backup og meta

ក្បាច់ងាយៗជួយឲ្យកូនធ្លាក់ចូលអាងត្រគាកល្អ ពេលឈឺពោះសម្រាល

ក្បាច់ងាយៗជួយឲ្យកូនធ្លាក់ចូលអាងត្រគាកល្អ ពេលឈឺពោះសម្រាល

ការ​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល អាស្រ័យ​លើ​កត្តា​ទំហំអាង​ត្រគាក​ម្តាយ ទំហំ​កូន​មិន​ថ្លោស​ខ្លាំង ក្បាល​កូន​មិន​ធំ​ពេក ទម្រង់​ក្បាល​កូន​បង្វិល​ចុះ​ក្រោម មិន​មាន​សុក​ពាំង​ចំ​មាត់​ស្បូន ឬ​សុក​រុំក​កូន ឯ​ម្តាយ និង​កូន​មាន​សុខភាព​ល្អ។

តែ​ទោះ​បី​មាន​លក្ខខណ្ឌ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ក៏​ស្ត្រី​មួយ​ចំនួន​ជួប​បញ្ហា​ពិបាក​ក្នុង​ការ​សម្រាល​កូន​ដែរ តើ​មក​ពី​មូលហេតុ​អី? លោកស្រី​វេជ្ជបណ្ឌិត ​ទី ​សុវណ្ណរដ្ឋ ឯកទេស​​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ថា ករណី​ទម្រង់​ក្បាល​កូន​ចុះ​ក្រោម​ហើយ តែ​មិន​ទាន់​ចូល​អាង​ត្រគាក​ល្អ​ក៏​ជា​ឧបសគ្គ នៃ​ការ​សម្រាល​តាម​ធម្មជាតិ​ដែរ។

ដើម្បី​ឲ្យ​កូន​​ក្នុង​ផ្ទៃ​ធ្លាក់​ចូល​អាង​ត្រគាក​ល្អ ងាយ​ស្រួល​សម្រាល​នោះ លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ផ្លាស់​ប្តូរ​ទម្រង់​ឲ្យ​បាន​ច្រើន​នៅ​ពេល​ឈឺ​ពោះ ដែល​គ្រប់​ទម្រង់​ទាំងអស់​មាន​សុវត្ថិភាព​ចំពោះ​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​ទៀត។

– អង្គុយ

– ឈរ

– ដើរ

– ប្រឹង​​តោង

– លត់​ជង្គង់​ប្រឹង

– អង្គុយ​លើ​បាល់

– តោង​កៅ​អី​ប្រឹង​ជុះ។

អត្ថបទពាក់ព័ន្ធ៖

ចំពោះ​របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូនវិញ លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រៀបរាប់​ថា ដើម្បី​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​បាន​ត្រៀម​លក្ខណៈ​ស្រួល​ប្រួល មាន​កម្លាំង​គ្រប់​គ្រាន់ ឯ​អាង​ត្រគាក​ក៏​អំណោយ​ផល​ទៀត។ ងាក​មក​និយាយ​ពី​គន្លឹះ​ក្នុង​ការប្រឹង​សម្រាល​កូន​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ពេទ្យ​គេ​មាន​ក្បួន​ប្រឹង មិន​មែន​ប្រឹង​កើត​មិន​ឈប់​នោះ​ទេ ក្បួន​នោះ​គឺ ឈឺ១​ដង ប្រឹង​៣​ដង។

“ឈឺ​ម្តង​ប្រឹង​៣​ដង អត់​ឈឺ​អត់​ប្រឹង ឈឺ​ចាំ​ប្រឹង ដក​ដង្ហើម​ធម្មតា​វែងៗ អាហ្នឹង​ត្រូវ​បច្ចេកទេស​ពេទ្យ​ហើយ កាល​ណា​យើង​ប្រឹង​រហូត មាន​កម្លាំង​ឯង​ណា​ប្រឹង ប្រឹង​រហូត​អត់​មាន​អុក​ស៊ី​សែន​ដក​ដង្ហើម​ទេ ទាំង​យើង​ទាំង​កូន​ត្រូវការ​អុកស៊ី​សែន”។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម