ថ្មីៗនេះការសិក្សាស្រាវជ្រាវមួយរបស់ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ដ្រាលីបាន រកឃើញវិធីការពារ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ ក្រោយពីបានកំណត់នូវអត្ថសញ្ញាណប្រូតេអ៊ីនសំខាន់មួយប្រភេទ ដែលអាចប្រឆាំងទៅនឹងភាពមិនប្រក្រតី នៃប្រព័ន្ធភាពសុាំដែលបង្កការបំផ្លាញទៅដល់កោសិកា beta របស់លំពែង។ យ៉ាងណាអ្វីដែលបានរកឃើញនេះនៅមិនទាន់អនុញ្ញាតដាក់ឲ្យអនុវត្តនៅឡើយទេ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ក្រុមអ្នកសា្រវជ្រាវ នៃសាកលវិទ្យាល័យ Queensland បានរកឃើញវិធីសាស្ដ្រការពារ និងព្យាបាល ជំងឺទឹកនោមផ្អែមប្រភេទទី១ ដោយការបង្កើតភ្នាក់ងារជីវសាស្ដ្រមួយប្រភេទឈ្មោះថា sRAGE ជាប្រូតេអ៊ីន មានសមត្ថភាពពង្រឹងទៅដល់កោសិកាគ្រាប់ឈាមស ដើម្បីប្រឆាំងនឹងការបំផ្លាញពីពពួកកោសិកាដែលបង្កឲ្យកើតទៅជាជំងឺទឹកនោមផ្អែមប្រភេទទី១បាន។
ជាក់ស្ដែងណាស់ ជំងឺទឹកនោមផ្អែមប្រភទទី១ គឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដោយមិនអាចបំប្លែងយកទៅប្រើការបាន។ កត្ដានេះបណ្ដាលមកពីកោសិកា បេតា (Beta)របស់លំពែង ទទួលរងការខូចខាត ពីការវាយប្រហារពីប្រព័ន្ធភាពស៊ាំ ទើបមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីដឹកនាំជាតិស្ករទាំងនោះ ទៅបំពេញតម្រូវការរាងកាយ។
សាស្ដ្រាចារ្យ Josephine Forbes អ្នកដឹកនាំការសិក្សានេះបានមានប្រសាសន៍ថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានអង្អុលទៅកាន់ប្រូតេអ៊ីនមួយប្រភេទឈ្មោះ sRAGE អាចកែតម្រូវមុខងារកោសិកា T-cell ដែលខុសលក្ខណៈបទប្បញ្ញត្តិ ដើម្បីការពារប្រព័ន្ធភាពសុំាមិនឲ្យឆ្លងមេរោគ និងបង្កឲ្យមានជំងឺទឹកនោមផ្អែម។ លទ្ធផលនៃការពិសោធន៍នេះ លោកបានដាក់សំណើទៅកាន់ដៃគូសហការ ដើម្បីអនុវត្ដប្រើប្រាស់វិធីសាស្រ្ដមួយនេះ។
វេជ្ជបណ្ឌិត Sherman Leung សមាជិកស្រាវជ្រាវក្នុងគម្រោងនេះមានប្រសាសន៍ថា ការពិសោធន៍ដោយប្រើប្រាស់ប្រូតេអ៊ីន sRAGE គឺដើម្បីពង្រឹងទៅដល់ មុខងារគ្រប់គ្រងកោសិកា Tនៃគ្រាប់ឈាមសក្នុងលំពែង ដោយបង្ហាញលទ្ធផលគឺលំពែងអាចផលិតអាំងស៊ុយលីន ល្អប្រសើរដូចធម្មតា។ លោកបន្ថែមថា សមត្ថភាព ប្រូតេអ៊ីន sRAGE មិនត្រឹមតែអាចការពារប៉ុណ្ណោះទេ ថែមទាំងគេជឿថាអាចព្យាបាលអ្នកកើតជំងឺផ្អែមប្រភេទ១ និង ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ហើយអាចលុបបំបាត់រោគសញ្ញាផ្សេងៗបានទៀតផង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
យោងតាមរបាយការណ៍របស់ វិទ្យាស្ថានសុខភាពជាតិអូស្ដ្រាលីបានបង្ហាញថា ជំងឺទឹកនោមផ្អែមប្រភេទទី១ បានកើតមានលើប្រជាជនអូស្ដ្រាលីចំនួន ១២នាក់ ក្នុងចំណោម ១០០ ០០០នាក់ អ្នកសង្ស័យថាមានជំងឺនេះយ៉ាងហោច៧ករណី ក្នុងមួយថ្ងៃ។ អ្នកជំងឺគឺជាកុមារ ដែលមូលហេតុបង្កឡើងមិនមែនដោយសារកត្ដាជីវភាពរស់នៅប្រចាំថ្ងៃនោះទេ។
[embed-health-tool-bmi]