត្ថប្រយោជន៍​២​យ៉ាង ទី១​គឺ​ជួយ​ការពារ​ក្រុម​កុមារ​ដែល​ងាយ​រង​គ្រោះ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​​​ដែល​កើត​លើ​កុមារ​។ រី​ឯ​កុមារ​ដែល​មាន​បញ្ហា​សុខភាព​​​ស្រាប់​ គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ទទួល​បាន​​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ-១៩។

ភស្តុតាង​ថ្មី​ៗ​បាន​បង្ហាញ​ថា​ ​ក្មេង​ដែល​មាន​​​ជំងឺ​តំណ​ពូជ ជំងឺ​មេតាបូលីស​ ជំងឺ​បេះដូង ឬ​ជំងឺ​សួត​ជា​ដើម​ សុទ្ធ​តែ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូវីដ​ធ្ងន់ធ្ងរ​។ ​

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​How does Omicron affect kids? The experts have some reassuring findings

https://www.abc.net.au/news/health/2022-01-13/covid-19-coronavirus-how-omicron-variant-affect-kids-children/100751058

COVID in Babies and Kids: Symptoms and Prevention

https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-in-babies-and-children

With pediatric COVID cases surging, millions of children remain unvaccinated

https://abcnews.go.com/Health/pediatric-covid-cases-surging-millions-children-remain-unvaccinated/story?id=81880834

https://www.scmp.com/news/china/science/article/3163299/are-children-more-risk-omicron

កំណែ​ប្រែបច្ចុប្បន្ន

18/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត

អ្នកវិទ្យាសាស្ត្រ៖ វីរុសកូវីដ១៩ បំប្លែងថ្មីមិនចប់ត្រឹមអូមីក្រុងទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម