backup og meta

កើតទឹកនោមផ្អែម ផឹកភេសជ្ជៈកំប៉ុងគ្មានជាតិស្ករច្រើនបានមែនទេ?

កើតទឹកនោមផ្អែម ផឹកភេសជ្ជៈកំប៉ុងគ្មានជាតិស្ករច្រើនបានមែនទេ?

បច្ចុប្បន្ន​នេះ មាន​ក្រុម​ហ៊ុន​ភេសជ្ជៈ​ជា​ច្រើន​បាន​កំពុង​ផលិត​ភេស​ជ្ជៈ​ដែល​អាចឲ្យអ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ញ៉ាំ​បាន ប៉ុន្តែវា​ពិត​ទេ​ដែល​ថា វា​នឹង​មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម?

លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​​ជំងឺ​ទឹក​នោមផ្អែម បាន​ពន្យល់​ឲ្យ​ដឹង​ថា ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​សព្វ​ថ្ងៃ​នេះ គឺ​មាន​ផ្ទុក​ជាតិ​ស្ករ​សិប្បនិមិត្ត ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ដែល​ញ៉ាំ​ចូល​ទៅ​បាន​មួយ​ស្របក់។

“បច្ចុប្បន្ន​នេះ ស្ទើរ​តែ​គ្រប់​រោង​ចក្រ​ដែល​ផលិត​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ញ៉ាំ​បាន មាន​ផ្ទុក​ស្ករ​សិប្បនិមិត្ត ដែល​បោក​មាត់​យើង​ឲ្យ​ផ្អែម ហើយ​នៅ​ពេល​ដែល​យើង​ផឹក​ចូល​ទៅ​ក្នុង​ខ្លួន រួច​ជ្រាប​ចូល​ទៅ​ក្នុង​សរសៃឈាម ​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ភ្លាម​មួយ​រំពេច។’ នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត។

អត្ថបទពាក់ព័ន្ធ៖

លោក​សាស្រ្តាចារ្យ បាន​បន្ត​ណែនាំ​ថា ប្រសិន​បើ​ចង់​ផឹក​ភេសជ្ជៈ​កំប៉ុង​ទាំង​អស់​នោះ យើង​ត្រូវ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​នៅ​លើ​កំប៉ុង ឬ​ដប​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ជា មើល​កម្រិត​ជាតិ​ស្ករ មើល​កម្រិត​កាឡូរី ហើយ​ត្រូវ​ចំណាំ​ថា ភេសជ្ជៈ​មួយ​ចំនួន មិន​ប្រើ​ពាក្យ​ស្ករ​ចំៗ​ទេ។

“អ្នក​ផលិត​ភេសជ្ជៈ​ប្រភេទ​អស់​នឹង​គេ​ឆ្លាត​ណាស់ លើ​ផ្នែក​ដែល​រៀប​រាប់​ពី​គ្រឿង​ផ្សំ​នៅ​លើ​កំប៉ុង ឬដប គេ​មិន​សូវ​ប្រើ​ពាក្យ​ថា glucose ទេ គេ​ច្រើន​តែ​ប្រើ​ពាក្យ​ថា Carbohydrateជំនួស​វិញ ដែល​ជា​ពាក្យ​បច្ចេទេស​របស់​ជាតិ​ស្ករ’។

ដូច​នេះ​ហើយ មុន​នឹង​ញ៉ាំយើង​ត្រូវ​មើល​ផ្នែក​នឹង​សិន តែ​តាម​ពិត​ទៅលោក​វេជ្ជបណ្ឌិត​ថា រាល់​ភេសជ្ជៈ​កំប៉ុង​អស់​នោះ​មិន​ថា មាន ឬ​គ្មាន​ជាតិ​ស្ករ​ទេ សុទ្ធ​តែ​គ្មាន​ប្រយោជន៍​ល្អ​អី​ដែល​ផ្តល់​ដល់​សុខភាព​ឡើយ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម