បើសិនជាគ្នាយើងជាអ្នកចំណាយពេលយូរក្នុងការអង្គុយធ្វើការ ឬសិក្សានៅមួយកន្លែង យើងកំពុងប្រឈមនឹងឱកាសកើតមានជំងឺទឹកនោមផ្អែមប្រភេទ២ដែរ។
បើសិនជាគ្នាយើងជាអ្នកចំណាយពេលយូរក្នុងការអង្គុយធ្វើការ ឬសិក្សានៅមួយកន្លែង យើងកំពុងប្រឈមនឹងឱកាសកើតមានជំងឺទឹកនោមផ្អែមប្រភេទ២ដែរ។

ជាការចាំបាច់ណាស់ដែលគ្នាយើងត្រូវដឹងថាទោះបីជាយើងបានហាត់ប្រាណត្រឹមត្រូវតាមការណែនាំក៏ពិតមែន តែបើយើងជាមនុស្សចំណាយពេលច្រើនដោយនៅស្ងៀម ដូចជាការអង្គុយធ្វើការ ឬរៀនសូត្រ ក៏យើងនៅអាចប្រឈមនឹងការកើនឡើងឱកាសមានជំងឺទឹកនោមផ្អែមដូចគ្នា។
ការនៅស្ងៀមមួយកន្លែងមានន័យថាយើងចំណាយពេលច្រើនអង្គុយ ឬដេកស្ងៀមក្នុងរយៈពេលយូរ ខុសពីរាងកាយមិនសូវសកម្ម ដែលមនុស្សយើងបានបញ្ចេញសកម្មភាពរាងកាយដែរ តែមិនទាន់ត្រឹមត្រូវតាមការណែនាំ។ ជាការណែនាំមនុស្សយើងក្នុងមួយថ្ងៃគួរធ្វើលំហាត់ប្រាណបែបស្រាលៗឲ្យបានយ៉ាងតិច៣០នាទី។

សកម្មភាពចាត់ទុកថានៅស្ងៀមមួយកន្លែង
សកម្មភាពមួយចំនួនខាងក្រោមនេះ ត្រូវចាត់ទុកថាជាសកម្មភាពនៅស្ងៀមមួយកន្លែង៖
បើយើងជាមនុស្សត្រូវអង្គុយធ្វើការយូរម៉ោងក្នុងមួយថ្ងៃៗ យើងគួររកពេលងើបឈរ ឬដើរខ្លះៗ។ ដោយអាច៖
គ្នាយើងរស់នៅ និងធ្វើការនៅស្ងៀមមួយកន្លែងច្រើនមានលទ្ធភាពវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ កង្វះលំហាត់ប្រាណ កើតស្ត្រេស ចូលចិត្តញាំអាហារច្រើនៗ ពិសេសអាហារមិនល្អចំពោះសុខភាព ផឹកគ្រឿងស្រវឹងច្រើន និងជក់បារី ជាដើម សុទ្ធតែជាដើមចម អាចនាំឲ្យមនុស្សយើងប្រឈមនឹងការកើនជំងឺទឹកនោមផ្អែមប្រភេទ២។ ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារត្រឹមត្រូវនឹងជួយគ្នាយើងកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
អត្ថទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Diabetes risk factors
https://www.diabetes.org.uk/preventing-type-2-diabetes/diabetes-risk-factors
Nutrition
https://www.euro.who.int/en/health-topics/disease-prevention/nutrition/news/news/2015/11/physical-inactivity-and-diabetes
Diabetes Risk Factors
https://www.cdc.gov/diabetes/basics/risk-factors.html
កំណែប្រែបច្ចុប្បន្ន
19/10/2023
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