ទាំងនេះជាអត្ថប្រយោជន៍សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរដឹង
ពេលជិតសម្រាលគឺជាពេលដែលប៉ាម៉ាក់ត្រូវសម្រេចចិត្តថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយ វះកាត់ ដើម្បីចៀសវាងការឈឺចាប់ គ្រោះថ្នាក់ ឬដើម្បីជ្រើសរើសថ្ងៃល្អ។ ប្រសិនបើម៉ាក់ៗ និងកូនក្នុងផ្ទៃគ្មានបញ្ហាសុខភាពទេ ការសម្រាលតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។ ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន បើម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមានបញ្ហាដូចជា៖ ទារកថ្លោសពេក ទងសុករុំកទារក សុកពាំងមាត់ស្បូន ទារកមិនបង្វិលក្បាល ទារកនៅទទឹងពោះ ម៉ាក់ៗលើសសម្ពាធឈាម អាងត្រកៀកម៉ាក់ៗតូចពេក ការសម្រាលតាមធម្មជាតិផ្តល់ប្រយោជន៍ដូចជា៖ ១. សម្រាប់ម៉ាក់ៗ · មិនមានហានិភ័យពីការសម្រាលដោយវះកាត់ដូចជា ឆ្លងមេរោគនៅកន្លែងវះកាត់ បាត់បង់ឈាមច្រើន ប្រតិកម្មនឹងថ្នាំសណ្តំជាដើម · ម៉ាក់ៗឆាប់មានទឹកដោះ ព្រោះបន្ទាប់ពីសម្រាលរួច ម៉ាក់ៗអាចឱ្យទារកបៅភ្លាម ហើយការបំបៅក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងបន្ទាប់ពីសម្រាលនឹងជួយជំរុញដល់ការផលិតទឹកដោះរបស់ម៉ាក់ៗ · ត្រូវកាស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ព្រោះជាសះស្បើយលឿន · អត្រាជោគជ័យនៃការបំបៅដោះខ្ពស់ ព្រោះការប៉ះស្បែកនឹងស្បែករវាងម៉ាក់ៗ និងទារកក្នុងអំឡុងពេលសម្រាលបង្កើនភាពស្និទ្ធិស្នាលវាងទារក និងម៉ាក់ៗ · ម៉ាក់ដែលសម្រាលដោយធម្មជាតិជាសះស្បើយលឿនជាងម៉ាក់ៗដែលសម្រាលដោយវះកាត់ ដូច្នេះម៉ាក់អាចថែទាំខ្លួនឯង និងទារកបានច្រើន · មិនមានស្លាកស្នាម ឬត្រូវការថែទាំថ្នេរក្រោយសម្រាល · មិនមានការឈឺចាប់ថ្នេរក្រោយពេលសម្រាលរួច ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. សម្រាប់ទារក · ទារកនឹងទទួលបានបាក់តេរីល្អៗសម្រាប់ការពារខ្លួន ក្នុងអំឡុងពេលសម្រាលតាមទ្វារមាសអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ធ្វើឱ្យទារកមិនសូវឆ្លងជំងឺ […]