ប៉ុន្មានសប្តាហ៍នេះ យើងសង្កេតឃើញថា កាំប្រមាសមុទ្រកំពុងទទួលបានចំណាប់អារម្មណ៍ពីមនុស្សជាច្រើន ហើយមានម៉ាក់ៗខ្លះដែលកំពុងមានផ្ទៃពោះមួយចំនួនឃ្លានចង់ញ៉ាំណាស់ដែរ តែមិនហ៊ានប្រថុយញ៉ាំព្រោះខ្លាចមានបញ្ហា។ តើម៉ាក់ៗពពោះ អាចញ៉ាំអាហារសមុទ្រកំពុងពេញនិយមនេះបានអត់?
ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បានពន្យល់ឲ្យដឹងថា បើស្រ្តីពពោះចង់ញ៉ាំកាំប្រមាសមុទ្រនោះ គឺអាចញ៉ាំបានធម្មតាទេ គ្រាន់តែការញ៉ាំអាហារឆៅអាចប្រឈមបញ្ហាឆ្លងមេរោគ។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ព្រោះជាទូទៅ ស្រ្តីពពោះអាចញ៉ាំអាហារឆៅបានខ្លះ ក៏ប៉ុន្តែបើគិតដល់សុខភាព និងការចម្លងមេរោគ ម៉ាក់ៗទាំងឡាយមិនគួរញ៉ាំទេ។ កាលណាបើយើងញ៉ាំរបស់ឆៅ អាចបណ្តាលឲ្យឈឺបាន ហើយមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគពីបាក់តេរីដែលមាននៅក្នុងអាហារឆៅទាំងនោះដូចជា៖
– E.Coli
– Clostridium
-Yersinia
– Salmonella
– Listeria ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តញ៉ាំអាហារសមុទ្រឆៅ ប្រយ័ត្នផង អាចកើតជំងឺច្រើនមុខណាស់
- ចូលចិត្តញ៉ាំអាហារសាច់ក្រហម ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
- ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ
- ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ
- ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ
- ពពោះចំខែក្តៅ ស្រីៗគួរចេះតិចនិកទាំងនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]