មានមតិមួយចំនួនលើកឡើងថា ការកើនឡើងនូវគ្រាប់ឈាមស ឯគ្រាប់ឈាមក្រហមតិច មកពីអ្នកនោះកើតជំងឺមហារីកឈាម។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា បកស្រាយការលើកឡើងនេះថា គ្រាប់ឈាមសឡើងច្រើន អាចមកពីកត្តាច្រើនយ៉ាង មិនមែនសុទ្ធតែកើតជំងឺមហារីកឈាមនោះទេ។
លោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាម រូបនេះបានបន្តថា ចំនួនគ្រាប់ឈាមសឡើងតិចតួច ត្រឹម២០ពាន់ មិនចោទជាបញ្ហានោះទេ ហើយក៏មិនមែនមានន័យថា យើងកើតជំងឺមហារីកឈាមដែរ។ ការកើតឡើងបរិមាណគ្រាប់ឈាមសពេលនេះ ដោយសារតែមានមេរោគ ឬបាក់តេរី ចូលឈ្លានពានខ្លួនយើង ហើយខួរឆ្អឹងយើងក៏ផលិតគ្រាប់ឈាមសច្រើន ដើម្បីទប់ទល់ជាមួយនឹងពពួកបាក់តេរី និងមេរោគទាំងនោះ។
[embed-health-tool-heart-rate]
ផ្ទុយទៅវិញ បើគ្រាប់ឈាមសដែលកើនឡើងច្រើនខ្លាំង លើសពី១០០ពាន់ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា យើងកើតជំងឺមហារីកឈាមហើយ។ ពេលមានជំងឺមហារីកឈាមស មានន័យថាខួរឆ្អឹងមិនអាចបង្កើតកោសិកាឈាមក្រហម និងប្លាកែតបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការរាងកាយនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
- ឥឡូវនេះ មានវិធីបម្លែងឈាមគ្រប់ប្រភេទ ទៅជាឈាម O បាន
- Blood Typing (តេស្តពិនិត្យក្រុមឈាម)
- Hemochromatosis (លើសជាតិដែកក្នុងឈាម)
- ៨ ចំណុច កាត់បន្ថយការកើតជំងឺមហារីកដ៏កាចសាហាវ
- នៅអាមេរិកឥឡូវអាចលក់ថ្នាំព្យាបាលមហារីកឈាមលើទីផ្សារបានហើយ
“ពេលផលិតមក គ្រាប់ឈាមសមានតួនាទីប្រឆាំងទប់ទល់ជាមួយមេរោគ បាក់តេរី ប៉ុន្តែគ្រាប់ឈាមស ដែលខួរឆ្អឹងផលិតពេលយើងកើតមហារីកឈាម គ្រាប់ឈាមសនោះអត់បំពេញតួនាទីសម្លាប់មេរោគបាក់តេរី ប៉ុន្តែវាបែរទៅជាបញ្ចេញជាតិពុលសម្លាប់ខ្លួនយើងវិញ ហើយវាក៏ទៅប្លុកខួរឆ្អឹងមិនឲ្យផលិតគ្រាប់ឈាមក្រហម និងប្លាកែត គឺផលិតតែគ្រាប់ឈាមស”។
នៅពេលដែលគ្រាប់ឈាមសកើនឡើងច្រើន អ្នកជំងឺចេះតែស្លេកស្លាំង អស់កម្លាំង បែកញើសស្អិត ក្តៅខ្លួនស្ទេញ ស្រកគីឡូ ដែលតម្រូវឲ្យទៅជួបគ្រូពេទ្យជាបន្ទាន់ បើបង្អែបង្អង់យូរឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកនឹងស្រោចស្រង់ជីវិត។
“ប្រញាប់រត់ទៅរកពេទ្យ ពិសេសពេទ្យមហារីកឲ្យលឿន បូមឈាមរកទៅមើល បូមខួរឆ្អឹងយកទៅមើល បើមើលទៅឃើញកើតជំងឺមហារីកឈាមក្នុងដំណាក់កាលដំបូងទេ ឱកាសជានៅមាន។ មហារីកឈាមទុកយូរ រហូតឈានដល់ដំណាក់កាលធ្ងន់ធ្ងរ រហូតដល់ធ្លាក់ថ្លើម រីកថ្លើម ធ្លាក់អណ្តើក គ្រោះថ្នាក់ដល់ជីវិតិខ្ពស់”។ លោកវេជ្ជបណ្ឌិត រៀបរាប់។