backup og meta

វិធី ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​សម្រាប់​អ្នកជំងឺទឹកនោមផ្អែម

វិធី ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​សម្រាប់​អ្នកជំងឺទឹកនោមផ្អែម

ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដោយសារ​មាន​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ផ្ដល់​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​​អ្នកជំងឺ​ជាច្រើន​ដូចជា​ធ្វើឲ្យ​ប៉ះពាល់ដល់បាតភ្នែក​ តម្រង​នោម​ និង​សរសៃប្រសាទ។ ដូចគ្នា​ដែរ​ស្បែកអ្នកជំងឺទឹកនោមផ្អែម​ក៏​រង​ផល​ប៉ះពាល់​ជាញឹកញាប់។​ តាម​តួលេខ​បង្ហាញ​ថា​ប្រហែល​​១ភាគ៣​នៃ​អ្នក​​ជំងឺ​ទឹកនោម​​ផ្អែម​​មាន​បញ្ហា​ដំបៅ​រ៉ាំរ៉ៃ​លើ​ស្បែក។ ក្នុង​ករណី​ដំបៅ​ធ្ងន់ធ្ងរ​បំផុត​​គឺ​អាច​ឈាន​ដល់​ការ​កាត់​ចេញ​ទៀត​ផង។ ខាងក្រោម​នេះ​​ជា​គន្លឹះ​​ក្នុង​​ការថែរក្សាស្បែក​​​សម្រាប់​អ្នក​​​កើត​ជំងឺ​ទឹកនោម​ផ្អែម៖

១- ត្រួតពិនិត្យជំងឺ

សម្រាប់អ្នកមានជំងឺ​ទឹកនោម​ផ្អែម​ត្រូវគ្រប់គ្រងកម្រិត​ជាតិស្ក​ឲ្យ​បាន​ល្អ​ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អំពី​របប​អាហារ​ ការ​ហាត់ប្រាណ ​និងការ​ប្រើ​ប្រាស់ថ្នាំ​ជាដើម​។

ការរក្សាកម្រិត​​ជាតិ​ស្ក​តាម​កម្រិត​កំណត់​មួយ​តាមការ​ណែនាំ​របស់គ្រូពេទ្យ អ្នកជំងឺ​ទឹក​នោម​ផ្អែមអាច​បញ្ឈប់​ស្ថានភាព​មិន​ល្អ​លើ​ស្បែក​បាន បើទោះបីជា​យើងធ្លាប់​ជួប​ផល​វិបាក​កន្លង​មក​ហើយ​ក៏ដោយ។

២- ងូតទឹកសម្អាតខ្លួនឲ្យបានល្អ

ពេល​ងូត​ទឹក​ អ្នកជំងឺ​ទឹក​នោម​ផ្អែម​គួរ​​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​ និង​សាប៊ូ​ដែល​មាន​ជាតិ​សំណើម​តិច​ និង​សាប៊ូ​កក់​សក់​ធម្មតា។ ​បើ​អ្នកជំងឺ​​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​មិន​ត្រឹមត្រូវ​ អាច​ធ្វើ​ឲ្យ​​ស្បែក​កាន់​តែ​ឆាប់​ស្ងួត

អ្នកជំងឺ​ត្រូវ​រក្សា​ស្បែក​លើ​កន្លែង​មួយ​ចំនួន​នៃ​រាងកាយ​ឲ្យ​​បាន​ស្អាត​ដូចជា​ម្ដុំ​ក្លៀក​ មេជើង​ កន្លែង​ក្រោម​សុដន់​ និង​ក្រលៀន​ដោយ​ជូត​សម្អាត​កន្លែង​ទាំងនេះ​ថ្នមៗ។

ក្នុង​ករណី​​អ្នកជំងឺ​មាន​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម​ ត្រូវ​ចៀសវាង​ការ​លាង​សម្អាត​ដោយ​ប្រើ​សាប៊ូ ​ឬ​អ្វី​មួយ​មាន​ក្លិន​ក្រអូប​ខ្លាំង​ពេក។

