backup og meta

​គុណសម្បតិ្តទាំង ៧ យ៉ាងនៃការហាត់យ៉ូហ្កាមុនពេលសម្រាលកូន

​គុណសម្បតិ្តទាំង ៧ យ៉ាងនៃការហាត់យ៉ូហ្កាមុនពេលសម្រាលកូន

ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល​កូន ឬ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​ផ្ដល់​ផល​ល្អ​ជា​ច្រើន​ដល់​ស្ត្រី​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវ​តែ​ប្រាកដ​ឲ្យ​ច្បាស់​ជា​មួយ​បញ្ហា​មួយ​នេះ ប្រសិន​បើ​ទើប​ពពោះ​លើក​ដំបូង ហើយ​ម៉ាក់ៗក៏​ត្រូវ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ក្នុង​អំឡុង​ពេល​ហាត់។ ម៉ាក់ៗ​មិន​ចាំ​បាច់​ត្រូវ​ប្រញប់​ពេក​នោះ​ទេ ដោយ​សារ​តែ​អ្វី​ដែល​យើង​ចង់​បាន​អំពី​កាត់​ហាត់​យ៉ូហ្កា​ពេល​ពពោះគឺ​អារម្មណ៍​សុខ​ស្រួល និង​ភាព​ធូរ​ស្រាល​ក្នុង​អារម្មណ៍។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​សំខាន់​ទាំង៧​របស់​ការ​ហាត់​យ៉ូហ្កា​នៅ​​មុនមុន​សម្រាល ដែល​អាច​ឲ្យ​ជីវិត​ពពោះ​របស់ស្រីយើង​​មាន​អារម្មណ៍​ខុស​ប្លែក​ពី​ធម្មតា។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន

១- ធ្វើឲ្យរាងកាយមានសុខភាពល្អ និងមានកម្លាំងជាងមុន

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដង​ខ្លួន​របស់​ម៉ាក់ៗ​នឹង​ចាប់​ផ្ដើម​មាន​បម្រែ​បម្រែ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ។ អ័រម៉ូន​មួយ​ចំនួន​ដូច​ជា អឺស្ត្រូហ្សែន (Estrogen) ប្រូចេស្តេរ៉ូន (Progesterone) ប្រូឡាក់ទីន (Prolactin) រីឡាក់ស៊ីន (Relaxin) និង​អុកស៊ីតូស៊ីន (Oxytocin) ចាប់​ផ្ដើម​កើន​ឡើង​ជា​ខ្លាំង។ ការ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​អាច​ជួយ​ឲ្យ​ខ្លួន​របស់ម៉ាក់ៗ​ស៊ាំ​ជាមួយ​ការ​ប្រែ​ប្រួល​ភ្លាម​ៗ​​ដែល​កើត​ឡើង​នៅ​លើ​ដង​ខ្លួនរបស់​​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ជា​ពិសេសជួយ​កាត់​បន្ថយ​ការ​លូត​លាស់​នៃ​ស្បែក​ពោះ ជា​ពិសេស​ផ្នែក​ខាង​ក្រោម​តែ​ម្ដង មិន​តែ​ប៉ុណ្ណោះវា​ក៏​ជួយ​ឲ្យ​សុខ​ភាព​របស់ម៉ាក់ៗ​ល្អ​ជាង​មុន និង​ផ្ដល់​ថាម​ពល​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ស្រណុក​ក្នុង​ខ្លួន។

