ជំងឺAplastic Anemia ជាជំងឺកម្រមួយ ប៉ុន្តែអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ នៅពេលដែលខួរឆ្អឹង មិនអាចផលិតកោសិកាឈាមថ្មីៗគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយបំពេញមុខងារប្រក្រតី។ ជំងឺនេះ អាចវិវត្តយ៉ាងឆាប់រហ័ស ឬយឺតយ៉ាវ និងអាចស្រាល ឬធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ យើងមិនអាចបង្ការជំងឺAplastic Anemiaនេះបានទេ។
ជំងឺAplastic Anemiaបណ្ដាលមកពីអ្វី?
ជំងឺAplastic Anemia បណ្ដាលមកពីការខូចកោសិកាដើមនៅក្នុងខួរឆ្អឹង។ មូលហេតុទូទៅបំផុតនៃការខូចខួរឆ្អឹង គឺដោយសារតែប្រព័ន្ធការពាររាងកាយវាយប្រហារ និងបំផ្លាញកោសិកាដើមនៅក្នុងខួរឆ្អឹង។ មូលហេតុដទៃទៀតនៃជំងឺAplastic Anemia រួមមានថ្នាំមួយចំនួន ដែលប្រើក្នុងការព្យាបាលដោយគីមី និងការប៉ះពាល់នឹងជាតិពុល ឬសារធាតុគីមីនៅក្នុងបរិស្ថាន។
ការព្យាបាលជំងឺAplastic Anemiaរួមមាន៖
- ប្ដូរឈាម និងខួរឆ្អឹង
- បញ្ចូលឈាម
- ប្រើថ្នាំដើម្បីបញ្ឈប់ប្រព័ន្ធភាពស៊ាំពីការបំផ្លាញកោសិកាដើមក្នុងខួរឆ្អឹង
- ប្រើថ្នាំជួយឲ្យរាងកាយបង្កើតកោសិកាឈាមថ្មី
- ជៀសវាងសារធាតុពុលនៅក្នុងបរិយាកាស។