ទើបដឹងមានផ្ទៃពោះ គួរតែគិតគូរពីអាហារយើងញ៉ាំបន្តិចទៅ! អ្នកជំនាញតែងលើកឡើងថា ជ្រើសរើសអាហារត្រឹមត្រូវ មិនត្រឹមតែល្អសម្រាប់សុខភាពម៉ាក់ៗ និងគភ៌ក្នុងផ្ទៃទេ ពេលអូនៗកើតមក កាន់តែឆ្លាតថែមទៀត។ អត្ថបទ “Hello គ្រូពេទ្យ‘ មួយនេះ នឹងប្រាប់ពីប្រភេទអាហារ ១៣យ៉ាង ល្អបំផុតសម្រាប់ស្រីៗកំពុងពពោះ។
១– ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោ ពិសេសយ៉ាអួ ជាជម្រើសល្អបំផុតសម្រាប់ស្រីៗគ្នាយើងកំពុងពពោះ។ សារធាតុសំខាន់ៗក្នុងអាហារផលិតចេញពីទឹកដោះគោ អាចជួយបង្កើនប្រូតេអ៊ីន និងបំពេញតម្រូវការកាល់ស្យូមក្នុងរាងកាយយើងគ្រប់គ្រាន់។ សារធាតុប្រូបាយអូទិក (Probiotics) ក្នុងប្រភេទអាហារទាំងនេះ អាចកាត់បន្ថយបញ្ហាសុខភាពសាំញ៉ាំជាច្រើនអំឡុងពេលស្រីៗពពោះ។
២– ពពួកសណ្តែកកួរ
ពពួកសណ្តែកកួរ (Legumes) ជាប្រភពនៃជាតិហ្វូឡេត ជាតិកាកសរសៃ និងសារជាតិបំប៉នជាច្រើនទៀត។ ជាតិហ្វូឡេត ត្រូវចាត់ទុកជាសារធាតុចិញ្ចឹមសំខាន់បំផុតមួយអំឡុងពេលពពោះ ព្រោះកាត់បន្ថយអត្រាហានិភ័យពិការពីកំណើតចំពោះបេប៊ី និងជំងឺផ្សេងៗជាច្រើនទៀត
ដំឡូងជ្វា ដែលបរទេសនិយមហៅថា ដំឡូងផ្អែម គឺជាប្រភពដ៏អស្ចារ្យនៃជាតិ Beta-carotene ដែលជាសារធាតុមួយ អាចឲ្យរាងកាយចាប់យកដើម្បីផលិតជាវីតាមីន A ខណៈវីតាមីនប្រភេទនេះ សំខាន់ដល់ការលូតលាស់របស់បេប៊ី ក៏ដូចកោសិកាផ្សេងៗជាច្រើនទៀត អំឡុងពេលភគ៌កំពុងលូតលាស់នៅក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖
ត្រីសាល់ម៉ុន ជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្គា ៣ ជាតិ EPA និង DHA ដែលសុទ្ធសឹងជាសារធាតុសំខាន់សម្រាប់ការអភិវឌ្ឍខួរ និងភ្នែកចំពោះបេប៊ីដែលកំពុងលូតលាស់។ លើសពីនេះ សាច់ត្រីសាល់មុន ក៏ជាប្រភពនៃវីតាមីន D ដូចគ្នា។
៥– ស៊ុត
ស៊ុតទាំងមូល ជាសារធាតុចិញ្ចឹមដ៏អស្ចារ្យ និងជាវិធីសាស្ត្រដ៏ល្អដើម្បីបង្កើនសារធាតុចិញ្ចឹមក្នុងរាងកាយយើង។ ស៊ុត ក៏សម្បូរជាតិ Choline ដែលជាសារធាតុចញ្ចឹមចម្បងសម្រាប់សុខភាព និងការអភិវឌ្ឍរបស់ខួរក្បាល។
៦– ផ្កាខាត់ណាបៃតង និងបន្លែបៃតង
ផ្កាខាត់ណាបៃតង និងបន្លែបៃតង សម្បូរសារធាតុចិញ្ចឹមល្អៗច្រើនណាស់ ពិសេសល្អខ្លាំងសម្រាប់ស្រីៗគ្នាយើងកំពុងពពោះ ក្នុងនោះក៏មានជាតិកាកសរសៃ ដែលអាចជួយការពារ និងព្យាបាលបញ្ហាទល់លាមក ដែលត្រូវចាត់ទុកជាបញ្ហាសុខភាពឧស្សាហ៍កើតបំផុតចំពោះស្រីៗពពោះ។
៧– សាច់សុទ្ធ
សាច់សុទ្ធ សម្បូរទៅដោយប្រូតេអ៊ីន ពិសេសសាច់គោ និងសាច់ជ្រូក មានផ្ទុកជាតិដែក ជាតិ Choline និងវីតាមីន B យ៉ាងច្រើន ស័ក្ដិសមសម្រាប់ចម្អិនជាអាហារអំឡុងពេលពពោះ។
អត្ថបទពាក់ព័ន្ធ៖
៨– ប្រេងថ្លើមត្រី
