backup og meta

ពេលពពោះ ការធ្វើធ្មេញប្រភេទណាខ្លះប៉ះពាល់ និងមិនប៉ះពាល់?

ពេលពពោះ ការធ្វើធ្មេញប្រភេទណាខ្លះប៉ះពាល់ និងមិនប៉ះពាល់?

ជា​ទូទៅ​ពាក្យ​ថា​ធ្វើ​ធ្មេញ មាន​ន័យ​ទូលំទូលាយ​ណាស់ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​បាន​ជួប​ប្រទះ​បញ្ហា​មាត់​ធ្មេញ អំឡុង​ពេល​សំខាន់​នេះ ក្នុង​នោះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា ការ​ធ្វើ​ធ្មេញ​ពេល​នេះ​មាន​ផល​ប៉ះពាល់​ចំពោះ​ម្តាយ និង​កូន។

ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ពេល​មាន​ផ្ទៃពោះ ពិតជា​សំខាន់​ខ្លាំង​សម្រាប់​ខ្លួន​យើង និង​ទារក​កំពុង​កកើត ទើបកូនអាច​រីក​ធំ​លូតលាស់​ក្នុង​ផ្ទៃ​បាន​ល្អ ចៀសវាង​ការ​បង្ក​រោគ​ផ្សេង​ៗ​នៅ​ក្នុង​មាត់។ តាម​ការ​ដកស្រង់​ពី​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ធ្មេញ​មិន​ប្រាកដ​ថា​ប៉ះពាល់​ទាំង​អស់​នោះ​ទេ។

ពពោះ

អំឡុង​ពេល​មាន​ផ្ទៃពោះ​ការ​សម្អាត​មាត់​ធ្មេញ ប៉ះ​ធ្មេញ មិន​មាន​ការ​ប៉ះពាល់​ឡើយ តែ​បើ​ដក ព្យាបាល​ធ្មេញ ឬ​ការ​វះកាត់​ក្នុង​មាត់ ទើប​តម្រូវ​ឲ្យ​មាន​ការ​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត និង​ទាមទារ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ ចំណែក​ការ​ពត់​ធ្មេញ​វិញ មិន​តម្រូវ​ឲ្យ​ធ្វើ​ឡើយ ដោយ​រង់ចាំ​ក្រោយ​សម្រាល​រួច​សិន។

ដូចនេះ​ហើយ​ត្រូវ​ព្យាយាម​ថែរក្សា​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​តាំងពី​មិន​ទាន់​មាន​ផ្ទៃពោះ រហូត​ពេល​មាន​ក៏​នៅតែ​អនុវត្ត​គោលការណ៍​ដុសធ្មេញ​ឲ្យ​បាន ២ដង/១​ថ្ងៃ និងទៅ​សម្អាតធ្មេញ ២ដង/ឆ្នាំ ហើយ​ចៀសវាង​អាហារ​ក្ដៅ និង​ត្រជាក់​ពេក​ ដែល​នាំ​ឲ្យ​ប៉ះពាល់​​ធ្មេញ។

ក្នុង​នោះ​ដែរបញ្ហា​មាត់​ធ្មេញ​របស់​ស្ត្រី​មាន​ផ្ទៃពោះច្រើន​​ជួប​ប្រទះ​មាន​ដូចជា៖

– រលាក​អញ្ចាញ​ធ្មេញ និង​ឈាម​តាម​ជើង​ធ្មេញ

– ​ហើម និង​ដុះ​លូត​វែង​នៅ​អញ្ចាញ​ធ្មេញ

– កើតឡើង​ពងបែក​ក្នុង​មាត់​ជា​ញឹកញាប់។

អំឡុងពេលដែល​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​អ្នក​មាន​ផ្ទៃពោះ គឺ​ត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) អាច​ព្យាបាល​ធ្មេញ​បាន។ តែ​ប្រសិនបើ​ម៉ាក់​ៗ​ឈឺ​ធ្មេញ​នៅ​ក្នុង​ត្រីមាស​ទី១ ឬ​ទី៣ ត្រូវ​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ ដើម្បី​រក​វិធីសាស្ត្រ​ជួយ​បំបាត់​ការ​ឈឺចាប់ ហើយ​ក្នុង​ករណី​រលាក​ស្រួច​ស្រាវ​ត្រូវ​ព្យាបាល​បន្ទាន់​ដូចជា ការ​ករ​ខ្ទុះ​ពី​ធ្មេញ​នាំឲ្យ​ហើម​មុខមាត់ ត្រូវ​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​សហការ​ជាមួយ​ទន្ត​បណ្ឌិត​យ៉ាង​ជិតស្និទ្ធ ដើម្បី​រក​វិធី​ដោះ​ស្រាយ យ៉ាង​មាន​សុវត្ថិភាព។ ចំណែក​ប្រការ​គួរ​ចៀសវាង​វិញ គឺ​មិន​ត្រូវ​ទិញ និង​លេប​ថ្នាំ​ដោយ​ខ្លួនឯង គ្មាន​វេជ្ជបញ្ជា​ឡើយ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម