backup og meta

មិនចង់ថ្ងៃឡើងល្វើយធ្វើការមិនកើត​ កុំភ្លេចតិចនិកបង្កើនថាមពលនេះ

មិនចង់ថ្ងៃឡើងល្វើយធ្វើការមិនកើត​ កុំភ្លេចតិចនិកបង្កើនថាមពលនេះ

តើ​គ្នា​យើង​​ឧស្សាហ៍​មាន​អារម្មណ៍​ថា​អស់​កម្លាំង​នៅ​ពេល​រសៀល​ដែរ​ឬ​ទេ? ទោះ​បី​ជា​បន្ទាប់​ពីយើង​បាន​គេង​ស្កប់​ស្កាល់​​ពេញ​​មួយ​យប់​ហើយ ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​មាន​ថាម​ពល​គ្រប់គ្រាន់​​នៅ​ពេល​ថ្ងៃ​ដែរ។ ដូច្នេះ​អ្វី​ដែលយើង​​ត្រូវ​ការ​ធ្វើ​នោះ​ គឺ​ត្រូវ​រក​ដំណោះ​ស្រាយ​ដើម្បី​ពន្យា​ការ​អស់​កម្លាំង​នេះ​។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​​មាន​ថាម​ពល​បាន។

១- ញ៉ាំអាហារពេលព្រឹក

ចំពោះ​គ្នា​យើង​​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នឹង​ឆាប់​អស់​កម្លាំង និង​មាន​ភាព​តាន​តឹង​​ជាង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ប្រចាំ​។ ជាមួយ​នឹង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ អាច​ជួយ​ការពារ​ខ្លួន​យើង​​ពី​ការ​ឃ្លាន​​ ដែល​អាច​នាំ​ឲ្យ​យើង​​អស់​ថាមពល​​តិច​​តួច​​បាន​។​

២- ផឹកទឹក

ការ​ខ្វះ​ជាតិ​ទឹក​អាច​បណ្តាល​ឲ្យ​គ្នា​យើង​​មាន​អារម្មណ៍​ថា​ហត់ និង​អស់​កម្លាំង​បាន។ យើង​មិន​ចាំបាច់​ផឹក “ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ” ទេ ​ប៉ុន្តែ​យើង​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​រាង​កាយ​​​មាន​ជាតិ​ទឹក​គ្រាប់​គ្រាន់​​ល្អ។ ការ​ដែល​យើង​មិន​មាន​អារម្មណ៍​ថា​ស្រេក​ទឹក និង​ការ​នោម​មក​ទឹក​នោម​មាន​ពណ៌​ថ្លា​ គឺ​ជា​សញ្ញា​បង្ហាញ​ថា​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់​គ្រាន់។ យើង​គួរ​តែ​ព្យាយាម​​​​ផឹក​ទឹក​​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង។

អត្ថបទពាក់ព័ន្ធ៖

៣- ញ៉ាំគ្រាប់ធញ្ញជាតិ

ការ​ញ៉ាំ​គ្រាប់​អាល់​ម៉ុន ឬ​សណ្តែក​ដី​មួយ​ក្តាប់​ជា​រៀង​រាល់​ថ្ងៃ​គឺ​ល្អ​សម្រាប់​សុខ​ភាព​យើង​ ​ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​ម៉ាញ៉េស្យូម និង​ហ្វូលាត (អាស៊ីតហ្វូលិក) ក្នុង​កម្រិត​ខ្ពស់។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ គឺ​ចាំបាច់​ក្នុង​ការ​ជំរុញ​ថាម​ពល និង​ផលិត​កោសិកា​ថ្មី។ កង្វះ​ខាត​​នៃ​ពពួក​អាហារ​ទាំង​នេះ​អាច​បណ្តាល​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​នឿយ​ហត់​បាន។

៤- ធ្វើ​ចលនា

ការ​ធ្វើ​លំហាត់​ប្រាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដើម្បី​បង្កើន​ថាម​ពល​បែប​ធម្ម​ជាតិ​ ព្រោះ​វា​ធ្វើ​ឲ្យ​​​ឈាម​​សម្បូរ​​ទៅ​ដោយ​អុក​ស៊ីសែន ហូរ​ទៅ​កាន់​បេះ​ដូង សាច់​ដុំ និង​ខួរ​ក្បាល​បាន​ច្រើន។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល ១០ នាទី​អាច​ជួយ​រក្សា​ថាម​ពល​យើង​បាន​​។ យើង​អាចឆ្លៀត​​ពេល​ធ្វើ​លំហាត់​ប្រាណ​ងាយ​​​ដូច​ជា​ការ​ដើរ​​ជុំវិញ​កន្លែង​ធ្វើការ ឬសួន​​ជា​ដើម។

៥- ត្រូវពន្លឺព្រះអាទិត្យ​

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​អារម្មណ៍ ការ​ចង​ចាំ និង​សមត្ថ​ភាព​ក្នុង​ការ​ទទួល​យក​ព័ត៌​មាន​ថ្មី​ៗ​​អាច​​នឹង​មាន​ការ​កើន​ឡើង​​នៅ​ពេល​​ដែលយើង​ដើរ​នៅ​ខាង​ក្រៅ​ នៅ​កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ និង​ភ្លឺ​រយៈពេល​ពីរ​បី​នាទី។ ក្នុង​ករណី​យើង​​​មិន​អាច​ចេញ​ទៅក្រៅ​ដើម្បី​ឲ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ យើង​​​អាច​បើក​បង្អួច​ឲ្យ​ពន្លឺចេញចូល​​បាន​ដែរ។

៦- ញ៉ាំ​ចំណី​តិចតួច

ខួរ​ក្បាល​របស់​យើង​​ត្រូវ​ការ​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​ដំណើរ​ការ​ឲ្យ​បាន​​ល្អ​​បំផុត។ នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​​ថយ​​ចុះ​នោះយើង​​អាច​នឹង​មាន​ស្មារតី​ធ្លាក់​ចុះ​ផង​ដែរ។ អាហារ​សម្រន់​អាច​ជួយ​ឲ្យ​យើង​​មាន​ថាម​ពល​គ្រប់​គ្រាន់​ពេញ​មួយ​​ថ្ងៃ​​បាន​។ អាហារ​​ដែល​​មាន​​ការ​រួម​ផ្សំ​​នៃ​ប្រូតេអ៊ីន និង​ជាតិ​ស្ករ​​ដែល​រំលាយ​យឺត មាន​ដូច​ជា​ចេក​ ​នឹង​ប៊ឺ​សណ្តែក​ដី ឬ​គ្រាប់​កៅឡាក់​​ជាមួយ​នឹង​​ផ្លែ​បឺ​រី​ស្រស់ សុទ្ធ​តែ​ជា​អាហារ​ល្អ​បំផុត​​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមរបស់​យើ់ង​។ 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Ways to Boost Your Energy in 10 Minutes or Less. http://www.webmd.com/balance/guide/boost-energy?page=2. Accessed September 09, 2016.

6 Quick Ways to Boost Energy. http://www.webmd.com/women/features/fatigue-fighters-six-quick-ways-boost-energy#1. Accessed Semtember 09, 2016.

កំណែ​ប្រែបច្ចុប្បន្ន

26/08/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើមានចេញសញ្ញាទាំងនេះ អាចមកពីយើង​ញ៉ាំមិនគ្រប់គ្រាន់ហើយ

មានរោគសញ្ញាទាំងនេះអាចបង្ហាញថាយើងកំពុង​ខ្វះវីតាមីន D


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម