ដ្បិតមហារីកមាត់ស្បូនកាចសាហាវ តែយើងអាចបង្ការបានដោយការចាក់វ៉ាក់សាំងការពារ។ តើត្រូវចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននៅវ័យណាទើបមានប្រសិទ្ធខ្ពស់?
លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើការងារនៅ Singapore Medical Center បានពន្យល់ថា ការចាក់វ៉ាក់សាំងនៅមុនពេលយើងមិនទាន់ប្រឡូកក្នុងការរួមភេទមានប្រសិទ្ធភាពខ្ពស់បំផុត ពោលគឺនៅចន្លោះអាយុពី ៩-២៦ឆ្នាំ ប្រសិទ្ធភាពអាចដល់ ៧៥-៩០% ឯណោះ។
ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនក្តី ស្ត្រីត្រូវទៅពិនិត្យមាត់ស្បូន ក្រោយពីមានការរួមភេទរយៈពេល ២ឆ្នាំ ដើម្បីរកមើលកោសិកាមហារីក ឬក៏មេរោគ HPV ដែលវាបង្កឲ្យទៅជាមហារីក។
ខណៈប្រសិទ្ធភាពរបស់វ៉ាក់សាំងមិនអាចបង្ការជំងឺមហារីកមាត់ស្បូនបាន ១០០% លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះថា បើសិនជាចង់ការពារឲ្យបានល្អ ១០០% គឺចាក់វ៉ាក់សាំងផង ទៅពិនិត្យមើលកោសិកាមាត់ស្បូនផង។
បើសិនជាស្ត្រីអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ លោកស្រីវេជ្ជបណ្ឌិតមិនផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំងនោះទេ ត្រឹមការពិនិត្យមើលមាត់ស្បូនជាទៀងទាត់ ដោយសារប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនក្នុងវ័យនេះ មានប្រមាណជា ១០% តែប៉ុណ្ណោះ។
[embed-health-tool-bmi]