អ្នកមានជំងឺទឹកនោមផ្អែមប្រហែលជាធ្លាប់ឆ្ងល់ហើយថាតើអាចប្រើទឹកឃ្មុំជំនួសស្ករបានឬអត់? ជាទូទៅ មិនមានប្រយោជន៍អ្វី ដើម្បីឲ្យយើងត្រូវប្រើទឹកឃ្មុំជំនួសស្ករ ក្នុងរបបអាហារអ្នកជំងឺទឹកនោមផ្អែមនោះទេ។ ទាំងទឹកឃ្មុំ និងស្ករសុទ្ធតែមានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ។
១. ឥទ្ធិពលទឹកឃ្មុំ និងជំងឺទឹកនោមផ្អែម
អ្នកមានជំងឺទឹកនោមផ្អែមត្រូវចាំក្នុងចិត្តថាទឹកឃ្មុំមានរសជាតិផ្អែមជាងស្ករ បើសិនជាយើងប្រើទឹកឃ្មុំជំនួសស្ករត្រូវប្រើក្នុងកម្រិតតិចតួចបានហើយ។ ដូចនិយាយខាងដើមអ៊ីចឹង ទឺកឃ្មុំក៏មានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺដូចគ្នា ហើយយើងត្រូវចៀសវាងញ៉ាំទឹកឃ្មុំ និងសារធាតុផ្អែមផ្សេងទៀត បើសិនជាយើងនៅមិនទាន់អាចគ្រប់គ្រជំងឺទឹកនោមផ្អែមរបស់ខ្លួនបាន។
អ្នកមានជំងឺទឹកនោមផ្អែម នៅតែអាចញ៉ាំទឹកឃ្មុំបាន តែត្រូវញ៉ាំក្នុងកម្រិតតិចតួច និងត្រូវពិភាក្សាជាមួយគ្រួពេទ្យមុនសម្រេចចិត្តប្រើទឹកឃ្មុំជំនួសស្ករ។
២. ប្រភេទទឹកឃ្មុំគួរប្រើ
បើយើងជាអ្នកមានជំងឺទឹកនោមផ្អែម និងអាចគ្រប់គ្រងជំងឺនេះបានល្អហើយ ការប្រើប្រាស់ទឹកឃ្មុំក្នុងរបបអាហារ គួរជ្រើសរើសទឹកឃ្មុំសុទ្ធពីធម្មជាតិ មិនទាន់កែច្នៃ។ ទឹកឃ្មុំប្រភេទនេះមានសុវត្ថិភាពចំពោះអ្នកមានជំងឺទឹកនោមផ្អែម ព្រោះវាជារបស់ធម្មជាតិ មិនមានបន្ថែមជាតិផ្អែមផ្សេងទៀតចូលនោះទេ។
ប្រសិនបើយើងទិញទឹកឃ្មុំពីហាង ទឹកឃ្មុំនេះអាចមានបន្ថែមស្ករ ឬសេរ៉ូម។ ការបន្ថែមជាតិផ្អែមនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមផ្សេងៗគ្នា។
សូមប្រឹក្សាជាមួយគ្រូពេទ្យមុនសម្រេចចិត្តបន្ថែមទឹកឃ្មុំចូលក្នុងរបបអាហារ។ ទឹកឃ្មុំមិនមានគ្រប់គ្នាចេះតែញ៉ាំបាននោះទេ ពិសេសអ្នកចង់ឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប។ បើសិនជាយើងញ៉ាំទឹកឃ្មុំត្រូវប្រាកដថាវាជាទឹកឃ្មុំសុទ្ធ និងធម្មជាតិ ដែលមិនមានបន្ថែមសារធាតុផ្អែមផ្សេងទៀត។
[embed-health-tool-bmi]