អំឡុងពេលពពោះ ស្រីៗយើងប្រឈមនឹងការប្រែប្រួលជាច្រើននៅក្នុងជីវិត។ ការប្រែប្រួលទាំងនេះ មិនមែនតែរាងកាយប៉ុណ្ណោះទេ ប៉ុន្តែអារម្មណ៍ និងផ្លូវចិត្តក៏រងការប៉ះពាល់ដែរ។ ពិតណាស់ នៅពេលដែលចូលដល់ដំណាក់កាលថ្មីមួយនៅក្នុងជីវិត ក៏មានម៉ាក់ៗមួយចំនួនមានអារម្មណ៍ភ័យខ្លាច ឬព្រួយបារម្ភ ដែលទាំងនេះអាចបណ្តាលឲ្យយើងកើតស្រ្តេសដោយមិនដឹងខ្លួន។ ដូច្នេះហើយ ដើម្បីគ្រប់គ្រងស្រ្តេសឲ្យបានល្អនៅអំឡុងពេលពពោះ ក៏ដូចជាបញ្ចៀសហានិភ័យដែលកើតឡើងដោយសារស្រ្តេសចំពោះម៉ាក់ៗ និងទារកក្នុងផ្ទៃ ម៉ាក់ៗអាចអនុវត្តន៍តាមគន្លឹះខាងក្រោម។
ការដកដង្ហើម អាចរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារស្រ្តេស។ ម៉ាក់ៗប្រឈមនឹងការដកដង្ហើមខ្លីៗ និងដាច់ៗ ដែលកាត់បន្ថយបរិមាណអុកស៊ីសែននៅក្នុងរាងកាយ។ យ៉ាងណាមិញ យើងអាចដោះស្រាយបញ្ហានេះ ដោយការធ្វើសមាធិ និងផ្ដោតទៅលើការដកដង្ហើមឲ្យបានច្រើន។
២. គេងឲ្យបានគ្រប់គ្រាន់
នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ យើងងាយប្រឈមនឹងការបាត់បង់ថាមពលទាំងរាងកាយ និងផ្លូវចិត្ត។ ដូចនេះ ម៉ាក់គួរគេងឲ្យបានគ្រប់គ្រាន់។ ក្នុងករណីដែលយើងពិបាកគេងនៅពេលយប់ ស្ត្រីពពោះក៏អាចគេងថ្ងៃតិចតួច ដើម្បីបង្កើនថាមពលឡើងវិញ។

៣. ពត់ពេនខ្លួន
ទន្ទឹមនឹងនេះដែរ សាច់ដុំរបស់យើងអាចនឹងតានតឹង ដែលបណ្តាលមកពីការបញ្ចេញអ័រម៉ូនអំឡុងពេលស្រ្តេស។ ហេតុនេះហើយ យើងគួរចំណាយពេលពីរបីនាទីក្នុងការសម្រួលសរសៃត្រង់ ក ខ្នង ដើមដៃ និងជើង ដើម្បីឲ្យអារម្មណ៍ និងសាច់ដុំបានធូរស្រាល។
៤. ញ៉ាំតែជីរអង្កាម
មួយវិញទៀត ប្រសិនបើយើងចង់គ្រប់គ្រងស្រ្តេសឲ្យបានល្អអំឡុងពេលពពោះ ម៉ាក់ៗគួរញ៉ាំតែជីអង្កាមជាប្រចាំ ដើម្បីជួយឲ្យសាច់ដុំធូរស្រាល។ បន្ថែមពីនេះ តែជីរអង្កាម ក៏អាចជួយកាត់បន្ថយអាការៈហើមពោះ បញ្ហាក្រពះពោះវៀន រួមទាំងក្អួតចង្អោរផងដែរ។