backup og meta

ម៉ាក់សម័យថ្មី ពេលពពោះកុំជឿជំនឿ​តៗគ្នា​ទាំង​នេះអី ប្រយ័តុ្នគ្រោះថ្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2020

    ម៉ាក់សម័យថ្មី ពេលពពោះកុំជឿជំនឿ​តៗគ្នា​ទាំង​នេះអី ប្រយ័តុ្នគ្រោះថ្នាក់

    ជំនឿ​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​ច្រើន​ណាស់ តែ​ទោះ​យ៉ាង​ណា​ជំនឿ​មួយ​ចំនួន​គ្រាន់​តែ​ជា​ជឿ​តៗ​គ្នា មិន​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្បាស់​លាស់​តាម​បែប​វិទ្យាសាស្ត្រ​នៅ​ឡើយ។ ខាងក្រោម​នេះ​ជា​ជំនឿ​មិន​សម​ស្រប​មួយ​ចំនួន ដែល​គ្រូពេទ្យ​អះ​អាង​ថា អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ផ្ទៃ។

    ១. ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ អាច​រក្សា​គភ៌ និង​ស្រួល​កើត​កូន

    ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ដែល​ចាស់ៗ​ជឿ​​ថា​ថ្នាំ​បុរាណ​ជា​ថ្នាំ​រក្សា​គភ៌ និង​ជា​ថ្នាំ​ជំនួយ​សុខភាព​នោះ​មិន​ពិត​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ដូចជា​ធ្វើ​ឲ្យ​សុក​ក្រិន ស្អិត​ជាប់​ស្បូន សុក​អត់​ធ្លាក់ ទឹក​ភ្លោះ​មិន​ថ្លា​ល្អ មាត់​ស្បូន​មិន​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង ឈាម​រាវ កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។

    ២. មើល​អេកូ​ញឹក​ពេក មិន​ល្អ​ទេ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ

    មាន​លើក​ឡើង និង​ជឿ​តៗ​គ្នា​ថា ការ​មើល​អេកូ​ញឹកញាប់​ពេក​មិន​ល្អ​នោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ផ្ទៃ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត វេជ្ជបណ្ឌិត គាន់ អូន បាន​បដិសេធ​ការ​លើក​ឡើង​បែប​នេះ លោក​សាស្ត្រាចារ្យ​ថា តាម​ការ​ស្រាវស្រាវ​បែប​វិទ្យាសាស្ត្រ ការ​មើល​អេកូ​ញឹកញាប់​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ផ្ទៃ​នោះ​ទេ ហើយ​ពេទ្យ​មិន​បាន​ហាមប្រាម​រឿង​នេះ​ទេ តែ​ប្រសិន​បើ​គិត​តាម​ក្បួនខ្នាត​ម៉ាក់​ៗ​អាច​អេកូ​ត្រឹម ៤-៥ ដង ក៏​បាន​ដែរ។ វេជ្ជបណ្ឌិតក៏​បន្ថែម​ទៀត​ថា អ្នក​ដែល​មាន​ជីវភាព​ធូរធារ​អាច​មក​ផ្ទៀងផ្ទាត់​រាល់​ខែ ព្រោះ​កាលណា​ដឹង​លទ្ធផល ឬ​បញ្ហា​មុន​អាច​ជួយ​បាន​ច្រើន ជាពិសេស​ក្នុង​ត្រីមាស​ទី​១ និង​២ ព្រោះ​ពេល​នោះ​កូន​នៅ​តូច​បើ​មាន​ភាព​មិន​ប្រក្រតី​របស់​គភ៌ ឬ​សុខភាព​មិន​ល្អ គ្រូពេទ្យ​នឹង​ឲ្យ​ដំបូន្មាន​ទៅ​ម្ដាយ​គួរតែ​បញ្ឈប់​គភ៌។ មួយ​វិញ​ទៀត ប្រសិនបើ​គភ៌​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ​ ត​ម្រូវឲ្យពិនិត្យអេកូ​កាន់តែ​ញឹក ដើម្បី​តាមដាន និង​ចង់​ដឹង​ស្ថានភាព​បន្ត។

    អត្ថបទពាក់ព័ន្ធ៖

    កូន​ថ្លោស​មិន​ថ្លោស មិន​ពាក់​ព័ន្ធ​នឹង​ការ​ងូត​ទឹក​ពេល​យប់​នោះ​ទេ វា​ពាក់​ព័ន្ធ​នឹង​របប​អាហារ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទៅ​វិញ​ទេ កាល​ណា​ស្រីៗ​មាន​ផ្ទៃ​ពោះ​ញ៉ាំ​ច្រើន​ហួស​កម្រិត ញ៉ាំ​ផ្អែម ញ៉ាំ​ខ្លាញ់​ច្រើន នាំ​ឲ្យ​ឡើង​គីឡូ ឯ​កូន​ក្នុង​ផ្ទៃ​ក៏​ថ្លោស​ទៅ​តាម​នោះ​ដែរ ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា បើ​សិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ថា ស្អុះស្អាប់​ពេល​យប់​ពិបាក​គេង អាច​ងូត​ទឹក​បាន តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច ខ្លាច​រអិល​ដួល ដោយ​តែ​ងងឹត។

    អត្ថបទពាក់ព័ន្ធ៖

    ៤. កូនកើតមកគ្រប់លក្ខណៈ សតិមិនល្អ មកពីម្តាយមើលចន្ទគ្រាស ឬសូរ្យគ្រាស

    ចាស់ៗ​ពី​ដើម ពេល​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស តែង​តែ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​មើល​នោះ​ទេ ព្រោះ​ខ្លាច​កូន​ផ្ទៃពោះ​កើត​មក​គ្រាស​កន្លង។ ​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា គ្រាន់​តែ​ជា​ពាក្យ​បោក​បញ្ឆោត​របស់​ចាស់ៗ​នោះ​ទេ មិន​ចង់​​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ទ្រាំ​ចាំ​មើល​ចន្ទគ្រាស ឬ​សូរ្យគ្រាស រយៈ​ពេល​យូរ ឬ​ចាំ​ដល់​យប់​ជ្រៅ។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ស្ត្រី​ពពោះ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ពិនិត្យ​សុខភាព​ឲ្យ​ទៀង​ទាត់ លេប​ថ្នាំ​ជាតិ​ដែក ពពួក​វីតាមីន ពិសេស​អាស៊ីដ​ហ្វូលិក​ឲ្យ​បាន​គ្រប់គ្រាន់ ចៀស​វាង​ការ​ធ្វើការ​ធ្ងន់ៗ កុំ​ស្ត្រេស​ខ្លាំង​ពេក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម