ការផឹកស្រាច្រើន មិនដែលផ្តល់ផលប្រយោជន៍ដល់សុខភាពយើងទេ។ ទោះផឹកស្រាអាចជួយឲ្យមានអារម្មណ៍សប្បាយ ឬបំបាត់ទុក្ខប៉ុនណាក៏ដោយ កាន់តែផឹក គឺកាន់តែគ្រោះថ្នាក់ដល់សុខភាព ពិសេសប៉ះពាល់ដល់ ខួរក្បាល និងគ្រឿងក្នុងរបស់យើងខ្លាំង។
មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ កាល់ម៉ែត្រ បានផ្សព្វផ្សាយឲ្យដឹងថា ការផឹកស្រាច្រើនលើសកម្រិត អាចបណ្តាលឲ្យមានបញ្ហាប៉ះពាល់ទៅលើ សរសៃរខួរក្បាល សរសៃដៃជើង និងសាច់ដុំ ហើយវាក៏មានផលប៉ះពាល់ច្រើនទៅសុខភាពរាងកាយទាំងមូល ដែលភាគច្រើនគេសង្កេតថាកើតមានទៅលើបុរសដែលមានអាយុចាប់ពី៤០ឆ្នាំឡើង។
ជំងឺរលាកសរសៃដៃជើង បណ្តាលមកពីការផឹកស្រាហួសកម្រិត តែងមានចេញរោគសញ្ញាដូចជា៖
-ភាពចុករួយសាច់ដុំ ឬរមួលក្រពើ
-ភាពចុះខ្សោយនៃរាងកាយ ឬអស់កម្លាំង
-ភាពស្ពឹក ស្រពន់ដៃជើង
-ភាពក្តៅក្រហាយបាតដៃ បាតជើង
-ភាពចុះថយទំហំ ឬស្វិតសាច់ដុំ។
មន្ទីរពេទ្យ កាល់ម៉ែត្រ បានបន្តឲ្យដឹងថា ចំពោះជំងឺរលាកសរសៃដៃជើងប្រភេទនេះ គេត្រូវធ្វើរោគវិនិច្ឆ័យដោយ ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស និងធ្វើការវាស់សរសៃប្រសាទ សាចដុំដោយម៉ាស៊ីនវ៉ាស់សរសៃ និងសាច់ដុំ។
អត្ថបទពាក់ព័ន្ធ៖
- បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើងចំពោះរឿងទាំងនេះ
- កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់
- Friday Night ហើយ! មុនផឹក តើគួរញ៉ាំអាហារប្រភេទអ្វីខ្លះ ទើបល្អ?
- ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់
- WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង
- បើកំពុងលេបថ្នាំកុំចេះតែហ៊ានផឹកស្រា ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត
- ស្រវឹងស្រា ប្រើប៉ារ៉ា ប្រយ័ត្នគ្រោះថ្នាក់ធ្ងន់ធ្ងរ!
- នៅក្មេងក៏អាចកើតជំងឺពុកឆ្អឹងដែរ ឲ្យតែមានប៉ុន្មានចំណុចនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]