backup og meta

កើតមហារីកសុដន់ គួរប្រាប់កូនៗដោយវិធីណា?

កើតមហារីកសុដន់ គួរប្រាប់កូនៗដោយវិធីណា?

តួនាទីជាម៉ាក់ម្នាក់ មិន​ងាយ​ស្រួល​ទេ បារម្ភ​ពី​កូនស្ទើ​រគ្រប់​ជំហាន តាំង​ពី​កូនទើប​កើត រហូត​កូន​ធំ នៅ​តែ​បារម្ភ! ចំពោះ​ស្រីៗ​កើត​ជំងឺ​នេះ ក៏​អាច​រស់​នៅ​ទាំង​សប្បាយ​​ចិត្ត ហើយ​ទោះ​ខំ​លាក់​យ៉ាង​ណា ថ្ងៃ​ណា​មួយ កូន​យើង​គង់​តែ​ដឹង។ នេះជា​វិធី​ខ្លះៗ ជួយស្រីៗ មានជំងឺ​មហារីកសុដន់ អាច​និយាយ​រឿង​នេះ​ប្រាប់​កូនៗ កុំ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​កូន​ទៅ​ថ្ងៃមុខ។

១- គួរ​ប្រាប់​កូនអ្វី​ខ្លះ?

អ្វី​យើង​គួរ​តែ​ប្រាប់ ​គឺអាស្រ័យ​​ទៅ​តាម​អាយុ​កូនយើង។ បើ​កូន​​អាយុ​ក្រោម ​៨​ឆ្នាំ​ យើង​ក៏​មិន​ចាំ​បាច់​ប្រាប់​ច្រើន​ទេ តែ​បើកូន​យើង​អាយុ​ច្រើន​ជាង​នេះ ​គួរ​តែ​ប្រាប់​ឲ្យលម្អិត​​បន្តិច ហើយ​ពត៌មាន​ទូទៅ​កូនៗ​គួរ​តែ​ដឹង ​មានដូច​ជា៖

– រោគ​វិនិច្ឆ័យ មហារីក​ដុសន់

– ការរាល​ដាល​របស់​ជំងឺ​ ទៅ​ផ្នែក​ផ្សេងៗ

– ដំណើរ​ការ​​ព្យាបាលជំងឺ​

– ​ផល​​ប៉ះពាល់របស់​ជំងឺ ​ទៅ​លើ​សុខភាព និងជីវិតយើង។

ស្រីៗ​យល់​ល្អ​ ​គួររៀប​ពាក្យពេចន៍ ​និយាយ​ជាមួយ​កូនៗជាមុន ដើម្បី​ឲ្យស្រួល​យល់ ផ្តល់​ឱកាស​ឲ្យកូន បាន​សួរ​នាំ​យើង និង​ឧស្សាហ៍​និយាយ​លួង​លោម​កូន​យើងផង។

ចំណុចចម្បង​គួរ​និយាយ​ប្រាប់​កូន​ម្តង​ហើយ​ម្តង​ទៀតពី​ មហារីក​សុដន់​ យើង​កំពុង​មាន គឺដោយ​សារ៖

– កូនយើង ​នឹង​គិត​ថា ខ្លួន​អាច​ជា​មូល​ហេតុធ្វើ​ឲ្យ​ម៉ាក់មានជំងឺ​ អាច​​ស្តី​បន្ទោស​ខ្លួន​ឯង ដូចនេះ​​ត្រូវ​តែ​បញ្ជាក់​ប្រាប់កូនៗ ថា​គ្មាន​នរណា​ម្នាក់​ជា​មូលហេតុ​នាំ​ឲ្យយើង​​មាន​ជំងឺ​នេះ​ទេ។

– ប្រាប់កូន​ថា ​ជំងឺ​នេះ​មិន​មែន​ជា​ជំងឺ​ឆ្លង ​ដូច​ជំងឺ​ផ្តាសាយ​ទេ ក៏​​ពុំ​ចាំ​បាច់​​ភ័យ​ខ្លាចដែរ។

– ដើម្បី​យក​ឈ្នះ​ជំងឺ​នេះ ​ប្រៀប​បាន​នឹងការ​​ធ្វើ​សង្គ្រាម ហើយ​ស​មាជិក​គ្រួសារ​ទាំង​អស់​ ត្រូវ​តែ​រួម​គ្នា​ប្រយុទ្ធ​ទាំង​អស់​គ្នា។

– យើង​នៅ​តែ​ស្រលាញ់​កូន​ជា​រៀង​រហូត​ ទោះ​បី​ជារវល់​ព្យាបាល គ្មានពេល​គ្រប់គ្រាន់ថែទាំ ឬ​នៅ​ក្បែរ​កូនៗក៏​ដោយ។

២- គួរ​ឆ្លើយ​ម៉េចពេល​កូនសួរ​ថាយើង​អាច​ស្លាប់អត់?

សំណួរ​នេះ​ អាច​នឹង​ពិបាក​ឆ្លើយ​បន្តិច ហេតុនេះ​ស្រីៗ ​គួរ​តែ​ត្រៀម​ចម្លើយ​ទុក​ជាមុន ហើយ​ខាងក្រោម​នេះ​ ជា​ចម្លើយ​អាច​យកទៅ​​ប្រើ​ការ​បាន៖

– ​បើ​មហារីក​អាច​ព្យាបាល​បាន នោះយើង​អាច​ប្រាប់កូនៗ​ថា​ “គ្រូពេទ្យ​​ប្រាប់​ម៉ាក់ថា ជំងឺ​នេះ​មាន​ការ​ព្យាបាល​ល្អៗជាច្រើន​ ហើយ​ភាគ​ច្រើន​អាច​ព្យាបាល​បាន​ជោគជ័យ’។

– ​បើ​មហារីកបាន​រាល​ដាល​ទៅ​ផ្នែក​ផ្សេងៗ យើង​ក៏​​អាច​ប្រាប់​កូនៗ​ថា “ជំងឺម៉ាក់ ​ពិបាក​ព្យាបាល​បន្តិច តែ​កុំ​​ភ័យអី ព្រោះ​គ្មាននរ​ណាអាច​ដឹង​អ្វី​កើត​ឡើង​ទេនៅ​ថ្ងៃមុខ​ទេ។ គ្រួសារ​យើង ​អាច​ចាប់​ដៃ​គ្នា​ឆ្លង​កាត់ឧបសគ្គ​នេះទាំង​អស់​គ្នាបាន’។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- វិធីប្រើ​ពាក្យ​នៅ​ពេល​ប្រាប់​ទៅកូនៗ

ទោះបីជា​មាន​ការ​ពិបាក​ យ៉ាង​ណាយើង​ត្រូវ​ចាំ​ថា៖

– គិត​ស្រួលៗបន្តិច

– និយាយ​ការ​ពិត

– រើស​ទីកន្លែង និង​ពេល​វេលា​ឲ្យ​សមរម្យ

– និយាយ​ឲ្យ​ច្បាស់ៗ

– គិតពី​ផល​វិជ្ជមាន។

ពេល​ដឹង​ថាយើងមាន ​មហារីក​ដុសន់​ កូនៗ​អាច​នឹង​ពិបាក​ចិត្ត ហេតុនេះវិធី​​ពន្យល់កូន​ៗ​ឲ្យ​យល់​ច្បាស់​​ជំងឺនេះ គឺ​សំខាន់​ណាស់ ជួយ​កុំ​ឲ្យ​កូន​បាក​ទឹកចិត្តបាន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How should children be told that a parent has cancer?. http://www.cancer.org/treatment/childrenandcancer/helpingchildrenwhenafamilymemberhascancer/dealingwithdiagnosis/dealing-with-diagnosis-how-to-tell-children. Accessed January 1, 2017.

What if my child asks if I’m going to die?. http://www.cancer.org/treatment/childrenandcancer/helpingchildrenwhenafamilymemberhascancer/dealingwithdiagnosis/dealing-with-diagnosis-asks-going-to-die. Accessed January 1, 2017.

Talking to your kids about cancer. http://www.nhs.uk/livewell/cancer/pages/talkingtokidsaboutcancer.aspx. Accessed January 1, 2017.

How to Talk to a Child About Cancer. http://blogs.webmd.com/cancer/2016/05/how-to-talk-to-a-child-about-cancer.html. Accessed January 1, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រីៗកុំមើលរំលង! បញ្ហាសុខភាពមួយចំនួន យើងអាចដឹងបានតាមរយៈសុដន់

ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម