backup og meta

អ្នកជំងឺទឹកនោមផ្អែម គួរថែទាំស្បែកបែបណា ដើម្បីបញ្ចៀសបញ្ហាស្បែកផ្សេងៗ?

អ្នកជំងឺទឹកនោមផ្អែម គួរថែទាំស្បែកបែបណា ដើម្បីបញ្ចៀសបញ្ហាស្បែកផ្សេងៗ?

​ជា​ទូទៅ ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ជា​ច្រើន​។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ផលវិបាក​ដល់​ស្បែក​ដូច​គ្នា។ ភាគច្រើន​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​ ងាយ​​ប្រឈម​នឹង​បញ្ហា​ស្បែក​ស្ងួត ប្រេះ រមាស់​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ។ លើស​ពី​នេះ ការ​ប្រែប្រួល​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​អាច​បង្ក​ជា​ពង​បែក​ ស្នាម​ក្រហម​នៅ​លើ​ស្បែក​ រោគ​សើ​ស្បែក និង​ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​ក្លៀក​ ក្រលៀន​ និង​ក​ផង​ដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ជំងឺ​ទឹក​នោម​ផ្អែម​​​ប៉ះពាល់​ដល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​?

វេជ្ជបណ្ឌិត Nivedita Dadu ជា​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក ព្រម​ទាំង​​ជា​ស្ថាបនិក និង​ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Dadu បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​បម្រុង​ទឹក​នោម​ផ្អែម​ច្រើន​តែ​មាន​បញ្ហា​ស្បែក​​ញឹកញាប់​ ឬ​វិបត្តិ​ស្បែក​នៅ​ពេល​ជាក់លាក់​ណា​មួយ​។ ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​ខ្សោយ​នៅ​ក្នុង​រាងកាយ​ ហើយ​សរសៃ​ឈាម​ និង​សរសៃ​ប្រសាទ​មិន​ទទួល​បាន​ឈាម​ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ដូច្នេះ​ហើយ​ ទើប​សមត្ថភាព​របស់​ស្បែក​​ចុះ​ខ្សោយ​​ ធ្វើ​ឲ្យ​ពិបាក​ជា​សះស្បើយ​ពី​​ជំងឺ​​ស្បែក​ផ្សេងៗ​។

[embed-health-tool-pregnancy-weight-gain]

រមាស់ស្បែក

អត្ថបទគួរអាន៖

គន្លឹះ​ថែទាំ​ជាលិកា​ស្បែក​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

  • ទម្លាប់​​រស់​នៅ​ល្អ​ដោយ ​ធ្វើ​សមាធិ និង​ហាត់ប្រាណ​ទៀងទាត់​​ ព្រម​ទាំង​​គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​ល្អ។
  • រក្សា​អនាម័យ​ ដោយថែទាំ​ស្បែក​ឲ្យ​ស្អាត និង​ស្ងួត​ល្អ ជា​ពិសេស​នៅ​បរិវេណ​ក្រោម​ក្លៀក​ ក្រោម​សុដន់​ ចន្លោះ​ម្រាម​ជើង និង​ជុំវិញ​បរិវេណ​ក្រលៀន។
  • ជៀសវាង​ងូត​ទឹក​ក្ដៅ​។
  • ផ្ដល់​សំណើម​ដល់​ស្បែក​ ជាមួយ​នឹង​ការ​លាប​ក្រែម​ ឬ​ឡេ​​ផ្ដល់​សំណើម​២​ដង​ក្នុង​មួយ​ថ្ងៃ។
  • ថែទាំ​​ប្រអប់​ជើង​ និង​ប្រអប់​ដៃ​ឲ្យ​បាន​ល្អ ពីព្រោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​កើត​ជំងឺ​ស្បែក​ ដែល​ទាក់ទង​នឹង​ចុង​ដៃ​​ជើង។
  • ព្យាបាល​របួស​ភ្លាម​ៗ បើ​មាន​មុត ឬ​រលាត់​ដាច់​ផ្សេងៗ​ អាច​សាក​សួរ​គ្រួពេទ្យ​ពី​ថ្នាំ​ដែល​អាច​លាប​បាន​សម្រាប់​បញ្ហា​នេះ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dermatologist-recommended skin care for people with diabetes

https://www.aad.org/public/diseases/a-z/diabetes-skin-care

Diabetes: 12 warning signs that appear on your skin

https://www.aad.org/public/diseases/a-z/diabetes-warning-signs

Diabetes and Skin Complications

https://www.diabetes.org/diabetes/skin-complications

កំណែ​ប្រែបច្ចុប្បន្ន

24/10/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម មានរោគសញ្ញាអ្វីខ្លះ?​

អ្នកជំងឺបម្រុងទឹកនោមផ្អែម អាចមានហានិភ័យខ្ពស់ជួបបញ្ហាគាំងបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម