backup og meta

ការសិក្សាមួយចំនួន​កំពុង​ធ្វើដើម្បី​រក​វិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១

ការសិក្សាមួយចំនួន​កំពុង​ធ្វើដើម្បី​រក​វិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១

គិតមកទល់ពេលនេះ ជំងឺទឹកនោមប្រភេទ១នៅមិនទាន់មានអ្នកវិទ្យាសាស្ដ្រណាអាចរកឃើញថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ ចំណែកវិធីសាស្ដ្រព្យាបាលវិញ ក៏កំពុងតែស្ថិតក្នុងការសិក្សានៅឡើយ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

មូលហេតុនៃការកើតជំងឹទឹកនោមផ្អែមប្រភេទ១

ទឹកនោមផ្អែមប្រភេទ ១ កើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំង មិនអាចគ្រប់គ្រងបាន។ មូលហេតុឈានដល់ដំណាក់កាលនេះ គឺដោយសារ លំពែងមិនអាចផលិតអ័រម៉ូន អាំងស៊ុយលីនគ្រប់គ្រាន់​ដើម្បីដឹកនាំជាតិស្ករទាំងនោះទៅចិញ្ចឹមសរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ការអសមត្ថភាពផលិតអ័រម៉ូនអាំងស៊ុយ​លីន គឺដោយសាតែកោសិកាក្នុងលំពែង ឈ្មោះថា បេតា (Beta cells) ត្រូវបានខូចខាតព្រោះតែប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ទើប​បណ្ដាលឲ្យកោសិកាទាំងនោះ​ខូចបន្ដិចម្ដងៗ និង​ឈានដល់ការកើតជំងឹទឹកនោមផ្អែមប្រភេទ១តែម្ដង។

តើជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានដែរឬទេ?

ជំងឹទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលដើម្បី​គ្រប់​គ្រង​ជំងឺ​ ប៉ុន្ដែមិនអាចឲ្យអ្នកជំងឺជាសះស្បើយទាំងស្រុងនោះទេ។ យើងក៏ដឹងដែរថា ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺរ៉ាំរ៉ៃ ដែលកោសិកា បេតា របស់លំពែងត្រូវបានខូចខាត ដោយប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងបំផ្លាញ ទើបមិនអាចផលិតអ័រម៉ូន អាំងស៊ុយលីនគ្រប់គ្រាន់តាមតម្រូវការរាងកាយ។ ការខ្វះអ័រម៉ូន អាំងស៊ុយលីនគឺជា បញ្ហាសំខាន់បំផុតដែលអាចឈានទៅរកជំងឺទឹកនោមផ្អែមបាន ដូច្នេះតាមការប្រើប្រាស់វិធីសាស្ដ្រព្យាបាលបច្ចុប្បន្ន គេមើលឃើញមានវិធីសាស្ដ្រសំខាន់ៗមួយ​ចំនួន​។​

ជំងឺទឹកនោមផ្អែម

១.ការចាក់បញ្ចូលអាំងស៊ុយលីន

នៅពេលដែលកោសិកា បេតា របស់លំពែងត្រូវបានបំផ្លាញ ពេលនោះលំពែងក៏មិនអាចផលិតអាំងស៊ុយលីនបានទៀតដែរ។​ ដូច្នេះវិធីសាស្ដ្រមានតែចាក់បញ្ចូល អាំងស៊ុយលីន ពីខាងក្រៅចូលក្នុងសរសៃឈាម ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ឲ្យដំណើរការ បញ្ជូនទៅកាន់សរីរាង្គដូចធម្មតា។ ការចាក់អាំងស៊ុយលីន មានច្រើនរូបភាព ដូចជា ការចាក់ប្រើសឺរាំង និង ការប្រើប្រាស់ដោយម៉ាស៊ីនស្វ័យប្រវត្ដិ នេះជាវិធីព្យាបាល ដែលកំពុងតែពេញនិយមប្រើប្រាស់ ថែមទាំងអាចជួយបន្ដអាយុជីវិតអ្នកទឹកនោមផ្អែមបានរាប់លាននាក់លើពិភពលោក។

២.​ការផ្សាំកោសិកា​​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​

វិធីព្យាបាលដោយការផ្សាំកោសិកាជាវិធីសាស្ដ្រមួយកំពុងស្ថិតក្នុងការសិក្សា និងមិនទាន់បានប្រើប្រាស់នៅឡើយទេ។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា ការផ្សាំកោសិកានេះ គឺគេត្រូវយកកោសិកា សំខាន់ៗដូចជា កោសិកា បេតា និង កោសិកា អាល់ហ្វា ដើម្បីផ្សាំក្នុងស្រោមការពារដែលច្នៃឡើងដើម្បីការពារ ពីការវាយប្រហាររបស់ប្រព័ន្ធភាពស៊ាំ ប៉ុន្ដែអនុញ្ញាតឲ្យកោសិកាផលិតអាំងស៊ុយលីន បញ្ចេញបានធម្មតា។ លោកបញ្ជាក់ថា ប្រសិនការសិក្សានេះទទួលបានជោគជ័យ នោះគឺជាក្ដីសង្ឃឹមសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១។

