ជំងឺមហារីកមាត់ស្បូនអាចមានវិធីព្យាបាលច្រើនយ៉ាង អាស្រ័យលើកត្តាជាច្រើន ដោយរាប់បញ្ចូលទាំងប្រភេទ និងដំណាក់កាលនៃជំងឺ ផលរំខានដែលអាចទៅរួច និងការស្ម័គ្រចិត្តរបស់ស្រ្តី ព្រមជាមួយលក្ខខណ្ឌសុខភាពទូទៅផងដែរ។ ប៉ុន្តែការវះកាត់គឺជាវិធីសាស្រ្តមានប្រសិទ្ធភាពដែលគ្រូពេទ្យណែនាំ។
ការវះកាត់ជំងឺមហារីកមាត់ស្បូនមាន៣ប្រភេទដូចជា៖
- ការប្រើប្រាស់កាំរស្មីកាត់មាត់ស្បូន
- ការកាត់ស្បូន
- ការវះកាត់យកសរីរាង្គពីអាងត្រគាក
អត្ថបទពាក់ព័ន្ធ៖ ស្រីៗកុំទាន់អូសរំលង! មហារីកមាត់ស្បូនគ្រោះថ្នាក់ណាស់ គួរការពារយ៉ាងម៉េច?
១- ការប្រើប្រាស់កាំរស្មីកាត់មាត់ស្បូន
ការប្រើប្រាស់កាំរស្មីកាត់មាត់ស្បូនគឺជាវិធីសាស្រ្តតែមួយគត់ដែលប្រើបានសម្រាប់មហារីកមាត់ស្បូនស្ថិតក្នុងដំណាក់កាលដំបូង។ ជាទូទៅគ្រូពេទ្យធ្វើការព្យាបាលនេះចំពោះស្រ្តីដែលនៅចង់មានកូន។
អំឡុងពេលវះកាត់គ្រូពេទ្យនឹងធ្វើការកាត់យកផ្នែកខ្លះនៃពោះអ្នកជំងឺ។ ជាងនេះទៅទៀតនោះ ឧបករណ៍ដែលធ្វើមកនោះវានឹងធ្វើការកាត់យកមាត់ស្បូន និងផ្នែកខាងលើនៃទ្វារមាសរបស់អ្នកជំងឺ រួមទាំងកូនកណ្ដុរចេញពីអាងត្រគាកផងដែរ។ បន្ទាប់មកគ្រូពេទ្យនឹងធ្វើការភ្ជាប់ស្បូនទៅនឹងផ្នែកខាងក្រោមនៃទ្វារមាស។
បើប្រៀបធៀបទៅនឹងការកាត់ស្បូនឬការវះកាត់យកសរីរាង្គពីអាងត្រគាកវិញវាមានផលប្រយោជន៍ត្រង់ថាស្បូនរបស់អ្នកជំងឺនៅល្អដដែល ជាហេតុនាំឲ្យអ្នកជំងឺនៅអាចមានឱកាសមានកូន។ យ៉ាងណាមិញ គប្បីចាំថាអ្នកជំនាញក៍៏មិនអាចធានាបានថាអ្នកនឹងនៅតែអាចមានកូនផងដែរ។ ប្រសិនបើអ្នកនៅមានឱកាសមានកូនក្រោយការវះកាត់ គប្បីធ្វើការសម្រាលកូនដោយការវះកាត់។ មួយវិញទៀត គប្បីរងចាំរយៈពេលពេលពី ៦ ទៅ១២ ខែក្រោយពេលវះកាត់ សឹមចាប់ផ្តើមយកកូនម្តងទៀត។
ការប្រើកាំរស្មីកាត់មាត់ស្បូន គឺជាវិធីសាស្រ្តដែលត្រូវការជំនាញច្បាស់លាស់ដែលមានតែនៅមន្ទីរពេទ្យរបស់ចក្រភពអង់គ្លេសប៉ុណ្ណោះទើបអាចធ្វើបាន។ ដូច្នេះ ចំពោះប្រទេសកំពុងអភិវឌ្ឍមួយចំនួនប្រហែលជាមិនទាន់នោះទេ ហេតុនេះអ្នកប្រហែលជានឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសដទៃដើម្បីធ្វើការព្យាបាលនេះ។
អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ឆ្ងល់អត់ តើពេទ្យព្យាបាលមហារីកមាត់ស្បូនដោយវិធីណា?
២- ការវះកាត់យកស្បូនចេញ
គ្រូពេទ្យតែងធ្វើការវះកាត់ស្បូនឲ្យអ្នកជម្ងឺដែលស្ថិតក្នុងដំណាក់កាលដំបូង ក្នុងនោះគេអាចធ្វើការព្យាបាលដោយកាំរស្មីដើម្បីជួយការពារកុំឲ្យមានការកើតឡើងវិញនូវមហារីក។ វិធីសាស្រ្តវះកាត់យកស្បូនចេញនេះ មានពីរយ៉ាង៖
- ការវះកាត់ស្បូនបែបសាមញ្ញ៖ វិធីសាស្ត្រនេះ ធ្វើឡើងដោយការកាត់ស្បូន និងសរីរាង្គនៅជុំវិញស្បូនចេញ។ យ៉ាងណាមិញ វិធីនេះធ្វើបានចំពោះតែមហារីកក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។
- ការវះកាត់យកទាំងអស់៖ វិធីសាស្ត្រនេះធ្វើឡើងដោយការកាត់យកមាត់ស្បូន តួស្បូនជាលិកា និងកូនកណ្ដុរអូវែ និងដៃស្បូន។ វាជាវិធីនេះល្អបំផុតចំពោះអ្នកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរដំបូង និងដំណាក់កាលទីពីរនៃមហារីកមាត់ស្បូន។
ផលប៉ះពាល់ក្រោយការវះកាត់រយៈពេលខ្លីនៃការវះកាត់ស្បូនចោល មានដូចជា ការឆ្លងមេរោគ ការហូរឈាម ការកកឈាម និងការខូចខាតដោយចៃដន្យទៅលើបំពង់បង្ហូរនោម ប្លោកនោម ឬរន្ធគូទ។
ចំណែកកត្តាប្រឈមទៅនឹងផលប៉ះពាល់រយះពេលយូរមានតិចតួចតែអាចធ្ងន់ធ្ងរ រួមមាន:
- ប្រឈមនឹងការរួមខ្លី និងស្ងួតរបស់ទ្វារមាស និងអាចឈឺនៅពេលរួមភេទ
- ហៀរទឹកនោម
- ហើមដៃ និងជើង (ដោយសារការចាល់ទឹកក្នុងខ្លួន)
- ស្ទះពោះវៀន(ដោយសារការកកស្ទះរបស់ជាលិកាដែលទើបជាហើយឡើងផ្លែនោះ ហើយអាចតម្រូវឲ្យធ្វើការវះកាត់ព្យាបាល)
ដោយសារតែស្បូនអ្នកត្រូវបានកាត់ចេញក្រោយវះកាត់ ដូចនេះអ្នកមិនអាចមានកូនបានទៀតនោះទេ។
អត្ថបទពាក់ព័ន្ធ៖ មហារីកមាត់ស្បូន បង្កការឈឺចាប់អីខ្លះ? ទប់ទល់របៀបណា?
៣-ការវះកាត់យកសរីរាង្គទាំងអស់ពីអាងត្រគាក
ការវះកាត់យកសរីរាង្គទាំងអស់ពីអាងត្រគាក គឺជាការវះកាត់មានទម្រង់ធំសម្រាប់អ្នកជំងឺដែលកើតមហារីកម្ដងទៀតបន្ទាប់ពីការវះកាត់ព្យាបាលបានជោគជ័យ។ អ្នកជំនាញនឹងព្យាបាលតាមវិធីនេះបើសិនមហារីករាលដាលដល់អាងត្រគាក តែវាមិនទាន់ឆ្លងទៅក្រៅពីតំបន់នេះ។ ការវះកាត់យកសរីរាង្គទាំងអស់ពីអាងត្រគាក ចែកជាពីរដំណាក់កាល៖
- គ្រូពេទ្យនឹងកាត់យកផ្នែកដែលមានមហារីកចេញរួមទាំងប្លោកនោមរន្ធគូទទ្វារមាស និងផ្នែកក្រោមនៃពោះវៀនធំ។
- នៅលើពោះអ្នកនឹងមានប្រហោងពីរដែលត្រូវបានចោះសំរាប់ផ្ទុកលាមក និងទឹកនោម (stomas)។
តាមរយៈការវះកាត់យកសរីរាង្គពីអាងត្រគាកគ្រូពេទ្យក៏អាចជួសជុលទ្វារមាសអ្នកឡើងវិញដោយយកស្បែកនិង ជាលិកាពីផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកដែលមានន័យថាអ្នកនៅអាចរួមភេទបានបន្ទាប់ពីវះកាត់ហើយទោះជាវាត្រូវការពេលបន្តិចក៏ដោយ។ គប្បីធ្វើការពិគ្រោះ ក៏ដូចជាប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យរបស់អ្នកឲ្យបានល្អិតល្អន់ជាមុន មុនពេលនឹងសម្រេចចិត្តជ្រើសរើសវិធីព្យាបាលណាមួយដើម្បីធ្វើការថ្លឹងថ្លែងរវាងកត្តាប្រឈម និងអត្ថប្រយោជន៍របស់វាឲ្យបានច្បាស់លាស់។
អត្ថបទពាក់ព័ន្ធ៖ ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]