brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម បណ្ដាល​មក​ពីបញ្ហាទាំងនេះ

ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម ជា​ជំងឺ​មួយ​ដែល​កោសិកា​ឈាម​ក្រហម​ត្រូវ​បំផ្លាញ​លឿន​ជាង​​ការ​ផលិត។ ជាក់​ស្ដែង កោសិកា​ឈាម​ក្រហម​ដឹកនាំ​អុកស៊ីសែន​​ទៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ ប៉ុន្តែ​ប្រសិនបើ​​បរិមាណ​កោសិកា​ឈាម​​ទាប​ជាង​ធម្មតា នោះ​យើង​អាច​មាន​ជំងឺ​ស្លេកស្លាំង។ យ៉ាង​ណា​មិញ​ ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម អាច​កើត​ឡើង​ដោយ​សារ​តែ​តំណ​ពូជ ឬ​​កើត​ឡើង​ដោយ​ឯកឯង។

ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម បណ្ដាល​មក​ពីបញ្ហាទាំងនេះ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម​​បណ្ដាល​មក​​ពី​អ្វី​?

ក្រៅ​ពី​តំណ​ពូជ រាងកាយ​យើង​អាច​បង្កើត​កោសិកា​​ឈាម​ក្រហម​ធម្មតា ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​​នៅ​ពេល​ក្រោយ ដោយ​សារ​តែ​៖

  • ការ​ឆ្លង​មេរោគ​ជាក់លាក់
  • ​ការប្រើប្រាស់​ថ្នាំ ដូចជា​ថ្នាំផ្សះ ​ថ្នាំ​ប្រឆាំង​នឹង​គ្រុន​ចាញ់​។
  • ជំងឺ​មហារីក​ឈាម​
  • ជំងឺភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង
  • ដុំ​សាច់​
  • ប្រឹសបេះដូងសិប្បនិមិ្មត្ត​ដែល​​បំផ្លាញ​កោសិកា​ឈាម​ក្រហម​​ នៅ​ពេល​ដែល​ចេញ​ពី​បេះដូង
  • ប្រតិកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ការ​បញ្ចូល​ឈាម។

រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម

  • ស្បែក​ស្លេកស្លាំង
  • ទឹក​នោម​ពណ៌​​ខ្មៅ​
  • គ្រុន​ក្ដៅ​
  • ខ្សោយ​
  • វិលមុខ
  • វង្វេង​ស្មារតី
  • លំពែង និង​ថ្លើម​រីក​ធំ
  • ចង្វាក់​បេះដូង​លោត​ញាប់​
  • សំឡេង​បេះដូង​ខុសពីធម្មតា​​

ជំងឺស្លេកស្លាំង២

អត្ថបទគួរអាន៖

យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហមបាន​ឬ​អត់​?

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 12/10/2023