៣.ការប្ដូរលំពែង តែ​មាន​ភាព​សាំញ៉ាំ

ក្នុងដំណាក់កាលនៃការវះកាត់ប្ដូរលំពែង គឺគេត្រូវការវះកាត់ដោយប្ដូរលំពែងថ្មី ហើយបន្សាំកោសិកាដើម្បីឲ្យដំណើរការលូតលាស់ ត្រូវនឹងរាងកាយ និងអាចផលិតអ័រម៉ូនអាំងស៊ុយលីនបាន។ លោក​វេជ្ជបណ្ឌិតបានបន្ថែមទៀតថា វិធីសាស្ដ្រប្ដូរលំពែង គេបានអនុវត្ដរួចហើយកន្លងមក ឃើញ​​ថាអ្នកជំងឺមានសភាពល្អក្រោយ វះកាត់ផ្សាំ ប៉ុន្ដែអ្នកជំងឺចាំបាច់ត្រូវតាមដានជាតិស្ករញឹកញាប់ ហើយប្រើប្រាស់ថ្នាំបន្ថយសមត្ថភាពប្រព័ន្ធភាពស៊ាំក្នុងរាងកាយជាប្រចាំ ព្រោះ​ថា​ការផ្សាំកោសិកាលំពែងរបស់អ្នកផ្សេងចូលក្នុងខ្លួន នោះប្រព័ន្ធភាពស៊ាំ នឹងចាត់ទុក វាជាសត្រូវពីខាងក្រៅដូចមេរោគ ឬ កោសិការមហារីកអ៊ីចឹង ហើយវានឹងកំទេចកោសិការផ្សាំនោះ ដូច្នេះហើយបានជាចាំបាច់ប្រើថ្នាំបន្ថយប្រព័ន្ធភាពស៊ាំ ដើម្បីការពារ។

អត្ថបទគួរអាន៖

៤.ការចាក់ប្រូតេអ៊ីនកំពុង​សិក្សា​

វិធីចាក់ប្រូតេអ៊ីនេះ គឺត្រូវបានរកឃើញ ពីក្រុមអ្នកស្រាវជ្រាវជនជាតិ អូស្ដា្រលី នៅសាកលវិទ្យាល័យ Queensland ដោយឆ្លងកាត់ការពិសោធន៍ប៉ុន្ដែមិនទាន់បានសាកល្បងឲ្យអនុវត្ដនៅឡើយទេ។ ការពិសោធន៍ ដោយគេប្រើប្រាស់ ប្រូតេអ៊ីន មួយប្រភេទឈ្មោះថា sRAGE ដែលវាមានសមត្ថភាព អាចជួយទៅកែប្រែភាពមិនប្រក្រតី នៃមុខងារ​កោសិកា T (T cell) ដែលជាកោសិកាមួយប្រភេទសំខាន់ ក្នុងចង្កោមកោសិកា គ្រាប់ឈាមស ដើរតួជាប្រព័ន្ធការ​ពារ​ក្នុងខ្លួន។ ការចាក់ប្រូតេអ៊ីននេះ មិនត្រឹមតែជួយការពារពីការកើតជំងឺទឹកនោមផ្អែមប្រភេទ១​ទេ ហើយ​គេ​ជឿ​ថា​ថែម​ទាំងអាចព្យាបាលអ្នកជំងឺបានជាសះស្បើយទៀតផង។ យ៉ាង​ណា​វិធី​សាស្រ្ត​នេះ​នៅ​មិន​ទាន់​អនុវត្ត​សម្រាប់​ការ​ព្យាបាល​នៅ​ឡើយ​។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Let’s fight type 1 diabetes together. https://www.diabetes.org/diabetes/type-1

Type 1 Diabetes https://my.clevelandclinic.org/health/diseases/21500-type-1-diabetes 

Type 1 diabetes https://www.mayoclinic.org/diseases-conditions/type-1-diabetes/diagnosis-treatment/drc-20353017

Encapsulated Islet Cells https://www.diabetes.co.uk/encapsulation.html#:~:text=Encapsulated%20islet%20cells%20is%20a,recipient%20to%20take%20immunosuppressive%20drugs.

កំណែ​ប្រែបច្ចុប្បន្ន

08/08/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺបម្រុងទឹកនោមផ្អែម អាចមានហានិភ័យខ្ពស់ជួបបញ្ហាគាំងបេះដូង

អ្នកជំងឺទឹកនោមផ្អែមបាក់ទឹកចិត្តគួរដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម