កូនកើតមិនគ្រប់ខែផ្ដល់ផលវិបាកជាច្រើននៅក្នុងដំណើរជីវិតរបស់ទារក ដូចជាការវិវត្តនៃសួតមិនទាន់ល្អ ពិបាកក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ ការធ្វើមេតាប៉ូលីសខ្សោយ និងមិនងាយឡើងទម្ងន់។ នៅក្នុងករណីធ្ងន់ធ្ងរ ទារកអាចត្រូវការការថែទាំរយៈពេលយូរ និងដិតដល់ ការប្រើថ្នាំ និងអាចមានការវះកាត់ផងដែរ។ យ៉ាងណាមិញ ម៉ាក់ៗអាចបញ្ចៀសបញ្ហាកូនកើតមិនគ្រប់ខែនេះបាន ដោយគ្រាន់តែធ្វើរឿងសាមញ្ញប៉ុណ្ណោះ។
យោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំបន្លែជាក់លាក់មួយចំនួនមុនពេលពពោះ អាចកាត់បន្ថយហានិភ័យនៃការបញ្ហាកូនកើតមិនគ្រប់ខែនេះបាន។
បន្លែល្អបំផុតមុនពេលមានផ្ទៃពោះ
ពិតណាស់ ការញ៉ាំបន្លែច្រើន ដូចជាការ៉ុត ស្ពៃក្ដោប ផ្កាខាត់ណា សណ្ដែកបៃតង និងដំឡូងបារាំង មុនពេលមានគភ៌ អាចជួយឲ្យស្ត្រីកើតកូនគ្រប់ខែ និងមានសុខភាពល្អ។ ជាទូទៅ បន្លែទាំងនេះសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ឬសារធាតុចិញ្ចឹមប្រឆាំងនឹងការរលាក ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែនេះតែម្តង។
ជាក់ស្ដែង ស្ត្រីពឹងផ្អែកលើសារធាតុចិញ្ចឹមដែលបានរក្សាទុក ដូចជាកាល់ស្យូម និងជាតិដែកមុនពេលមានគភ៌ ដែលមានសារសំខាន់សម្រាប់សុក និងការលូតលាស់ជាលិការបស់ទារក។ ប្រសិនបើយើងចាប់ផ្ដើមរបបអាហារសុខភាព នៅពេលដែលយើងមានផ្ទៃពោះហើយ វាអាចនឹងយឺតពេល ពីព្រោះទារកនឹងលូតលាស់ពេញលេញនៅចុងត្រីមាសទីមួយ។
[embed-health-tool-due-date]
អត្ថបទគួរអាន៖
- ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ
- អ្នកឧស្សាហ៍គេងមិនឆ្អែតឬមិនគ្រប់ពេលយប់ អាចពិបាកមានកូន
- ស្រីៗមិនទាន់ចង់បានកូននៅវ័យក្មេង វិធីបង្កកស៊ុតអាចជាជម្រើសមួយ
- ធ្លាប់បារម្ភអត់ថាកូនអាចពីពិការពីកំណើត? មានផលប៉ះពាល់អីខ្លះ ហើយការពារយ៉ាងម៉េច?
- ផ្លែឈើទាំង៦មុខនេះ ល្អសម្រាប់ម៉ាក់ៗកំពុងពពោះ
ហានិភ័យសុខភាពជាច្រើនកើតមានចំពោះទារកកើតមិនគ្រប់ខែ
ប្រសិនបើមិនចង់ឲ្យកូនជួបប្រទះបញ្ហាសុខភាពច្រើនទៅថ្ងៃក្រោយទេនោះ ស្រីៗយើងគួរញ៉ាំរបបអាហារល្អ និងផ្លាស់ប្ដូរឥរិយាបថមួយចំនួន ដែលអាចមានអត្ថប្រយោជន៍នៅពេលដែលយើងចាប់ផ្ដើមគិតចង់បានកូន។
កូនកើតមិនគ្រប់ខែ គឺជាការសម្រាលមុនសប្ដាហ៍ទី៣៧ នៃការពពោះ ហើយវាប៉ះពាល់ដល់ការសម្រាលកូនចំនួន៨,៥% ជារៀងរាល់ឆ្នាំ។
ហេតុដូច្នេះហើយ ម៉ាក់ៗគួរញ៉ាំបន្លែទាំងនោះឲ្យបានច្រើន ពីព្រោះវាមានសារប្រយោជន៍ណាស់ ទាំងចំពោះម៉ាក់ៗ និងទារកដែលនៅក្នុងផ្ទៃ។