ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនរួចហើយ ប្រហែលជាគ្រប់គ្នាគិតថា មិនចាំបាច់ពិនិត្យតាមដានរកជំងឺមហារីកមាត់ស្បូនជាប្រចាំជាមួយគ្រូពេទ្យអីទៀតនោះទេ។ តែគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីក លោកវេជ្ជបណ្ឌិត អ៊ាវ សុខា អះអាងថា ត្បិតវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការក៏ពិតមែន តែមិនអាចជំនួសការតាមដានរកជំងឺមហារីកមាត់ស្បូនជាប្រចាំនោះទេ។
លោកវេជ្ជបណ្ឌិតប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត រូបនេះបន្តថា ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងជំងឺមហារីកមាត់ស្បូន មិនដូចគ្នានោះទេ រវាងការចាក់នៅពេលទាន់ប្រឡូកក្នុងការរួមភេទ និងការចាក់ក្រោយពីបានចាប់ផ្តើមជីវិតផ្លូវភេទ។
អត្ថបទពាក់ព័ន្ធ៖
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
ក្មេងស្រីៗអាចវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនបានចាប់ពីអាយុ ៩ឆ្នាំឡើងទៅ ឯប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះនៅវ័យក្មេង ហើយមិនមានការរួមភេទទាល់តែសោះនោះ អាចការពារជំងឺមហារីកមាត់ស្បូនដល់ទៅជាង ៩០%។
[embed-health-tool-bmi]