ទឹកនោមផ្អែម ជាជំងឺមួយតម្រូវឲ្យអ្នកជំងឺថែទាំសុខភាពខ្លាំងមែនទែន បើមិនដូច្នោះទេ អាចវិវត្តទៅជាកើតជំងឺរ៉ាំរ៉ៃផ្សេងទៀត កាន់តែធ្វើឲ្យសុខភាពឌុនដាប។ ក្នុងការថែទាំសុខភាពឲ្យល្អ អ្នកជំងឺទឹកនោមផ្អែមត្រូវតមអាហារមួយចំនួន តាមដានកម្រិតជាតិស្ករទៀងទាត់ និងហាត់ប្រាណជាប្រចាំ ប៉ុន្តែបើគ្មានពេលហាត់ប្រាណគ្រប់គ្រាន់ទេ គ្នាយើងមានជំងឺទឹកនោមផ្អែម អាចអនុវត្តសកម្មភាពតូចតាចណែនាំដោយគ្រូពេទ្យឯកទេសទឹកនោមផ្អែមតែម្ដង។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
លោកសាស្ត្រាចារ្យមហាបរិញ្ញា សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម ឲ្យដឹងថា ការងារបញ្ចេញពលកម្មតូចតាចផ្សេងៗក្នុងផ្ទះមួយចំនួនក៏ជាលំហាត់ប្រាណដែរ ហើយអាចមានតម្លៃដូចការដើរ ដែលជាលំហាត់ប្រាណដ៏ប្រសើរបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមដែរ៖
– បោសផ្ទះ ជូតផ្ទះ ជូតកញ្ចក់ ក្នុងរយៈពេល ៤៥នាទី/ថ្ងៃ
– ដើរលេង ឬដើរមើលទំនិញក្នុងផ្សាររយៈពេល ៤០នាទី/ថ្ងៃ
– ដាំដុះដំណាំក្នុងសួនច្បារ ឬចំការក្នុងរយៈពេល ៣០នាទី/ថ្ងៃ
– ឡើងជណ្ដើរដោយជើងក្នុងរយៈពេល ១៥នាទី/ថ្ងៃ
– ដើរក្នុងល្បឿន ៥គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល ៣០នាទី/ថ្ងៃ
– ធាក់កង់ក្នុងល្បឿន ១២គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល ៣០នាទី/ថ្ងៃ
– រាំកម្សាន្តក្នុងរយៈពេល ៣០នាទី/ថ្ងៃ
– ហែលទឹកក្នុងរយៈពេល ២៥នាទី/ថ្ងៃ
– លេងបាត់ទាត់ បាល់បោះក្នុងរយៈពេល ២៥នាទី/ថ្ងៃ។
វេជ្ជបណ្ឌិតដដែលបន្តឲ្យដឹងថា លំហាត់ប្រាណទៀងទាត់មានផលប្រយោជន៍សំខាន់ដល់អ្នកជំងឺទឹកនោមផ្អែមច្រើនរួមមាន ជួយឲ្យកម្រិតជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម សម្ពាធឈាមថយចុះ ការពារមិនឲ្យមានកំណកខ្លាញ់ក្នុងសរសៃឈាម និងទប់ស្កាត់ការឡើងទម្ងន់ជាដើម។
[embed-health-tool-bmi]