ម៉ាក់ប៉ាច្បាស់ជាមិនដឹងទេថា ត្បិតកូននៅក្នុងផ្ទៃក៏ពិតមែន តែគេអាចស្ដាប់ឮសំឡេងពីក្រៅបាន។ ដូចនេះហើយបានជាពេទ្យតែងតែណែនាំឲ្យម៉ាក់ប៉ានិយាយលេងជាមួយកូនក្នុងផ្ទៃ ហើយម៉ាក់ៗត្រូវតែសប្បាយចិត្តជានិច្ចទើបកូនកើតមកមានភាពរីករាយ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថាអំឡុងពេលពពោះ ៤-៦ ខែពួកគេអាចចាប់ផ្ដើមឮសំឡេងផ្សេងៗប្រសិនបើប៉ានិយាយនៅក្បែរ ឬសំឡេងឮៗ ដូចនេះហើយយើងអាចនិទានរឿង និយាយពាក្យក្នុងចិត្ត ហៅឈ្មោះ និងជជែកគ្នាលេងជាមួយកូនបាន ដើម្បីកុំឲ្យពួកគេអផ្សុក បង្កើនបញ្ញា និងបង្កើនភាពស្និទ្ធស្នាល។
កត្តានេះហើយ ទើបពេលម៉ាក់ៗពពោះមិនគួរទទួលបានពាក្យគំរាមកំហែង និងសម្លុត ព្រោះវាប៉ះពាល់ដល់កូនដូចគ្នា។ មួយវិញទៀតការដែលទុកម៉ាក់ៗចោលឲ្យនៅម្នាក់ឯងទទួលរងភាពឯកា និងបាក់ទឹកចិត្តពិតជាមិនល្អឡើយ។
[embed-health-tool-due-date]
វេជ្ជបណ្ឌិត ហ៊ាង រតនា បានលើកឧទាហរណ៍ជាក់ស្ដែងថា ដូចព័ត៌មានថ្មីៗនេះ គឺមានទារិកាប្រេស៊ីលម្នាក់ទើបនឹងកើត អាចសើចដាក់ប៉ាៗភ្លាមពេលឮសំឡេង។ ក្នុងនោះជារៀងរាល់ថ្ងៃ លោកឪពុកតែងជជែកលេងជាមួយកូនស្រីតាំងពីនាងនៅក្នុងពោះ ហើយលោកតែងតែប្រាប់នាងថា “ប៉ាស្រលាញ់កូន ប៉ាប៉ានៅក្បែរកូនជានិច្ច ហើយប៉ាប៉ានឹងធ្វើជាប៉ាដ៏ល្អសម្រាប់កូន”។ នៅពេលកូនកើតមក គឺកូនផ្ដល់ស្នាមញញឹមដ៏ផ្អែមត្រជាក់ដល់ក្រអៅបេះដូង ពេលឮសំឡេងលោក។
មួយវិញទៀតកូនក្នុងវ័យនេះចង់ដឹងចង់ឮពីបរិស្ថានខាងក្រៅ ដូច្នេះយើងត្រូវថ្នមសំឡេង និងមិនគួរបញ្ចេញសំឡេងទ្រគោះបោះបោក។ ដើម្បីឲ្យកូនកាន់តែកូនឆ្លាសវៃ ពេលនៅក្នុងពោះយើងអាចបើកតន្ត្រីផ្សេងៗ ដើម្បីឲ្យកូនបានស្ដាប់ឮ។
អត្ថបទពាក់ព័ន្ធ៖
- ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ
- ពេលម៉ាក់ៗពពោះ ហើយទទួលរងសម្ពាធទាំងនេះមិនល្អចំពោះកូន និងខ្លួនឯង
- ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល
- ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់?
- ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ
- ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់?
- ពិនិត្យអេកូពេលពពោះ មានប្រយោជន៍ច្រើនណាស់
- ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់?