ដំណឹងល្អ! ការព្យាបាលដោយវីរុសអាចសម្លាប់កោសិកាមហារីកបាន
ការព្យាបាលប្រភេទថ្មីមួយ ដោយប្រើវីរុសធម្មតា អាចបំផ្លាញកោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាព នេះបើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសអង់គ្លេស ក្រោយធ្វើការពិសោធន៍លើមនុស្សជាលើកដំបូង។ ជាលទ្ធផល ដុំមហារីកនៃអ្នកជំងឺម្នាក់បានរលាយបាត់ ស្របពេលដែលដុំសាច់មហារីករបស់អ្នកជំងឺផ្សេងទៀតកំពុងតែរួមតូចទៅៗ។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវថាត្រូវការការសិក្សាបន្ថែមទៀតលើបញ្ហានេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ។

អ្នកជំងឺមហារីកក្រពេញទឹកមាត់ម្នាក់ មានឈ្មោះថាKrzysztof Wojkowski អាយុ៣៩ឆ្នាំ បានទទួលការវះកាត់ និងការព្យាបាលជាច្រើនលើកច្រើនសារ ប៉ុន្តែជំងឺមហារីករបស់គាត់នៅតែបន្តរាលដាល ហេតុនេះលោកក៏បានសម្រេចចិត្តចូលរួមនៅក្នុងការពិសោធន៍មួយនេះ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ទន្ទឹមនឹងនេះ វគ្គខ្លីនៃការព្យាបាលដោយវីរុស ដែលជាការបំប្លែងពិសេសនៃវីរុសរើម ដែលជាទូទៅបង្កឲ្យមានបំបៅនោះ បែរជាអាចកម្ចាត់ចោលជំងឺមហារីកបានយ៉ាងស័ក្ដិសិទ្ធិ ដោយធ្វើឲ្យលោក Krzysztof Wojkowski បានបាត់បង់កោសិកាមហារីកទាំងស្រុង។
ការចាក់ថ្នាំបញ្ចូលទៅក្នុងដុំសាច់ដោយផ្ទាល់ ដើម្បីវាយប្រហារមហារីកមានវិធី២យ៉ាង ទី១គឺ វាយលុកកោសិកាមហារីក ដោយធ្វើឲ្យវាផ្ទុះបែក និងដោយធ្វើឲ្យប្រព័ន្ធភាពស៊ាំដំណើរការឡើងវិញ។ អ្នកជំងឺប្រហែលជា៤០នាក់ បានទទួលយកការព្យាបាលសាកល្បងនេះ។ ក្នុងនោះដែរ អ្នកជំងឺមួយចំនួនចាក់វីរុសRP2 និងខ្លះទៀតញ៉ាំថ្នាំព្យាបាលជំងឺមហារីកមួយប្រភេទទៀត ឈ្មោះថា Nivolumab។

អត្ថបទគួរអាន៖
- ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
លទ្ធផលនៃការព្យាបាលបានបង្ហាញថា៖
- ដុំសាច់មហារីកនៃអ្នកជំងឺ៣នាក់ ក្នុងចំណោម៩នាក់ដែលចាក់វីរុសRP2 បានរួមតូច
- អ្នកជំងឺ៧នាក់ក្នុងចំណោម៣០នាក់ដែលទទួលបានការព្យាបាលបញ្ចូលគ្នា ក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ
- ផលប៉ះពាល់ ដូចជាអស់កម្លាំងមានកម្រិតស្រាល។