មនុស្សម្នាក់ៗតែងមានអាលែកហ្ស៊ីជាមួយអ្វីម្យ៉ាង ដោយអ្នកខ្លះជាចំណីអាហារ អ្នកខ្លះជាអាកាសធាតុ ហើយខ្លះទៀតរបស់ប្រើប្រាស់ ឬរោមសត្វជាដើម។ ដូចនេះហើយបានជាយើងតែងចង់ដឹងថា មូលហេតុអ្វីបានយើងមានបញ្ហាបែបនេះ។
លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា បញ្ហាអាឡែកហ្ស៊ីនេះ គឺជាបញ្ហានៃប្រព័ន្ធភាពស៊ាំដែលបានបង្កើតឡើងដោយអង់ទីករ ដើម្បីប្រយុទ្ធនឹងមេរោគដែលមាននៅក្នុងខ្លួនយើង ហើយក្នុងករណីនេះប្រព័ន្ធភាពស៊ាំបានយល់ច្រឡំថាអ្វីដែលចូលទៅក្នុងខ្លួនយើងមិនល្អ ទើបបណ្ដាលឲ្យមានប្រតិកម្មអាលែកហ្ស៊ីនេះកើតឡើង។
អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត Makeup ដឹងថាប៉ះពាល់ការឡើងមុនប៉ុនណាអត់?
[embed-health-tool-bmr]