វាជារឿងទូទៅដែលយើងបារម្ភអំពីសុខុមាលភាពរបស់ លោកយាយលោកតា និងឪពុកម្ដាយ អំឡុងពេល មានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម ឬជំងឺរ៉ាំរ៉ៃដទៃផ្សេងទៀត ក្ដីបារម្ភនេះនឹងកើនឡើងទ្វេដង។ អត្ថបទនេះនឹងនិយាយអំពីវិធីសាស្ត្រល្អបំផុតដើម្បីថែទាំអ្មកទាំងនោះ។
តើជំងឺកូវីដ-១៩ អាក្រក់ប៉ុនណា?
យេីងគ្រប់គ្នាដឹងហេីយថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ហេីយជំងឺនេះថែមទាំងអាច បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់ធ្វើឲ្យមានការបាត់បង់ជីវីត ចំពោះអ្នកដែលមានសុខភាពល្អ ធម្មតាផងដែរ។ កុមារ មនុស្សចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃត្រូវបានគេដឹងថា ជាក្រុមមនុស្សដែល អាចទទួលរងនូវផលប៉ះពាល់ពីជំងឺនេះខ្លាំងជាងគេ។ ហេតុដូច្នេះហើយ ជំងឺនេះអាចជាកង្វល់សម្រាប់ មនុស្សចាស់ជរា ដែលមានជំងឺទឹកនោមផ្អែមដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ទោះបីជាជំងឺកូវីដ-១៩ អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺទឹកនោមផ្អែមអាចថែរក្សាសុខភាព របស់ខ្លួនឲ្យមានសុខភាពល្អបានដោយអនុវត្តនូវការណែនាំដូចខាងក្រោម។
១. ការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់
អ្វីដែលសំខាន់បំផុតគឺត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ និងតាមកម្រិតត្រឹមត្រូវ ដើម្បីការពារនូវករណីបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមភ្លាមៗណាមួយកើតមានឡើង។ ការចាក់អាំងស៊ុយលីន ដែលត្រូវគេដឹងថាជាការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺទឹកនោមផ្អែម នោះ គួរតែចាក់បន្ទាប់ពីវាស់កម្រិតជាតិស្ករក្នុងឈាមរួច និងត្រូវកម្រិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ ទៅតាមក្រិតដែលមាននៅលើប៊ិកអាំងស៊ុយលីន។ ប៑ិកអាំងស៑ុយលីនងាយស្រួលប្រេី ជាហេតុអាចជួយ អ្នកជំងឺគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ។
[embed-health-tool-heart-rate]
២. រៀបចំអាហារល្អៗសម្រាប់ពួកគាត់
វាជារឿងសំខាន់ក្នុងការទទួលទានអាហារដែលមានសុខភាពល្អ ដើម្បីរក្សាប្រព័ន្ធការពាររាងកាយឲ្យបាន រឹងមាំ។ យេីងត្រូវរៀបចំឲ្យពួកគាត់នូវ ញ៉ាំបន្លែ សាច់ គ្រាប់ធញ្ញជាតិ សណ្តែក និងកាត់បន្ថយនូវអាហារ ដែលសម្បូរជាតិម្សៅឬកាបូអ៊ីដ្រាត។ ចៀសវាងការបរិភោគអាហារដែលមានរសជាតិផ្អែមពេក ប្រៃពេក ឬអាហារកែច្នៃ ហើយវាក៏សំខាន់ផងដែរក្នុងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។
៣. ក្រើនរំឭកពួកគាត់ឲ្យពិសារទឹកឲ្យបានគ្រប់គ្រាន់
ការពិសារទឹកយ៉ាងតិច ៨កែវ/ថ្ងៃជារឿងចាំបាច់ក្នុងរក្សាប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ និងមានសុខភាព ល្អ។ ពេលវ័យកាន់តែចាស់ ការទទួលទានទឹកក៏កាន់តែចុះថយ។ ហេតុនេះហើយវាជាគំនិតល្អក្នុងការដាក់ ឲ្យមានទឹកជាប្រចាំនៅកន្លែងដែលពួកគាត់រស់នៅ អាចឲ្យជួយឲ្យពួកគាតងាយស្រួលយកពិសារបានងាយ ស្រួលនិងជួយឲ្យគាត់ពិសារទឹកបានគ្រប់គ្រាន់ផងដែរ។
៤. ប្រាកដថាពួកគាត់ទទួលទានដំណេកបានគ្រប់គ្រាន់
ជារឿងធម្មតាដែលពួគគាត់ជួបប្រទះនូវបញ្ហាគេងមិនលក់អំឡុងពេលដ៏ពិបាកនេះ។ ដូច្នេះហើយ យើងត្រូវជួយឲ្យពួកគាត់ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ ដោយរក្សាបន្ទប់គេងរបស់ពួកគាត់ឲ្យស្ងប់ស្ងាត់ និងក្នុងសីតុណ្ហភាពសមរម្យមួយ។
៥. ជម្រុញ និងលើកទឹកចិត្តពួកគាត់ក្នុងការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អ និងជួយជម្រុញឲ្យ ប្រព័ន្ធការពាររាងកាយរឹងមាំល្អ ដែលចាំបាច់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជំនួសឲ្យការធ្វើលំហាត់ ប្រាណធ្ងន់ៗ ខ្លាំងៗ យើងគួរជំរុញឲ្យពួកគាត់ធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរ និងជិះកង់រាល់ថ្ងៃ ជាដើម។
៦. ជួយពួកគាត់រំសាយភាពតានតឹង
កាត់បន្ថយនូវភាពតានតឹងក៏សំខាន់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមដែរ។ យើងអាចជួយពួកគាត់កាត់បន្ថយភាពតានតឹងដោយចំណាយពេលច្រើនជាមួយពួកគាត់ និងបង្កើតបរិយាកាសដែលពួកគាត់អាចសប្បាយរីករាយជាមួយយើងបាន ហើយការហាត់យូហ្គាក៏អាចមានប្រយោជន៍ផងដែរ។
៧. រំឭកពួកគាត់ឲ្យលាងដៃ
រំឭកពួកគាត់ឲ្យលាងដៃជាមួយសាប៊ូ និងទឹកឲ្យបានស្អាត បន្ទាប់ពីប៉ះពាល់នឹងវត្ថុអ្វីមួយ មុនពេលញ៉ាំអាហារ និងក្រោយពេលចេញទៅក្រៅ។ វិធីនេះជួយក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ- ១៩ ក៏ដូចជាការរក្សាសុខភាពទូទៅឲ្យបានល្អ។
អត្ថបទគួរអាន៖
- តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម
- ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោងពេលញុំាអាហារ?
- អ្នកកើតជំងឺបម្រុងទឹកនោមផ្អែម គប្បីអនុវត្តទម្លាប់ទាំងនេះ
- អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព
- កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ
- អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ
៨. ពាក់ម៉ាសគ្រប់ពេលចេញទៅខាងក្រៅ
ជាការល្អបំផុតសូមកុំចេញទៅក្រៅក្នុងស្ថានភាពបែបនេះសម្រាប់មនុស្សចាស់ ប៉ុន្តែប្រសិនបើពួកគាត់ ចាំបាច់ត្រូវតែចេញក្រៅ ត្រូវប្រាកដថាពួកគាត់ពាក់ម៉ាសជាប់ជានិច្ច។ ដោយប្រើគន្លឹះណែនាំខាងលើ ទាំងប៉ុន្មានរួចមក នឹងអាចជួយការពារមនុស្ស ជាទីស្រលាញ់របស់អ្នកបានពីជំងឺទឹកនោមផ្អែម និង ជំងឺកូវីដ-១៩ ។
ចំណុចសំខាន់
- ការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់
- រៀបចំអាហារល្អៗសម្រាប់ពួកគាត់
- ក្រើនរំឭកពួកគាត់ឲ្យពិបាកទឹកឲ្យបានគ្រប់គ្រាន់
- ប្រាកដថាពួកគាត់ទទួលទានដំណេកបានគ្រប់គ្រាន់
- ជម្រុញ និងលើកទឹកចិត្តពួកគាត់ក្នុងការធ្វើលំហាត់ប្រាណ
- ជួយពួកគាត់រំសាយភាពតានតឹង
- រំឭកពួកគាត់ឲ្យលាងដៃ
- ពាក់ម៉ាសគ្រប់ពេលចេញទៅខាងក្រៅ
Code: KLM22NM3000011