១/៣ ក្នុងរបបអាហារប្រចាំ ត្រូបញ្ចូលប្រេងថ្លើមត្រីមួយស្លាបព្រា ឬស្មើប្រមាណ ១៥មិល្លីលីត្រ ដោយបរិមាណនេះ គឺច្រើនជាងតម្រូវការអាស៊ីដខ្លាញ់អូមេហ្គា ៣ វីតាមីន A និង D ដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ប្រេងថ្លើមត្រី កាន់តែសំខាន់ទៅទៀត ពិសេសចំពោះស្រីៗគ្នាយើងមិនអាចញ៉ាំ និងមិនចូលចិត្តអាហារសមុទ្រ។
៩– ពពួកផ្លែប៊ឺរី
ពពួកផ្លែប៊ឺរី សម្បូរជាតិទឹក ជាតិស្ករធម្មជាតិ វីតាមីន C ជាតិសរសៃ វីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដ៏សម្បូរបែបផ្សេងទៀត។ ផ្លែឈើអំបូរនេះ អាចជួយស្រីៗពពោះ បង្កើនសារធាតុចិញ្ចឹមបានលឿន និងទទួលបានជាតិទឹកគ្រប់គ្រាន់។
១០– គ្រាប់ធញ្ញជាតិទាំងមូល
គ្រាប់ធញ្ញជាតិទាំងមូល ក៏សម្បូរជាតិកាកសរសៃ វីតាមីន និងសារធាតុចិញ្ចឹមដ៏សម្បូរបែប ពិសេសគឺវីតាមីន B និងម៉ាញ៉េស្យ៉ូម ដែលសុទ្ធសឹងជាសារធាតុស្រីៗគ្នាយើងត្រូវការបំផុតអំឡុងពេលពពោះ។
១១– ផ្លែបឺរ
ផ្លែប៊ឺរ ពោរពេញទៅដោយអាស៊ីដខ្លាញ់ល្អ (Monounsaturated fatty acids) ជាតិកាកសរសៃ ហ្វូឡេត និងប៉ូតាស្យ៉ូម ដែលអាចជួយពង្រឹងសុខភាពទារក កាត់បន្ថយអាកាៈរមួលក្រពើ ដែលឧស្សាហ៍កើតលើស្ត្រីពពោះ។
អត្ថបទពាក់ព័ន្ធ៖
១២– ផ្លែឈើក្រៀម
ស្រីៗពពោះ អាចទទួលបានអត្ថប្រយោជន៍ច្រើនពីផ្លែឈើក្រៀម ពិសេសអាហារប្រភេទនេះ ញ៉ាំទៅមិនធ្វើឲ្យឆ្អែតពេក ហើយសម្បូរសារធាតុចិញ្ចឹម។ តែត្រូវចាំថា កុំញ៉ាំតាមឃ្លាន និងកុំញ៉ាំផ្លែឈើណាដែលផ្អែមខ្លាំង ដើម្បីការពារបញ្ហាលើសជាតិស្ករអំឡុងពេលពពោះ។
១៣– ទឹក
ទឹកជាអ្វីដែលសំខាន់បំផុតមិនអាចខ្វះបានសម្រាប់យើងទាំងអស់គ្នា ពិសេសអំឡុងពេលពពោះតែម្តង ព្រោះជាពេលសម្ពាធឈាមយើងឡើងខ្លាំង។ មានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ អាចជួយការពារបញ្ហាទល់លាមក និងការឆ្លងមេរោគតាមផ្លូវទឹកនោមបាន។
១៤– គួរកត់សម្គាល់
ត្រូវដឹងថា អ្វីយើងបានញ៉ាំអំឡុងពេលពពោះ និងមានឥទ្ធិពលទៅលើថាមពល ក៏ដូចជាសុខភាពយើង ហើយវាក៏ថាជះឥទ្ធិពលទៅលើសុខភាព និងការលូតលាស់គភ៌ក្នុងផ្ទៃដូចគ្នា។
អំឡុងពេលពពោះ រាងកាយយើងនឹងបង្កើនតម្រូវការកាឡូរី និងសារធាតុចិញ្ចិម ហេតុនេះ សំខាន់បំផុត ត្រូវចេញជ្រើសរើសអាហារមានតុល្យភាព និងសម្បូរសារធាតុចិញ្ចឹម។ លើសពីនេះ ត្រូវរក្សាទម្ងន់ឲ្យបានថេរ សមរម្យអំឡុងពេលពពោះ សំខាន់ជាងនេះ ត្រូវតែមានសុខភាពល្អ ព្រោះវាផ្តល់ផលវិជ្ជមានច្រើនសម្រាប់យើង និងកូន ទាំងអំឡុងពេលពពោះ ទាំងក្រោយសម្រាលរួច។
អត្ថបទពាក់ព័ន្ធ៖
អ្វីដែល “Hello គ្រូពេទ្យ‘ បានរៀបរាប់ខាងលើនេះ គឺជាអ្វីដែលល្អបំផុតចំពោះស្រីៗគ្នាយើង ដើម្បីរៀបចំអនាគតមួយប្រកបដោយសុខភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