អត្ថបទពាក់ព័ន្ធ៖

២- រៀនពីរបៀបដកដង្ហើមឲ្យបានប្រសើរជាងមុន

ហេតុ​អ្វី​បាន​ជា​វិធី​​ដក​ដង្ហើម​ពេល​ពពោះ​មាន​សារៈ​សំខាន់? ការ​ហ្វឹក​ហាត់​តិច​និក​ដក​ដង្ហើម​ផ្ដល់​ផល​វិជ្ជមាន​មិន​ត្រឹម​តែ​សម្រាប់​រាង​កាយ​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ក៏​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ​របស់ម៉ាក់ៗ​ដូច​គ្នា។ បម្រែ​បម្រួល​អ័រម៉ូន​ដែល​កើត​ឡើង​លើ​ដង​ខ្លួន​ស្ត្រី​ពពោះ​មាន​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​អារម្មណ៍។ អារម្មណ៍​របស់​យើង​​អាច​ប្រែ​ប្រួល​ដោយ​គ្មាន​ហេតុ​ផល។ ម៉ាក់ៗ​អាច​យល់​ច្រឡំ​ទៅ​លើ​ដៃ​គូ​របស់​ខ្លួន ពេល​ម៉ាក់ៗ​មាន​អារម្មណ៍​មិន​ល្អ​ខ្វល់​ខ្វាយ​ច្រើន។ ដើម្បី​គ្រប់​គ្រង​អារម្មណ៍នេះ ការដឹងពីរបៀប​​ដក​ដង្ហើម​ចូល​កុំ​ខ្វល់​ខ្វាយ​ច្រើន​នៅ​ពេល​អ្នក​កំពុង​តែ​ពពោះគឺសំខាន់​។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​បុត្រ​បាន​បង្រៀន​ឲ្យ​យើង​ចេះ​ដក​ដង្ហើម​បាន​ល្អ​ជាង​មុន ដែល​វា​មាន​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​កាត់​បន្ថយ ឬ​គ្រប់​គ្រង​បញ្ហា​ពិបាក​ដក​ដង្ហើម​ពេល​ពពោះ និង​ធ្វើ​ឲ្យ​អុកស៊ីហ្សែន​រត់​ចូល​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​​បាន​គ្រប់​គ្រាន់។ លើស​ពី​នេះ​ថែម​ទៀត​ការ​រៀន​ដក​ដង្ហើម​អាច​ជួយ​ឲ្យ​ម៉ាក់ៗកាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​សម្រាល​កូន​បាន​ថែម​ទៀត​ផង។ ជាមួយ​គ្នានេះដែរក៏មានការ​​លើក​ឡើង​ថា “ការ​ដក​ដង្ហើម​ជា​មិត្ដ​ភក្ដិ​ជិត​ស្និទ្ធរបស់​អ្នក​ពេល​អ្នក​សម្រាល​បុត្រ’។

អត្ថបទពាក់ព័ន្ធ៖

៣​- កាត់បន្ថយការឈឺខ្នង

មូល​ហេតុ​ដែល​​ច្រើន​ឃើញ​កើត​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​នោះ​គឺ ការបាត់​តុល្យភាព​នៃ​ដង​ខ្លួន​ក៏​ដូច​ជា​បញ្ហា​ឈឺ​ខ្នង​ក៏​ច្រើន​កើត​មាន​ដូច​គ្នា។ ការ​ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល​បុត្រ​នឹង​ជួយ​ដល់​ចរន្ដ​ឈាម​រត់​ក្នុង​ខ្លួន​របស់យើង​ ផ្ដល់​ថាម​ពល និង​តុល្យ​ភាព​ទៅ​កាន់​ខ្លួន​ប្រាណ និង​បន្តឹង​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្នង​របស់​ម៉ាក់ៗ​កាន់​តែ​រឹង​មាំ។

៤- ហ្វឹកហាត់សាច់ដុំដើម្បីទប់ទល់ជាមួយការឈឺចាប់ក្នុងពេលសម្រាល

ការ​ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល​គឺ​មាន​លក្ខណៈ​ពិសេស​ដើម្បី​ពង្រឹង​សាច់​ដុំ​សម្រាប់​ត្រៀម​ទុក​ពេល​សម្រាល ដែល​វា​នឹង​ជួយ​ដល់​ការ​បត់​បែន និង​ធ្វើ​ឲ្យ​ភ្លៅ​របស់ម៉ាក់ៗកាន់​តែ​បត់​បែន​បាន​ល្អ។ ការ​ហាត់​អង្គុយ​ចោង​ហោង (Squat) ​គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​បន្តឹង​សាច់​ដុំ​ត្រគៀក និង​សាច់​ដុំ​ភ្លៅ។ ក្នុង​ពេល​ហាត់​ប្រាណ ការ​ធ្វើ​ចិត្ដ​ឲ្យ​ស្ងប់​ពេល​ហាត់​យ៉ូហ្កា​មិន​ត្រឹម​តែ​ចូល​រួម​ជាមួយ​ការ​ដក​ដង្ហើម និង​កាយ​វិការ​របស់យើង​​តែ​មួយ​មុខ​នោះ​ទេ​ វា​ថែម​ទាំង​អាច​គ្រប់​គ្រង​ការ​ឈឺ​ចាប់​ពេល​មាន​ការ​កន្រ្តាក់​របស់​ស្បូន​បាន​ថែម​ទៀត​ផង។ ដូច​នេះ​វា​ជួយ​ឲ្យ​ខ្លួន​របស់​យើង​​រួច​ចេញពី​ការ​តាន​តឹង​អារម្មណ៍ និង​មាន​អារម្មណ៍​ល្អ​ពេល​សម្រាល​កូន​តាម​បែប​ធម្មជាតិ។