អត្ថបទពាក់ព័ន្ធ៖ 

៣- រក្សាសំណើមស្បែកឲ្យបានល្អ

បញ្ហា​រមាស់​ដែល​បណ្ដាល​មកពី​ស្បែក​ស្ងួត​ជា​ក្ដី​កង្វល់​មួយ​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម។​ កាលណា​​ស្បែក​ស្ងួត​​ងាយ​​នឹង​រលាក​ រមាស់​ និង​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ។​ ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​ អាច​រក្សា​សំណើម​បាន​យូរ​ក្រោយ​ពី​លាង​សម្អាត​​ខ្លួន​រួច។​ ដូចនេះ​អ្នក​ជំងឺ​គួរតែ៖

-រក្សា​ស្បែកឲ្យ​មាន​សំណើម​នឹង​ជួយ​កាត់បន្ថយ​រមាស់ ​និង​ការ​អេះ​ខ្វាច​ដែល​អាច​បណ្ដាលឲ្យ​​ខូច​ស្បែក​ និង​ឆ្លង​មេរោគ​។

-យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ចំពោះ​ជើង​ទាំងពីរ​របស់ខ្លួន​​កុំ​ឲ្យ​​ស្បែក​ស្ងួត​ពេក​ ព្រោះ​ស្បែក​ស្ងួត​​អាច​បណ្ដាល​ឲ្យ​​រមាស់​ខ្លាំង។

ទឹកនោមផ្អែម

៤-ការ​ប្រើប្រាស់ទ្រនាប់ជើង

ការ​ប្រើ​ទ្រនាប់​ជើង​មិន​សមស្រប​អាច​បណ្ដាល​ឲ្យ​​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​បញ្ហា​ស្បែក​លើ​ជើង​ ដូចជា​ ពងបែក ដំបៅ​ក្រិន។​ ដូច្នោះ​អ្នក​ជំងឺ​គួរតែ​ពាក់​ទ្រនាប់​ជើង​ឲ្យ​មាន​សុវត្ថិភាព​​ត្រឹម​ត្រូវ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សុំ​ដំបូន្មាន​អំពី​ការ​ប្រើប្រាស់​ស្បែក​ជើង​ឲ្យ​​បាន​សមស្រប​សម្រាប់​ខ្លួន​យើង​។

ចំពោះ​សម្លៀកបំពាក់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ស្លៀកពាក់​បែប​ណា​កុំ​ឲ្យ​​រំខាន​ដល់​ស្បែក​ ពោល​គឺ​ស្លៀកពាក់​បែប​រលុងៗ​ដែល​ធ្វើ​ឲ្យ​​ស្បែក​មិន​ស្ងួត​ មិន​រមាស់​ មិន​រលាក។​ ជាង​នេះ​ទៅ​ទៀត​ការ​បោកគក់​សំលៀក​បំពាក់​គួរ​ ជ្រើសរើស​សាប៊ូ​មាន​ក្លិន​ស្រាល​ មិន​ក្រអូប​ពេក​ដើម្បី​ប្រើប្រាស់។​

៥-ចៀសវាងបាត់បង់ជាតិទឹក

អ្នកជំងឺទឹក​នោម​ផ្អែម​ ចាំបាច់​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​​បាន​គ្រប់គ្រាន់ ​និង​ចៀស​វាង​ការ​ប៉ះ​ពន្លឺ​ព្រះអាទិត្យ​ ឬ​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​បង្ក​ទៅ​ជា​រមាស់​ ឬរលាក បាន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fabio Quondamatteo, ‘Skin and Diabetes Mellitus: What Do We Know?’, Cell and Tissue Research 355, no. 1 (January 2014): 1–21.

https://www.webmd.com/diabetes/guide/diabetes-skin-care

https://my.clevelandclinic.org/health/articles/9491-diabetes-skin-care

https://www.vaseline.com/us/en/articles/skin-types/diabetes-and-skin-problems-how-to-deal-with-dry-itchy-skin.html

https://www.healthline.com/health/type-2-diabetes/skin-problems#Treatment%20Options

កំណែ​ប្រែបច្ចុប្បន្ន

11/08/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម