ក្នុងសម័យទំនើបនេះ ក្មេងៗសុទ្ធតែអាចកើតជំងឺដែលធ្លាប់តែកើតបានទៅលើមនុស្សដែលមានវ័យចំណាស់ដែរ។ នេះបើយោងតាមការឲ្យដឹងពីលោកសាស្រ្តាចារ្យមហាបរិញ្ញា សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្ន សម្បូរណាស់ក្មេងៗ ដែលងាយកើតជំងឺទឹកនោមផ្អែមដូចចាស់ៗដែរ។ កាលពីមុនក្មេងៗ អាចកើតបានត្រឹមតែជំងឺទឹកនោមផ្អែមធម្មតាទេ ប៉ុន្តែឥឡូវនេះ សម្រាប់ជំងឺទឹកនោមប្រភេទ២ ដែលធ្លាប់តែកើតទៅលើមនុស្សចាស់ ដែលមានអាយុ៤០ឆ្នាំឡើងទៅ ក៏អាចកើតបានចំពោះក្មេងៗដែរ។
ចំណែកកត្តាចម្បងដែលធ្វើឲ្យក្មេងៗប្រឈមនឹងការកើតជំងឺសាហាវមួយនេះ គឺដោយសារតែពពួកភេសជ្ជៈកំប៉ុងដែលមានជាតិស្ករខ្ពស់ ឬផលិតឡើងដោយស្ករសិប្បនិមិត្តអស់នោះហើយ។
អត្ថបទពាក់ព័ន្ធ៖
លោកវេជ្ជបណ្ឌិតបន្តថា យើងអាចសង្កេតឃើញថា នៅតាមសាលារៀនឥឡូវនេះ ភាគច្រើននៃក្មេងដែលមានជំងឺធាត់ ហើយក្មេងណាដែលធាត់លើសទម្ងន់ខ្លាំង គឺគេចមិនរួចពីការកើតជំងឺទឹកនោមផ្អែមប្រភេទ២ទេ។
“ទម្លាប់ខ្មែរយើង ជាពិសេស ម៉ាក់ប៉ា ឬយាយតាភាគច្រើនដែលឃើញកូន ឬចៅមានសាច់ធាត់ តែងតែអួតប្រាប់គេឯងហើយថា កូនខ្ញុំ ចៅខ្ញុំមានសុខភាពល្អណាស់ ធាត់ឲ្យត្លូៗ តែតាមការពិតទៅ វាមានគ្រោះថ្នាក់ទៅវិញទេ’។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចៗចូលចិត្តញ៉ាំចំណីចំណុកផ្អែមៗ ប្រឈមបញ្ហាសុខភាពច្រើនយ៉ាង
- មិនចង់ឲ្យកូនកើតជំងឺធាត់ ត្រូវឲ្យកូនផឹកទឹកឲ្យច្រើន
- បណ្តោយឲ្យកូនញ៉ាំ ៣ មុខនេះ អាចកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន
- កុំបណ្ដោយរឿងធាត់ ព្រោះអាចបង្កបញ្ហាធំ២ ឬលើសនេះ
- បើមានជំងឺទាំងនេះ យើងអាចនឹងលើសឈាមដោយស្វ័យប្រវត្តិ មិនថាចាស់ ក្មេង
- ដើម្បីពិនិត្យជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ គួរធ្វើដូចម៉េចខ្លះ?
- លម្អិតរឿងទឹកនោមផ្អែមគ្រប់ប្រភេទ និងមូលហេតុយើងងាយកើត ទោះនៅក្មេងក៏ដោយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]