៥-​ ជួយឲ្យអារម្មណ៍អ្នកធូរស្រាល និងស្កប់ស្កល់

ជា​ធម្មតា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​មាន​អារម្មណ៍​ខ្វល់​ខ្វាយ​ច្រើន​អំពី​ពោះ​របស់​ខ្លួន​​ដែល​កំពុង​តែ​រីក​ធំ ការ​រៀប​ចំ​ត្រៀម​ខ្លួន​សម្រាប់​ការ​សម្រាល និង​ជ្រើស​រើស​អាហារ​ល្អ​សម្រាប់​សុខ​ភាព​មក​ទទួល​ទានជាដើម។ កត្តា​ទាំង​អស់​នេះ​នឹង​បណ្ដាល​ឲ្យ​ម៉ាក់ៗកើត​ជំងឺ​បាក់​ទឹក​ចិត្ដ និង​គេង​មិន​គ្រប់​ ឬ​គេង​មិន​លក់។ ការ​ហាត់​យ៉ូហ្កា​ជា​ប្រចាំ វា​ជួយ​ឲ្យ​ម៉ាក់ៗអាច​ដក​ដង្ហើម​ចេញ និង​ចូល​បាន​យឺត​ៗ​និង​ជ្រៅ​ៗ​តាម​រន្ធ​ច្រមុះ និង​ធ្វើ​ឲ្យ​ម៉ាក់ៗអាច​គេច​ចេញ​ពី​ទឹក​មុខ​បែប​ពិបាក​ចិត្ដ​បាន​ថែម​​ទៀត​ផង។ ការ​ពត់​ដង​ខ្លួន​បែប​ស្ងប់​អារម្មណ៍​នៅ​ចុង​បញ្ចប់​នៃ​ការ​ហាត់​យ៉ូហ្កា​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​គេង​មិន​​លក់​បាន។

អត្ថបទពាក់ព័ន្ធ៖ ពពោះ? សាក​តិចនិក​ញ៉ាំ​អាហារ​ប៉ុន្មាន​ចំណុច​នេះ ធានា​ល្អ​ទាំង​ម៉ាក់ៗ និង​បេប៊ី

៦- បង្កើតទំនាក់ទំនងជាមួយកូនក្នុងផ្ទៃ

នៅ​ពេល​ហ្វឹក​ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល កាយ​វិការ​ជា​ច្រើន និង​ការ​បត់​បែន​ដង​ខ្លួន​របស់ម៉ាក់ៗគឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​បេប៊ីមាន​អារម្មណ៍​ងាយ​ស្រួល ហើយ​មាន​ពេល​ខ្លះ​គ្រូ​បង្វឹក​បនឹងង្រៀនយើង​​អំពី​របៀប​ទាក់​ទង​គ្នា​ជាមួយបេប៊ី​ក្នុង​ផ្ទៃ ដូច​ជា​បបោស​អង្អែល​ក្បាល​ពោះ​មុន​ពេល​ចាប់​ផ្ដើម​ហាត់​យ៉ូហ្កា និង​និយាយ​ទៅ​កាន់​កូន​ក្នុង​ពោះ​ បបួល​កូន​ធ្វើ​ចលនា​ទាំង​អស់​គ្នាជាដើម​។ វា​នឹង​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ល្អ​ក្នុង​អំឡុង​ពេល​ហាត់ និង​ធ្វើ​ឲ្យ​ម៉ាក់ៗ​អាច​ទាក់​ទង​ជាមួយ​កូន​ក្នុង​ផ្ទៃ​បាន​កាន់​តែ​ច្រើន។

៧- ជួយឲ្យម៉ាក់ៗរាប់អាន​មិត្តភក្ដិ​មានផ្ទៃពោះដូចគ្នាដទៃទៀត

ការ​ទៅ​ក្លឹប​ហាត់​ប្រាណ និង​ចាប់​ផ្ដើម​ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល​បុត្រ​គឺ​ជា​កាយវិការ​ដ៏​ល្អ​មួយ​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដទៃ​ទៀត។ ម៉ាក់ៗអាច​ចែក​រំលែក​អំពី​បម្រែ​បម្រួល​ដង​ខ្លួន​ អំពី​មន្ទី​ពេទ្យ គ្រូពេទ្យ​ផ្នែក​សម្ភព ក៏​ដូច​ជា​អាច​ចែក​រំលែក​បទ​ពិសោធន៍​អំពី​ការ​ជ្រើស​រើស​ខោ​ទឹក​នោម​កូនជា​​ដើមទៅកាន់មិត្តភក្ដិទាំងនោះ​។ ម៉ាក់ៗក៏​អាច​បង្កើត​ការសន្ទនាជក្រុមតាមសារអេឡិចត្រូវនិច និង​អាច​ទាក់​ទង​គ្នា​ទៅ​ជួប​និយាយ​គ្នា​ក្រៅ​ពី​ម៉ោង​ហាត់​ប្រាណ​បាន​ថែម​ទៀត​ផង។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ម៉ាក់ៗមាន​សុខ​ភាព​ល្អ​តែ​មួយ​មុខ​នោះ​ទេ អ្នក​ថែម​ទាំង​អាច​រាប់​អាន​មិត្តភក្ដិ​ថ្មី​ៗ​បាន​ថែម​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Amazing Prenatal Yoga Benefits http://www.parents.com/pregnancy/my-body/fitness/prenatal-yoga-benefits/. Accessed August 24, 2016.

Prenatal yoga: What you need to know http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/prenatal-yoga/art-20047193. Accessed August 24, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម