ការមានផ្ទៃពោះលើកដំបូងគឺជាពេលវេលាដ៏រំភើបបំផុតនៅក្នុងជីវិតរបស់ស្រីៗយើងគ្រប់រូប។ អំឡុងពេលពពោះនេះដែរ យើងតែងតែជួបប្រទះនូវផលវិបាក និងបញ្ហាសុខភាពជាច្រើន ហើយការថែទាំខ្លួននៅក្នុងរយៈពេលប៉ុន្មានខែនេះ មិនត្រឹមតែមានសារសំខាន់ចំពោះទារកប៉ុណ្ណោះទេ វាក៏ជះឥទ្ធិពលដល់សុខភាពរបស់ម៉ាក់ៗផងដែរ។























