បញ្ហាទឹកភ្លោះតិច ឬច្រើនពេលពពោះ គឺមានគ្រោះថ្នាក់ចំពោះកូនដូចគ្នា ថ្ងៃនេះ Helloគ្រូពេទ្យ លើកយកបញ្ហាទឹកភ្លោះច្រើនជ្រុលនាំឲ្យទារកមានគ្រោះថ្នាក់។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន បានរៀបរាប់ពីផលលំបាក និងមូលហេតុនាំឲ្យទឹកភ្លោះច្រើន។
លោកបានបន្តទៀតថា ទឹកភ្លោះច្រើនជាការប្រមូលផ្ដុំហួសកម្រិតរបស់ទឹកភ្លោះអំឡុងពេលមានផ្ទៃពោះ។ ទឹកភ្លោះ គឺជាសារធាតុរាវដែលព័ទ្ធជុំវិញ និងការពារគភ៌ពេលស្ថិតនៅក្នុងស្បូនម្ដាយ។ គ្រូពេទ្យអាចដឹងថាទឹកភ្លោះច្រើនចាប់ពីសប្ដាហ៍ទី ២០ ឡើងទៅតាមរយៈការមើលអេកូនិងវាស់។ គេបែងចែកទឹកភ្លោះជា ៣ កម្រិត៖
១. តិចតួច ៨-១១ សង់ទីម៉ែត្រ
២. មធ្យម ១២-១៥ សង់ទីម៉ែត្រ
៣. ច្រើន ធំជាង១៦ សង់ទីម៉ែត្រ
បើម៉ាក់ៗមានទឹកភ្លោះច្រើន គ្រូពេទ្យនឹងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយព្យាបាល គឺមានភាពខុសគ្នា អាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃបញ្ហា។ ចំពោះហេតុផលដែលគ្រាន់តែទឹកភ្លោះច្រើន នាំឲ្យមានគ្រោះថ្នាក់នោះ ព្រោះទឹកភ្លោះច្រើនធ្វើឲ្យ៖
– កូនកាន់តែតូច កូនវិលចុះឡើងក្នុងទឹកភ្លោះ និងនាំឲ្យកូនកើតមុនខែ
– បែកទឹកភ្លោះមុនសម្រាល
– កូនមិននៅចំទីតាំង ព្រោះវិលចុះឡើងក្នុងទឹកភ្លោះ
– របើកសុក
– ស្បូនខ្សោយ
ទឹកភ្លោះច្រើន គឺជារឿងធម្មជាតិ មិនមែនមកពីផឹកទឹកច្រើននោះទេ តែបើម៉ាក់ៗណាមានកម្រិតទឹកភ្លោះច្រើន ពេទ្យក៏ណែនាំឲ្យកាត់បន្ថយការផឹកទឹកខ្លះ ព្រោះកូនផឹកទឹកភ្លោះ និងជុះនោមក្នុងនោះតែម្ដង។
អត្ថបទពាក់ព័ន្ធ៖
- Amniocentesis (ការចោះបូមទឹកភ្លោះ)
- ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល?
- ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង
- ស្រីៗកូនដំបូងត្រូវដឹង បើបែកទឹកភ្លោះ គ្រោះថ្នាក់អត់?
- បែកទឹកភ្លោះមុនឈឺពោះសម្រាល មកពីអ្វី? គ្រោះថ្នាក់ទេ?
- ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ
- ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់?
- សប្តាហ៍ទី ៣១៖ ទឹកភ្លោះតិច ឬច្រើនពេក អាអូនច្បាស់ជាមានបញ្ហា
[embed-health-tool-pregnancy-weight-gain]